ទន្ទឹងរង់ចាំយូរមែនទេ? សំបុត្រមានលក់ពីថ្ងៃនេះតទៅ សម្រាប់វគ្គផ្ដាច់ព្រ័ត្រ បវរកញ្ញាយុវវ័យកម្ពុជា

//s9.kh1.co/bb/bbbf0c0181c801b86d40ce142792533efa7a133d.jpg
តារា & កម្សាន្ដ

 ១៣-មករា-២០២២ ៩ព្រឹក · ២ ឆ្នាំមុន

សម្រាប់ការទិញមុនថ្ងៃ​ទី​១៨ ខែមករា​ តំលៃត្រឹមតែ ៥$​ តែប៉ុណ្ណោះ​ សំបុត្រមានលក់នៅហាង​ Little Fashion (បឹងកេងកង) ឬ​ ផ្ញើសារទៅកាន់ផេកផ្ទាល់ដើម្បីទិញសំបុត្រ។

ភ្នំពេញ៖ ជាការពិត កម្មវិធីប្រកួតប្រជែងបវរកញ្ញាយុវវ័យអន្តរជាតិកម្ពុជា បាននឹងកំពុងស្វែងរកម្ចាស់ជ័យលាភីដំបូងគេបង្អស់ក្នុងប្រទេសកម្ពុជា។ ដិយកម្មវិធី Miss Teen International Cambodia បានបើកវគ្គប្រកួតបានចំនួន២វគ្គរួចមកហើយ ដែលវគ្គទី១ជម្រុះពី១០០នាក់មកនៅត្រឹម ៤០នាក់ និងវគ្គទី២ជម្រុះពី៤០នាក់ មកនៅត្រឹម២៥រូប។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

យ៉ាងណាមិញ ស្របពេលជម្រុះបេក្ខនារីជើងខ្លាំងសល់ត្រឹម២៥នាក់ចុងក្រោយ ដើម្បីទទួលបានសិទ្ធិបន្តដំណើរប្រកួតប្រជែងវគ្គបន្តនោះ គេឃើញបេក្ខភាពទាំងអស់សុទ្ធសឹងតែខំប្រឹងប្រែងពង្រឹងសមត្ថភាពគ្រប់ៗគ្នាតែម្ដង។ ជាមួយគ្នានេះដែរ ការប្រកួតវគ្គបន្តាប់គឺវគ្គឈុតហែលទឹក នឹងធ្វើឡើងនៅថ្ងៃទី១៥ ខែមករា ឆ្នាំ២០២២ខាងមុខនេះ។

គួរបញ្ជាក់ផងដែរថា វគ្គប្រកួតផ្ដាច់ព្រ័ត្រនឹងប្រព្រឹត្តិឡើងនៅថ្ងៃទី ៣០ ខែមករា ឆ្នាំ ២០២២ នៅផ្សារទំនើបអេអនទី២សែនសុខ។ ក្នុងនោះដែរ ប្រសិនបើប្រិយមិត្តចង់ទៅទស្សនាការប្រកួតបវរកញ្ញា Miss Teen International Cambodia ដោយផ្ទាល់ ពេលនេះខាងកម្មវិធីបានរៀបចំដាក់លក់សំបុត្រពីថ្ងៃនេះតទៅ ដែលទីតាំងលក់សំបុទ្រនឹងដាក់លក់នៅហាងសម្លៀកបំពាក់ Little Fashion (បឹងកេងកង) ឬផ្ញើសារទៅកាន់ផេកផ្ទាល់ដើម្បីទិញសំបុត្រ៕

រូបភាព
រូបភាព
Som San
S.S

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T