ធនាគារ​ ABA​ ណែនាំ​មុខងារ​គ្រប់គ្រង​មូល​ប្ប​ទា​នប​ត្រ​ ក្នុង​កម្មវិធី​ធនាគារ​អន​ឡាញ​សម្រាប់​អាជីវកម្ម​ (IBB)!

//s9.kh1.co/d1/d1700c08a7bfa0c86359b210b460dc5d5766a370.jpg
បច្ចេកវិទ្យា

 ១២-មករា-២០២២ ១ល្ងាច · ២ ឆ្នាំមុន

ធនាគារ​ ABA​ បន្ត​ពង្រឹង​ការ​បម្រើសេវា​របស់​ខ្លួន​លើ​កម្មវិធី​ធនាគារ​អន​ឡាញ​សម្រាប់​អាជីវកម្ម​ (IBB)​ ដោយ​ធ្វើការ​ណែនាំ​

ភ្នំពេញ៖ ធនាគារ​ ABA​ បន្ត​ពង្រឹង​ការ​បម្រើសេវា​របស់​ខ្លួន​លើ​កម្មវិធី​ធនាគារ​អន​ឡាញ​សម្រាប់​អាជីវកម្ម​ (IBB)​ ដោយ​ធ្វើការ​ណែនាំ​ មុខងារ​គ្រប់គ្រង​មូល​ប្ប​ទា​នប​ត្រ​ដើម្បី​ឲ្យ​តម្រូវការ​នានា​ពាក់ព័ន្ធ​នឹង​មូល​ប្ប​ទា​នប​ត្រ​ស្ថិត​ក្នុង​ការ​គ្រប់គ្រង​របស់​អាជីវកម្ម​តាម​ពេលវេលា​ជាក់ស្ដែង​។​ ដំណោះស្រាយ​រួម​បញ្ចូល​នៅ​ក្នុង​ ABA​ IBB​ នេះ ​ គឺជា​ផ្នែក​មួយ​របស់​យុទ្ធសាស្ត្រ​ឌី​ជី​ថ​ល​បន្ត​របស់​ធនាគារ​ ក្នុង​គោលដៅ​ពង្រឹង​សេវា​ធនាគារ​អន​ឡាញ​ដ៏​ទំនើប​របស់​ខ្លួន​សម្រាប់​ក្រុមហ៊ុន​តូច​ធំ​នានា​ ដើម្បី​ឲ្យ​ពួក​គេ​អាច​គ្រប់គ្រង​ហិរញ្ញវត្ថុ​បាន ​ 24/7​។​

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
https://s9.kh1.co/__image/w=650,h=365,q=100/4d/4d57b69bdd801bdd2028295637acf29b3f46aa27.jpg

​តាម​រយៈ​មុខងារ​ថ្មី​ ឥឡូវនេះ​អ្នក​ប្រើប្រាស់​ ABA​ IBB​ អាច​គ្រប់គ្រង​មូល​ប្ប​ទា​នប​ត្រ​ និង​សៀវភៅ​មូល​ប្ប​ទា​នប​ត្រ​បាន​យ៉ាង​ងាយស្រួល​នៅ​ក្នុង​កម្មវិធី​ដូច​ជា​៖​

- ស្នើ​សុំ​សៀវភៅ​មូល​ប្ប​ទា​នប​ត្រ​ថ្មី​តាម​អន​ឡាញ​ –​ បាន​រហូត​ដល់​ 2​ សៀវភៅ​មូល​ប្ប​ទា​នប​ត្រ​ ក្នុង​មួយ​លើក​ ហើយនឹង​ទទួល​បាន​សារ​ជូនដំណឹង​នៅ​ពេល​សៀវភៅ​មូល​ប្ប​ទាន​ដែល​បាន​ស្នើ​នោះ​ ត្រូវ​បាន​ធ្វើ​រួចរាល់​ អាច​អញ្ជើញ​ទៅ​យក​បាន​នៅ​តែ​សាខា​ណាមួយ​ដែល​ខ្លួន​បាន​ជ្រើសរើស​។​ ឆាប់ៗ​ខាង​មុខ​ មុខងារ​នេះ​ នឹង​មាន​បន្ថែម​ជម្រើស​ដឹក​ជញ្ជូន​ ដូច្នេះ​សៀវភៅ​មូល​ប្ប​ទា​នប​ត្រ​អាច​នឹង​ត្រូវ​ដឹក​ជូន​ទៅ​កាន់​កន្លែង​ក្រុមហ៊ុន​ផ្ទាល់​ ដោយ​មិន​ចាំបាច់​អញ្ជើញ​មក​សាខា​ធនាគារ​ឡើយ​។​

- ពិនិត្យ​តាមដាន​បច្ចុប្បន្នភាព​មូល​ប្ប​ទា​នប​ត្រ​តាម​ពេលវេលា​ជាក់ស្ដែង​ ពិនិត្យ​មើល​ ឬ​ដោ​ន​ឡូត​ប្រវត្តិ​ប្រតិបត្តិការ​  ហើយ​ប្រសិនបើ​ត្រូវការ​ អ្នក​ប្រើប្រាស់​ អាច​ដាក់​មូល​ប្ប​ទា​នប​ត្រ​ណាមួយ​ ឬ​មួយ​ចំនួន​ណា​នោះ​ ឲ្យ​ស្ថិត​ក្នុង​ការ​រង់ចាំ​ ដោយ​គ្រាន់តែ​ចុច​ប៉ុន្មាន​ប៊ូ​តុង​ប៉ុណ្ណោះ​។​ ទាំងនេះ​ មាននៅ​លើ​ទំព័រ​ប្រតិបត្តិការ​មូល​ប្ប​ទាន​ក្នុង​ IBB​។​

​សម្រាប់​ព័ត៌មាន​បន្ថែម​អំពី​មុខងារ​ថ្មី​នេះ​ សូម​ចូល​ទៅ​កាន់​ទំព័រ​ [​គ្រប់គ្រង​មូល​ប្ប​ទា​នប​ត្រ​តាម​ IBB]​ លើ​វិ​ប​សាយ​របស់​យើងខ្ញុំ​។​

ABA​ IBB​ ផ្ដល់​ជូន​សេវា​ធនាគារ​អន​ឡាញ​ឆ្លាត​វៃ​ សុវត្ថិភាព​ និង​ពេញលេញ​សម្រាប់​ក្រុមហ៊ុន​ខ្នាត​តូច​ មធ្យម​ និង​ក្រុមហ៊ុន​ធំ​នានា​។​ ជាមួយ​ធនាគារ​អន​ឡាញ​ ABA​ សម្រាប់​អាជីវកម្ម​ អ្នក​អាច​បង់​វិក្កយបត្រ​ក្រុមហ៊ុន​បាន​លឿន​រហ័ស​,​ ដំណើរការ​បើកប្រាក់​ខែ​ និង​សំណុំ​ប្រតិបត្តិការ​ផ្សេងៗ​បាន​ទាន់​ពេលវេលា​,​ ផ្ទេរ​ប្រាក់​ទៅ​កាន់​ដៃគូ​ផ្គត់ផ្គង់​ក្នុងស្រុក​ និង​ក្រៅប្រទេស​ប្រកបដោយ​សុវត្ថិភាព​,​ ទទួល​សារ​ជូនដំណឹង​ពេល​ប្រាក់​ចេញចូល​ និង​មុខងារ​ជា​ច្រើន​ទៀត​។​

​ប្រ​សិ​នបើ​លោក​អ្នក​ចង់​ជ្រាប​បន្ថែម​អំពី​កម្មវិធី​ ABA​ IBB​ សូម​ទូរស័ព្ទ​មក​កាន់​ផ្នែក​ទំនាក់ទំនង​របស់​យើងខ្ញុំ​តាម​រយៈ​លេខ​ ឬ​ផ្ញើ​អ៊ីមែល​ទៅ​កាន់​ [email protected]​៕

Sim Chanry
ស៊ឹម ចាន់រី

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T