ពូកែថា ឌុច លីដា ​លាក់មុខប្តីពេក ពេលនេះនាង ទម្លាយរូបទាំងគ្រួសារតែម្ដង

//s9.kh1.co/21/21ea26faffe6b20ccfd5a68722dbf0a428fe3137.jpg
តារា & កម្សាន្ដ

 ១១-មករា-២០២២ ៤ល្ងាច · ៤ ឆ្នាំមុន

ពូកែថាមិនដែលបញ្ចេញមុខប្តី លើកនេះ ឌុច លីដា ដឹកដៃទាំងគ្រួសារមកថតបង្ហោះចឹងហ្មង។

ភ្នំពេញ៖ ជឿជាក់ថា បងប្អូនគ្រប់គ្នាដែល ធ្លាប់ស្គាល់តារាសម្តែងស្រី ឌុច លីដា ដែលជាតារាម៉ូដែល និងតារាសម្ដែងដ៏មានប្រជាប្រិយមួយរូប ប៉ុន្តែក្រោយពីបានរៀបការមានស្វាមីនិងកូនប្រុសដ៏សង្ហាគួរឲ្យស្រលាញ់ម្នាក់រួចមក នាងក៏បានស្ងាត់ពីវិស័យសិល្បៈទៅ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

យ៉ាងណាមិញ ក្រោយពីមានគ្រួសារ មានមហាជនជាច្រើននៅតែមានមន្ទិល ឆ្ងល់ថា ហេតុអ្វី តារាស្រីរូបនេះ មិនព្រមបញ្ចេញមុខស្វាមីខ្លួន ឲ្យបានញឹកញាប់ មិនតែប៉ុណ្ណោះ ស្នេហារបស់អ្នកទាំងពីរ ទោះមានកូនហើយក្តី តែមើលទៅ មិនដូចនឹងតារាផ្សេងទៀត ដែលនិយមបង្ហាញរូបភាព ផ្អែមល្អែម កៀកកើយគ្នា ទាល់តែសោះ បែបផែនជាស្នេហាស្ងប់ស្ងាត់។

ជាមួយគ្នានេះ ឌុច លីដា ក៏បានបញ្ជាក់ហើយថា ហេតុផលគឺស្វាមីរបស់នាងជាមនុស្សមិនសូវចូលចិត្តថតរូប និងមិនចូលចិត្តចេញមុខតាមបណ្ដាញសង្គម។ ដោយឡែក ដោយចេះតែមានការទទួចជីកកកាយសួរមិនចេះចប់ ថ្មីៗនេះ ឌុច លីដា ក៏បានដឹកដៃគ្រួសារ មានស្វាមីនិងកូនប្រុស ថតឈុតបុរាណ យ៉ាងស្រស់ស្អាតពីបីសន្លឹក មើលទៅពិតជាសាកសម ថែមទាំងស្រស់ស្អាត មកបង្ហាញច្បាស់ៗឲ្យមហាជនបានឃើញ ឲ្យអស់ចម្ងល់តែម្ដង៕

សូមទស្សនារូបភាពខាងក្រោម៖

 ឌុច លីដា 
 ឌុច លីដា 
ស្វាមី និងកូនប្រុស  ឌុច លីដា
ស្វាមី និងកូនប្រុស  ឌុច លីដា
ស្វាមី និងកូនប្រុស  ឌុច លីដា
ស្វាមី និងកូនប្រុស ឌុច លីដា
ស្វាមី និងកូនប្រុស  ឌុច លីដា
ស្វាមី និងកូនប្រុស ឌុច លីដា
  ឌុច លីដានិងកូនប្រុស
  ឌុច លីដានិងកូនប្រុស
ឌុច លីដា និងស្វាមី
ឌុច លីដា និងស្វាមី
ឌុច លីដា និងស្វាមី
ឌុច លីដា និងស្វាមី
ឌុច លីដា
Heng Sivchean
S.C

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T