ចិន៖ អាចនិយាយបានថា តារាស្រី Ju Jingyi គឺជាសិល្បករមួយរូប ដែលតែងតែមានភាពចម្រូងចម្រាស នៅក្នុងឧស្សាហកម្មកម្សាន្ត បន្ទាប់ពីត្រូវបានអ្នកលេងអ៊ីនធើណេតជាច្រើន បានចេញមកធ្វើការប្រៀបធៀបសម្រស់របស់នាង កាលពីអតីតកាល និងបច្ចុប្បន្ន ដែលមានភាពខុសប្លែកពីគ្នាយ៉ាងខ្លាំង។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សប៉ុន្តែ ស្រាប់តែកាលពីថ្មីៗនេះ តារាស្រីរូបនេះ បានធ្វើឲ្យមនុស្សគ្រប់គ្នាភ្ញាក់ផ្អើលនឹងរូបសម្រស់ នៅពេលដែលបានបង្ហាញខ្លួន ចូលរួមព្រឹត្តិការណ៍ម៉ាកយីហោមួយ នៅទីក្រុង Guangzhou។ ជាពិសេស បន្ទាប់ពីព្រឹត្តិការណ៍នេះ បានបញ្ចប់ ខាងស្ទូឌីយ៉ូ និងហ្វេនៗ ក៏បានចែករំលែករូបថតដ៏ទាក់ទាញរបស់នាង ព្រមទាំងត្រូវបានដាក់នៅលើ តារាងប្រៀបធៀបម្ដងទៀត។
យ៉ាងណាមិញ នៅក្នុងនោះ ក៏បានធ្វើឲ្យ អ្នកសរសេរប្លុកជាច្រើន បានយកចិត្តទុកដាក់លើស៊េរីរូបថតដែលថតដោយអ្នកឆ្លងកាត់ ដែលបានថតពីជិតទៅឆ្ងាយ និងបានបង្ហាញពីសម្រស់ និងរូបរាងពិតរបស់ Ju Jingyi យ៉ាងច្បាស់ៗ ព្រមទាំងបានសរសើរយ៉ាងខ្លាំង ពីភាពស្រស់ស្អាតរបស់នាង ជាមួយនឹងការតែងខ្លួន បង្ហាញស្បែកស និងមុខតូចគួរឲ្យទាក់ទាញ ដែលអាចទទួលយកបានទាំងកាមេរ៉ាធម្មតា និងរូបភាព photoshopped ទៀតផង ព្រមទាំងអាចបញ្ជាក់បានថា វាមិនមានភាពខុសគ្នាណាមួយឡើយ នៅក្នុងរូបថតស្ទូឌីយោ និងរូបថតធម្មតា របស់តារាស្រីរូបនេះ៕
ប្រភព៖ Kenh14
សូមទស្សនារូបភាពខាងក្រោម៖