តារាកម្សាន្ត៖ ឈានជើងប្រឡូកនៅក្នុងវិស័យសិល្ប: ក្នុងនាមជាតារាសម្តែង និងជាតារាបង្ហាញម៉ូតដូចគ្នា កាលពីពេលថ្មីៗកន្លងទៅនេះ លោក អ៊ុន សិទ្ធា បានសាងភាពភ្ញាក់ផ្អើលដល់មហាជន និងហ្វេនៗដែលជាអ្នកនិយមគាំទ្រជាខ្លាំង ក្រោយបានបង្ហោះរូបថតប៉ុន្មានសន្លឹក អមដោយសារមួយឃ្លា ដើម្បីអបអរសាទរថ្ងៃកំណើតកញ្ញា ទឹមរដ្ឋា ដែលជាមិត្តរួមសិល្ប:ដ៏យូរឆ្នាំ រហូតទទួលបានការចាប់អារម្មណ៍ពេញបណ្តាញសង្គមហ្វេសប៊ុក។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សជាក់ស្តែង នៅក្នុងសារមួយឃ្លានោះ លោកអ៊ុន សិទ្ធា តារាសម្តែងសម្បុរស្រអែមបែបខ្មែរ កម្ពស់ខ្ពស់ និងដ៏មានប្រជាប្រិយភាពក្នុងជួរសិល្ប:ខ្មែរ បានសរសេររៀបរាប់យ៉ាងដូច្នេះថា៖
សូមបញ្ជាក់ផងដែរថា លោកអ៊ុន សិទ្ធា និងកញ្ញា ទឹមរដ្ឋា ជាមិត្តរួមសិល្ប:ជាមួយគ្នាជាយូរឆ្នាំមកហើយ ដោយអ្នកទាំងពីរបានទទួលការងាររួមគ្នាជាច្រើន ចាប់តាំងពីសម្តែង និងថតបង្ហាញម៉ូតជាច្រើនរួមគ្នាថែមទៀតផង៕
ចង់ឃើញថាតើ តារាប្រុសស្រីខ្មែរមួយគូនេះ មានមិត្តភាពល្អជាមួយគ្នាយ៉ាងណានោះ សូមទស្សនារូបភាពខាងក្រោមទាំងអស់គ្នា៖