ថៃ៖ ថ្មីៗនេះ ស្រាប់តែមានដំណឹងដ៏គួរឲ្យភ្ញាក់ផ្អើលខ្លាំង ឡើងពេញសិល្បៈកម្សាន្ត បន្ទាប់ពី តារាសម្ដែងស្រី Yui Chiranan ព្រមទាំងស្វាមីរបស់នាង លោក Than Thanakorn បានឆ្លងជំ.ងឺកូវីដ១៩ ព្រមទាំងកំពុងទទួលការព្យាបាល ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សនៅក្នុងនោះដែរ តារាស្រីរូបនេះ បានចេញមុខប្រាប់ពីដំណឹងឆ្លងកូវីដ១៩ ទៅដល់បណ្ដាអ្នកគាំទ្រទាំងឡាយ ដោយបាននិយាយថា៖
Yui និង Than ត្រូវបានធ្វើតេស្តរកកូវីដ១៩ ហើយថ្ងៃនេះ (ថ្ងៃទី ៦ ខែមករា ឆ្នាំ ២០២២) Yui និង Than បានតេស្ដវិជ្ជមានកូវីដ១៩ ហើយបច្ចុប្បន្នកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យ និងសូមជូនដំណឹងដល់អ្នកដែលពាក់ព័ន្ធ កាលពីមុន ឱ្យគ្រប់គ្នាទៅពិនិត្យរកការឆ្លង និងដាក់ឱ្យនៅដាច់ដោយឡែក តាមវិធានការត្រឹមត្រូវ។
យ៉ាងណាមិញ តារាស្រី Yui ក៏មិនភ្លេចចេញមុខសុំអភ័យទោសដល់អ្នកគ្រប់គ្នា និងបានប្រាប់ពី រឿងការងាររបស់នាង ពីការពន្យារពេល រហូតដល់ជាសះស្បើយ និងអាចវិលមករក ភាពប្រក្រតីវិញ ផងដែរ៕
ប្រភព៖ Sanook
សូមទស្សនារូបភាពខាងក្រោម៖




