បរទេស៖ បុរសម្នាក់ ធ្លាប់ជាសេដ្ឋី និងជាអ្នកអភិវឌ្ឍន៍គម្រោងអចលនទ្រព្យ មកពីភាគពាយព្យនៃប្រទេសអង់គ្លេស ដែលមានប្រាក់ប្រមាណ៤៩,៨០០,០០០ដុល្លារអាមេរិក បានធ្លាក់ខ្លួនក្លាយជាមនុស្សធម្មតាវិញ ដោយមានប្រាក់ត្រឹមតែ១៣៤ដុល្លារអាមេរិក ក្នុងគណនីធនាគាររបស់គាត់ប៉ុណ្ណោះ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សជាក់ស្ដែង កាលពីឆ្នាំ២០០៩កន្លងទៅ លោក Rob Lloyd អាយុ៥៧ឆ្នាំ បានបង្ហាញខ្លួនក្នុងកម្មវិធីប៉ុស្ដិ៍ទូរទស្សន៍មួយឈ្មោះថា “Secret Millionaire” ដែលគាត់ត្រូវបានគេស្គាល់ថាជាបុរសអ្នកមានបំផុតម្នាក់ប្រចាំប្រទេសវែល ជាមួយនឹងប្រាក់ប្រចាំឆ្នាំប្រមាណ៤៧១,២៥០ដុល្លារអាមេរិក។ ហើយគាត់បានចំណាយប្រាក់ប្រមាណ៨លានដុល្លារអាមេរិកទៅលើទីលានប្រណាំង និងប្រមាណ២.៧លានដុល្លារអាមេរិក ទៅលើសេះជាច្រើនក្បាល ព្រមទាំងកសិដ្ឋានមួយចំនួនផងដែរ។
តួយ៉ាង លុះមកដល់ខែកក្កដា ឆ្នាំ២០១១ គាត់ត្រូវបានគេរាយការណ៍ថា មានបំណុលជាប់ខ្លួនចំនួនប្រមាណ៣៥លានដុល្លារអាមេរិក បន្ទាប់ពីការដួលរលំទីផ្សារ ដែលនាំឲ្យក្រុមហ៊ុនរបស់គាត់ឈានទៅរកការក្ស័យធន់តែម្ដង។ ហើយក្នុងឆ្នាំ២០១៩វិញ គាត់ត្រូវបានធ្វើរោគវិនិច្ឆ័យឃើញថា មានជំងឺមហារីកកូនកណ្ដុរ ខណៈមិនអាចព្យាបាលជាដាច់ឡើយ តែគាត់អាចមានសុខភាពប្រសើរជាងមុននៅពេលនេះ។
យ៉ាងណាមិញ អតីតសេដ្ឋីខាងលើ បានជ្រើសរើសការជិះកង់ម៉ារ៉ាតុង រត់ និងដើរជាដើម ដើម្បីរៃអង្គាសប្រាក់យកទៅជួយខាងផ្នែកសប្បុរសធម៌ ហើយគិតត្រឹមថ្ងៃនេះ ទឹកប្រាក់មានចំនួនប្រមាណ១០២,៣០០ដុល្លារអាមេរិក ដែលគោលដៅនៃទឹកប្រាក់ចំនួនប្រមាណ១៣៤,៧០០ដុល្លារអាមេរិក៕







