បរទេស៖ ក្រុមហ៊ុន Apple បានឈានដល់ដំណាក់កាលសំខាន់មួយទៀតហើយ។ ក្រុមហ៊ុនផលិតទូរសព្ទ iPhone នេះទទួលបានតម្លៃទីផ្សារ ៣ទ្រីលានដុល្លារ កាលពីថ្ងៃចន្ទ ដែលជាក្រុមហ៊ុនជួញដូរសាធារណៈដំបូងគេ ដែលមិនធ្លាប់មានតម្លៃដ៏ច្រើនបែបនេះ។ ភាគហ៊ុនរបស់ក្រុមហ៊ុន Apple បានកើនឡើងក្នុងរយៈពេលខ្លី ប្រហែល៣ភាគរយ ដល់កម្រិតខ្ពស់ថ្មីនៃ១៨២.៨៨ដុល្លារ ដែលលើសពី១៨២.៨៥ក្នុងមួយហ៊ុន ដែលវាត្រូវការដើម្បីមានតម្លៃលោតដល់៣ទ្រីលានដុល្លារ។ ភាគហ៊ុនក្រោយមក បានថយពីកម្រិតនោះ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សដំបូង តម្លៃទីផ្សាររបស់ Apple បានឡើងទៅដល់១ទ្រីលានដុល្លារ ក្នុងខែសីហា ឆ្នាំ២០១៨ និងបានហក់ទៅដល់២ទ្រីលានដុល្លារ ក្នុងខែសីហា ឆ្នាំ២០២០។ ភាគហ៊ុនរបស់ Apple បានកើនឡើងច្រើនជាង៣៥ភាគរយ នៅក្នុងឆ្នាំ២០២១។ ក្រុមហ៊ុនទទួលបានអត្ថប្រយោជន៍ ពីតម្រូវការកើនឡើងសម្រាប់ iPhone 13 ថ្មីរបស់ខ្លួន និងម៉ូឌែលចាស់ៗផ្សេងទៀត ក៏ដូចជាសេវាកម្មជាវ ដូចជា Apple Music, Apple TV+, iCloud និង App Store ដ៏ពេញនិយមរបស់ខ្លួន។
ការលក់កើនឡើងជិត៣០ភាគរយ ដល់ជាង៨៣ពាន់លានដុល្លារ នៅក្នុងត្រីមាសចុងក្រោយបំផុតរបស់ក្រុមហ៊ុន Apple ដែលបានបញ្ចប់នៅក្នុងខែកញ្ញា ឆ្នាំមុន។ ប៉ុន្តែមិនយូរប៉ុន្មានទេ ក្រុមហ៊ុនមួយចំនួនអាចនឹងហក់ឡើងដល់តម្លៃ៣ទ្រីលានដុល្លារ ដូច Apple ដែរហើយ។ ឥឡូវនេះ ក្រុមហ៊ុន Microsoft មានតម្លៃប្រហែល២.៥ទ្រីលានដុល្លារ ហើយតម្លៃទីផ្សាររបស់ក្រុមហ៊ុន Alphabet ដែលជាម្ចាស់ Google គឺប្រហែល២ទ្រីលានដុល្លារ។ តាមពីក្រោយនេះគឺក្រុមហ៊ុន Amazon ដែលមានតម្លៃទីផ្សារ១.៧ទ្រីលានដុល្លារ ហើយក្រុមហ៊ុន Tesla របស់លោក Elon Musk មានតម្លៃ១.២ទ្រីលានដុល្លារ៕

ប្រភព: CNN