ដើមពោធិ៍ ​និងរុក្ខជាតិធំៗមួយចំនួន​ ដុះលូត​បង្កហានិភ័យដល់ប្រាសាទ

//s9.kh1.co/ab/ab93ea3ccaafa7c7883101f7563f3dad60b5ea8d.jpg
សង្គម

 ០៣-មករា-២០២២ ៤ល្ងាច · ៣ ឆ្នាំមុន

មូលហេតុដែលនាំឱ្យរុក្ខជាតិទាំងនោះមកដុះនៅលើប្រាសាទបាន ដោយសារកត្តា ខ្យល់បក់នាំគ្រាប់មកទើលើល្បាក់ថ្ម និងសត្វស្លាប តែងតែពាំគ្រាប់រុក្ខជាតិមកធ្វើជាចំណីរអាហារជាប្រចាំ។

សៀមរាប៖ ក្រុមការងារកាត់សម្អាតរុក្ខជាតិលើប្រាសាទក្នុងរមណីយដ្ឋានអង្គរ តែងតែបានកាត់សម្អាតរុក្ខជាតិតូចធំជាប្រចាំថ្ងៃទៅតាមផែនការគ្រោងទុក ដែលបានរៀបចំឡើងតាមស្ថានភាពជាក់ស្តែងដើម្បីបញ្ជៀសនូវហានិភ័យផ្សេងៗបង្កឡើងដោយរុក្ខជាតិទាំងនោះ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

លោក ងិន ធី អ្នកទទួលបន្ទុកការសម្អាតរុក្ខជាតិតាមប្រាសាទ នៃនាយកដ្ឋានអភិរក្សប្រាសាទក្នុងឧទ្យានអង្គរ និងបុរាណវិទ្យាបង្ការ បានឱ្យដឹងថា ក្នុងចំណោមរុក្ខជាតិទាំងអស់ដែលដុះនៅលើប្រាសាទមានរុក្ខជាតិប្រភេទធំៗមួយចំនួនដូចជា ដើមពោធិ៍ ជ្រៃ ស្ពង់ ដុះជាប់ជាប្រចាំមិនថា រដូវប្រាំងឬវស្សាឡើយ ហើយរុក្ខជាតិទាំងនោះងាយនឹងដុះលូតលាស់លឿនដែលធ្វើឱ្យក្រុមការងារត្រូវយកចិត្តទុកដាក់ក្នុងការកាត់សម្អាតជាប្រចាំ ពោល គឺក្នុងរយៈពេល១ខែកន្លះឬ២ខែត្រូវមកកាត់សម្អាតម្តងមិនដូចរុក្ខជាតិប្រភេទស្មៅឡើយ។ ការធ្វើបែបនេះ ដើម្បីលើកកម្ពស់អនាម័យសោភ័ណភាព និងចៀសវាងធ្វើឱ្យថ្មប្រាសាទក្រៀកឬរលុះនៅពេលរុក្ខជាតិដុះកាន់តែធំ។

មូលហេតុដែលនាំឱ្យរុក្ខជាតិទាំងនោះមកដុះនៅលើប្រាសាទបាន ដោយសារកត្តា ខ្យល់បក់នាំគ្រាប់មកទើលើល្បាក់ថ្ម និងសត្វស្លាប តែងតែពាំគ្រាប់រុក្ខជាតិមកធ្វើជាចំណីរអាហារជាប្រចាំ៕

https://s9.kh1.co/__image/w=650,h=366,q=100/81/81b421d8a53cf49a280753fb999c890fa2e0ac72.png
https://s9.kh1.co/__image/w=650,h=366,q=100/6e/6eb9561ea96feb49baed45737d9d8e791ac4f75a.png
https://s9.kh1.co/__image/w=650,h=434,q=100/86/8651e33aefa56fac1839ace1bf8067ef4e23772e.png
https://s9.kh1.co/__image/w=650,h=434,q=100/f6/f651b2b2caefb738bb5598ec2f066bac046a2978.png
https://s9.kh1.co/__image/w=650,h=434,q=100/0b/0b3828cf0e07b1c49d4d4321bbafbef8c6df5b6b.png
https://s9.kh1.co/__image/w=650,h=434,q=100/3e/3e175413a1829c1ebe31a4e22be207656f1fa180.png
https://s9.kh1.co/__image/w=650,h=434,q=100/c8/c8b06f8127fa80fe9cfd669094cb6439c08526e9.png
https://s9.kh1.co/__image/w=650,h=366,q=100/90/903c9dc3b2f56768a15c52f37d32e86650a9da7d.png
https://s9.kh1.co/__image/w=650,h=366,q=100/5d/5dcaf47a635fb81baf915c9a14dd97613a983330.png
https://s9.kh1.co/__image/w=650,h=434,q=100/48/48b3621331a261a7d20d4a290d5fc096633ee1e2.png
Han Horn
H.H

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T