ល្បីថាស្អាតសោះ តែសុខៗ មុខមាត់ Irene ទៅជាបែបនេះ?

//s9.kh1.co/40/401f762ed18108d9e40efc52c28428babdbb6d90.jpg
តារា & កម្សាន្ដ

 ០២-មករា-២០២២ ៣ល្ងាច · ៣ ឆ្នាំមុន

បន្ទាប់ពីបានបង្ហាញខ្លួនយ៉ាងស្រស់ស្អាត នៅក្នុងការប្រគុំតន្ត្រី តារាចម្រៀងស្រី Irene សមាជិកក្រុម Red Velvet ស្រាប់តែបង្ហាញមុខមាត់ខុសប្លែក ពេលលេចចេញចង្កាវែងជាងមុន

កូរ៉េខាងត្បូង៖ ជឿជាក់ថា អ្នកណាដែលបានឃើញហើយ​ ពិតជាសរសើរពី ភាពស្រស់ស្អាត របស់ Irene សមាជិកក្រុម Red Velvet ជាមួយនឹងសម្រស់ដូចទេពធីតា ដែលកំពុងតែទាក់ទាញចិត្តមនុស្សគ្រប់គ្នា។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ដោយឡែក ខណៈដែលមានការសរសើរឥតឈប់ឈរទៅលើតារាស្រីរូបនេះ ស្រាប់តែថ្មីៗនេះ នៅក្នុង​ការ​ប្រគំតន្ត្រី កាល​ពី​ថ្ងៃ​ទី​១ ខែ​មករាកន្លងទៅ បានធ្វើឲ្យហ្វេនៗជាច្រើន ​​ឃើញពី​មុខមាត់ខុសពីធម្មតា ​របស់ Irene ដោយមានចង្កាវែងស្រួចជាងមុន បើប្រៀបធៀបទៅនឹងរូបភាពធម្មតារបស់នាង។

មិនត្រឹមតែប៉ុណ្ណោះ នៅក្នុងការបង្ហាញខ្លួនលើកនេះ ថែមទាំង​ធ្វើ​ឱ្យ​រូបរាង​របស់ Irene មានសភាពខុស​ប្លែក​ពីគេ ដែលនាំឲ្យអ្នកគាំទ្រ កំពុងតែចោទសួរ និងសង្ស័យថា តើតារាស្រីរូបនេះ បានឆ្លងកាត់ការកែសម្ផស្សឬយ៉ាងណា ព្រោះផ្នែកចង្ការបស់នាង ហាក់ដូចជាមានភាពខុសប្លែកខ្លាំង។ ប៉ុន្តែទោះជាយ៉ាងណា ក៏នៅមានមតិមួយចំនួនបានលើកឡើងថា ប្រហែលជារូបនាង ស្រកទម្ងន់ច្រើនពេក ទើបធ្វើឱ្យមុខមាត់ទៅជាបែបនេះ៕ 

ប្រភព៖ Kenh14

សូមទស្សនារូបភាពខាងក្រោម៖ 

Irene
Irene
Irene
Irene
Irene
Irene
Irene
Irene
Irene
Irene
Irene
Irene
Ny Sreykhuoch
S.K

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T