បៀបដែលតារានិករនីមួយៗ ប្រើល្បិចកលសម្ងាត់ដាក់អ្នក!

//s9.kh1.co/58/582e51f3c00d1219504f2b231d2054f77ed4d3ff.jpeg
យុវវ័យ

 ៣១-ធ្នូ-២០២១ ១២ល្ងាច · ៣ ឆ្នាំមុន

មកដឹងដឹងពីរបៀប ដែលតារានិករនីមួយៗនឹងប្រើល្បិចដាក់អ្នក នឹងជួយអ្នកកុំឲ្យចាញ់បោកគេ!

យល់ដឹង៖ គ្រប់តារានិករទាំងអស់ មានបុគ្គលិកលក្ខណៈរៀងខ្លួន ដែលធ្វើឲ្យពួកគេខុសពីអ្នកដទៃ។ ពួកគេម្នាក់ៗមានលក្ខណៈវិជ្ជមាន និងអវិជ្ជមានរៀងៗខ្លួន។ ដូចគ្នាដែរ គ្រប់មនុស្សទាំងអស់ ពេលខ្លះសុទ្ធតែបានរៀបកលល្បិច ដាក់មនុស្សផ្សេងទៀត ដើម្បីបំពេញតម្រូវការ និងការចង់បានរបស់ខ្លួន។ 

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ខាងក្រោមនេះនឹងបង្ហាញពី បៀបដែលតារានិករនីមួយៗ ប្រើល្បិចកលសម្ងាត់ដាក់អ្នក ៖

♈️ Aries (Mar 21 – Apr 19)

ពួកគេដាក់សម្ពាធមនុស្សគ្រប់គ្នា ដោយភាពជឿជាក់។

Aries នឹងមិនលាក់ការប៉ុនប៉ងរបស់ពួកគេ ដើម្បីរៀបចំល្បិចដាក់អ្នកទេ។ ពួកគេបានភ្លក់គ្រប់រសជាតិដោយជោគជ័យយ៉ាងខ្លាំង នៅពេលដែលពួកគេដាក់សម្ពាធលើមនុស្សគ្រប់រូប ហើយប្រើល្បិចកលលើគ្រប់គ្នា វាក្លាយជាការលំបាកក្នុងការដឹងពីវា។

♉️ Taurus (Apr 20 – May 20)

ពួកគេតែងលេង ជាជនរងគ្រោះ។

នៅពេលដោះស្រាយជាមួយ Taurus ឧបាយកលមួយ គឺត្រូវតែរក្សាស្ដង់ដារឲ្យបានល្អ។ Taurus មានភាពឆ្លាតវៃគ្រប់គ្រាន់ដើម្បីធ្វើដូចជនរងគ្រោះ និងរៀបចំស្ថានការណ៍ក្នុងវិធីណាមួយ ដែលអ្នកនឹងមានអារម្មណ៍ថា អ្នកគឺជាអ្នកដែលមានកំហុស ហើយចុះចាញ់នឹងការទាមទាររបស់ពួកគេ។

♊️ Gemini (May 21 – Jun 20)

បញ្ចុះបញ្ចូលអ្នកដទៃ ដោយការពិតតែពាក់កណ្តាលរបស់ពួកគេ។

តារានិករកូនភ្លោះដែលមានបុគ្គលិកលក្ខណៈពីរ អាចជាមិត្តស្មោះត្រង់ និងជាមិត្តដែលកុហក ក្នុងពេលតែមួយ។ ពួកគេអាចរៀបចំបោកបញ្ឆោតអ្នក ក្នុងរបៀបមួយ ដែលអ្នកនឹងជឿការពិត តែពាក់កណ្តាលរបស់ពួកគេ ហើយគេសម្ដែងធ្វើដូចពួកគេចង់បានអ្នក។

រូបតំនាង
រូបតំនាង

♋️ Cancer (Jun 21 – Jul 22)

ល្បិចកលបែបមនោសញ្ចេតនា និងលេងបែបជនរងគ្រោះ។

យើងទាំងអស់គ្នាដឹងហើយថា Cancer គឺជាមនុស្សដែលឆាប់រំជើបរំជួលបំផុត។ ដូច្នេះជាធម្មតា មនុស្សជៀសវាង ភាពអវិជ្ជមានពីពួកគេ។ ទោះជាយ៉ាងណាក៏ដោយ ពួកគេប្រើល្បិច ដើម្បីផលប្រយោជន៍របស់ពួកគេ។ ប្រសិនបើនរណាម្នាក់បដិសេធ ការចង់បានរបស់ពួកគេ ពួកគេនឹងគ្រប់គ្រងអារម្មណ៍ពួកគេ ដើម្បីឲ្យអ្នកដ៏ទៃមានអារម្មណ៍ថា មានកំហុសចំពោះការបដិសេធនោះ ហើយទទួលយកការទាមទាររបស់ពួកគេវិញ។

♌️ Leo (Jul 23 – Aug 22)

ចំអកឲ្យអ្នកដទៃ ហើយធ្វើឲ្យគេ ទាបជាងខ្លួន។

Leo ដែលមានមោទនភាព ដែលមិនអាចសូម្បីតែគិតថា មនុស្សគ្រប់គ្នា នឹងធ្វើអ្វីប្រឆាំងនូវការចង់បានរបស់ពួកគេ។ បើអ្នកណាហ៊ានប្រព្រឹត្តផ្ទុយពីនេះ ពួកគេនឹងវិនិច្ឆ័យមនុស្សទាំងនោះពីខាងក្រៅ ចំអកឲ្យពួកគេ ធ្វើឲ្យពួកគេមានអារម្មណ៍ថាទាបជាង ហើយទីបំផុតមនុស្សគ្រប់គ្នានឹងចុះចូល តាមការទាមទាររបស់ពួកគេ។

♍️ Virgo (Aug 23 – Sep 22)

ដាំគំនិតនៅក្នុងអ្នកដទៃ និងធ្វើឱ្យពួកគេគិតថាវាជារបស់ពួកគេផ្ទាល់។

Virgo នឹងមិនប្រាប់អ្នកដោយផ្ទាល់ នូវអ្វីដែលពួកគេចង់បាននោះទេ។ ផ្ទុយទៅវិញ ពួកគេនឹងធ្វើការតាមគំនិតរបស់អ្នកដទៃ ដោយយកមកបណ្ដុះគំនិតរបស់ពួកគេបន្តិចម្តងៗ។ ពេលដែលជនរងគ្រោះចាប់បាន ពួកគេមិនសង្ស័យថា Virgo ជាអ្នកដែលត្រូវបានគេរៀបចំធ្វើវាទេ។

រូបតំនាង
រូបតំនាង

♎️ Libra (Sep 23 – Oct 22)

ក្លែងបន្លំភាពអស់សង្ឃឹម។

Libra ប្រើធម្មជាតិដែលយកចិត្តទុកដាក់របស់ពួកគេ ដើម្បីក្លែងបន្លំភាពអស់សង្ឃឹម នៅពេលដែលពួកគេមានអារម្មណ៍ថាអ្វីៗមិនដំណើរការ។ មិត្តភក្តិរបស់ពួកគេ នឹងលោតចូលទៅជួយពួកគេភ្លាមៗ ខណៈពួកគេអង្គុយចុះហើយរីករាយនឹងមើលវា។

♏️ Scorpio (Oct 23 – Nov 21)

គំរាមដើម្បីចាកចេញ។

តារានិករមួយ ក្នុងចំណោមតារានិករដែលខ្លាំងបំផុតនៃរាសីចក្រ Scorpio គឺពោរពេញទៅដោយ Drama ។ ប្រសិនបើពួកគេមិនទទួលបានរបស់ដែលពួកគេចង់បានទេ ពួកគេនឹងផ្តល់ឲ្យអ្នកនូវជម្រើសពីរ បើមិនថាអ្នកធ្វើវាទេ គឺពួកគេជាអ្នកចាកចេញ។ អ្នកខ្លះធ្លាក់ក្នុងអន្ទាក់នេះ ហើយទទួលយកការទាមទាររបស់ពួកគេ ខណៈពេលដែលមានមនុស្សតិចណាស់ ដែលខ្លាំងគ្រប់គ្រាន់ដើម្បីសាកល្បងថា តើពួកគេនឹងចាកចេញពិតឬអត់។

♐️ Sagittarius (Nov 22 – Dec 21)

បង្ខូចអ្នកដទៃដោយការប្រព្រឹត្តខុស ពីអតីតកាល។

នៅពេលដែល Sagittarius ដឹងថាពួកគេនៅក្នុងការបន្ទាន់ ពួកគេនឹងលើកឡើងពីកំហុសអតីតកាលរបស់អ្នក ដើម្បីធ្វើឲ្យអ្នកមានអារម្មណ៍ថាមានកំហុស។ ពួកគេនឹងបញ្ឆោតអ្នកឲ្យគិតថា អ្នកគឺបានធ្វើខុសច្រើនជាង និងអាក្រក់ជាងពួកគេ ហើយនោះជារបៀបដែលពួកគេ គេចផុតពីអំពើខុសឆ្គងរបស់ពួកគេ។

រូបតំនាង
រូបតំនាង

♑️ Capricorn (Dec 22 – Jan 19)

បោះការពិតដើម្បីធ្វើឲ្យអ្នកដទៃ មានអារម្មណ៍ដូចជាមនុស្សល្ងង់។

Capricorn ពឹងផ្អែកលើការពិត និងស្ថិតិដើម្បីរៀបចំល្បិចដាក់អ្នកដទៃ។ ពួកគេនឹងផ្តល់ព័ត៌មានជាច្រើន ដែលជនរងគ្រោះនឹងមានអារម្មណ៍ថា ពួកគេជាមនុស្សល្ងង់ ហើយចុះចាញ់នឹងការទាមទាររបស់ពួកគេ។ Capricorn នឹងមិនដើរថយក្រោយទេ ទោះបីជាពួកគេត្រូវតែ បង្កើតការពិតទាំងនេះក៏ដោយ។

♒️ Aquarius (Jan 20 – Feb 18)

សុំទោស និងមិនសុំទោស។

មនុស្សដ៏ឆ្លាត Aquarius នឹងសុំទោស ចំពោះការបង្កើនកំហុសរបស់ពួកគេ។ ពួកគេនឹងធ្វើដូចជា នឹងមិនធ្វើវាទៀតទេ។ ការពិតគឺថាពួកគេគឺជាមនុស្សដែល សុំទោសដោយលាក់មុខ ។ នៅពេលដែលគេបានបញ្ចុះបញ្ចូលអ្នក ពួកគេអាចទុកចិត្តបាន ពួកគេនឹងត្រលប់ទៅរកភាពចាស់របស់ពួកគេវិញ នៅថ្ងៃបន្ទាប់។

♓️ Pisces (Feb 19 – Mar 20)

ការធ្វើដោយសម្ងាត់។

Pisces ធ្វើតាមបាវចនាថា "ភាពស្ងៀមស្ងាត់ គឺជាទម្រង់នៃការសងសឹកដ៏ល្អបំផុត" ។ ពួកគេនឹងមិនចូលរួមក្នុងការជជែកដេញដោលដ៏ក្តៅគគុកទេ ហើយប្រើទម្រង់អកម្មនៃការឈ្លានពាន ដោយភាពស្ងៀមស្ងាត់។ ពួកគេនឹងព្រងើយកន្តើយចំពោះអ្នកយ៉ាងខ្លាំង ដែលអ្នកនឹងមានអារម្មណ៍ថា អ្នកជាមនុស្សចម្លែកទាំងស្រុងចំពោះពួកគេ។ មធ្យោបាយតែមួយគត់ ក្នុងការធ្វើឲ្យពួកគេចាប់ផ្តើមទំនាក់ទំនងជាមួយអ្នក គឺដោយការលះបង់ ធ្វើតាមការទាមទាររបស់ពួកគេ។

ប្រភព: themindsjournal

Tharith Moliny
L.N

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T