រាជធានីភ្នំពេញ ៖ បងប្អូនគ្រប់គ្នាដែល ធ្លាប់ស្គាល់តារាសម្តែងស្រី ឌុច លីដា ប្រាកដជា ឆ្ងល់ហើយថា ហេតុអ្វី តារាស្រីរូបនេះ មិនព្រមបញ្ចេញមុខស្វាមីខ្លួន ឲ្យបានញឹកញាប់ មិនតែប៉ុណ្ណោះ ស្នេហារបស់អ្នកទាំងពីរ ទោះមានកូនហើយក្តី តែមើលទៅ មិនដូចនឹងតារាផ្សេងទៀត ដែលនិយមបង្ហាញរូបភាព ផ្អែមល្អែម កៀកកើយគ្នា ទាល់តែសោះ បែបផែនជាស្នេហាស្ងប់ស្ងាត់។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សជាងនេះទៅទៀត តារាស្រីរូបនេះ ធ្លាប់បង្ហើបថា នេះមិនមែនខ្លួនមិនចង់បញ្ចេញនោះទេ ព្រោះតែ ស្វាមីជាអ្នកធ្វើការ ជាមនុស្សមិនចូលចិត្តថតរូបលេងសើច ដូចជាខ្លួនជាមនុស្សស្រី ជាក់ស្តែងក្នុងទូរស័ព្ទផ្ទាល់ខ្លួនរបស់ស្វាមី ក៏គ្មានរូបថតច្រើនដែរ ភាគច្រើន មានតែរូបថតការងារ។
យ៉ាងណាមិញ ដោយសារតែ យូរៗទើបឃើញមុខមាត់ម្តងយ៉ាងដូច្នេះហើយ ទើបធ្វើឲ្យមហាជន តែងផ្ទុះការចាប់អារម្មណ៍រាល់ពេល តារាស្រីរូបនេះថតរូបជាមួយស្វាមីម្តងៗ ជាងនេះទៅទៀត ថ្មីៗរូបនាងបណ្តើរស្វាមីទៅចូលរួមមង្គលការបងប្អូន កូនមួយមែនពិត តែគូស្វាមីភរិយាមួយគូនេះ សមគ្នាមើលទៅដូចស្វាមីភរិយាថ្មីថ្មោង៕
បើចង់ដឹងឲ្យកាន់តែច្បាស់ថែមទៀតនោះ តោះទៅមើលរូបភាពខាងក្រោម ៖






