មកស្គាល់ពីអត្តចរិត ដ៏អស្ចារ្យបំផុតរបស់តារានិករនីមួយៗ!

//s9.kh1.co/ae/ae6fc469a3ed46fdb0f079ff612e2e44c87188af.jpeg
យុវវ័យ

 ២៩-ធ្នូ-២០២១ ២ល្ងាច · ៣ ឆ្នាំមុន

ធ្លាប់តែដឹងពីអត្តចរិតទូទៅ ថ្ងៃនេះមកដឹងពីអត្តចរិតដ៏អស្ចារ្យបំផុត របស់តារានិករនីមួយៗវិញម្ដង!

យល់ដឹង៖ តារានិករនីមួយៗមានវិធីផ្ទាល់ខ្លួន ដើម្បីដោះស្រាយជីវិត ជាមួយនឹងបុគ្គលិកលក្ខណៈធម្មតា មួយចំនួន ប៉ុន្តែមានលក្ខណៈប្លែកពិសេសមួយចំនួន ដែលអ្នកមិនបានដឹង។ 

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ជាមួយនឹងឥទ្ធិពលខ្លាំងរបស់បុគ្គលិកលក្ខណៈ ចរិតលក្ខណៈ និងអារម្មណ៍របស់អ្នក តារានិកររបស់អ្នក គឺជាទ្រព្យសម្បត្តិ ដ៏មានប្រយោជន៍មួយ ដើម្បីដឹងអំពីខ្លួនអ្នក និងទំនាក់ទំនងរបស់អ្នក។ 

ខាងក្រោមនេះនឹងបង្ហាញអំពីអត្តចរិត ដ៏អស្ចារ្យបំផុត របស់តារានិករនីមួយៗ ៖

♈️ Aries (Mar 21 – Apr 19)

ពួកគេជាមនុស្សដែល ឯករាជ្យ ហើយក្លាហាន ហ៊ានពុះពរកគ្រប់ឧបសគ្គជាច្រើន ហើយថែមទាំងមាន ការប្ដេជ្ញាចិត្តខ្ពស់ ចង់ធ្វើអ្វីមួយ គឺត្រូវតែយកឲ្យបាន។ គេក៏ជាមនុស្សពូកែនិយាយ ដែលនិយាយត្រង់ទៅត្រង់មក ដូច្នេះទើបពួកគេចូលចិត្ត បង្កើតមិត្តភាព និងរាប់អានមិត្តភក្តិច្រើនជាងសត្រូវ។ ពួកគេមានភាពស្ទុះស្ទារ និងធ្វើការពេញដៃពេញជើង ក្នុងកិច្ចការអ្វីមួយ ហើយក៏ជាបុគ្គលដែលលេចធ្លោផងដែរ។ តារានិករមួយនេះ បានផ្តល់លក្ខណៈពិសេស សម្រាប់អ្នកដែលនៅក្រោមឥទ្ធិពលវា គឺបុគ្គលទាំងនោះ រមែងមានភាពជឿជាក់លើខ្លួនឯងខ្ពស់ ហើយនិងពូកែលើកទឹកចិត្តអ្នកជុំវិញខ្លួនផងដែរ។

♉️ Taurus (Apr 20 – May 20)

Taurus ពួកគេពិតជាមនុស្សដែលស្មោះត្រង់ខ្លាំង ព្រោះពួកគេជាមនុស្សមិនងាយបែកចិត្តនោះទេ បើគេដាក់ចិត្តស្រលាញ់អ្វីមួយ ឬនរណាម្នាក់ គេនឹងផ្ដល់ក្ដីស្រលាញ់ទាំងអស់ដែលគេមាន ហើយច្បាស់លាស់ណាស់។ ក្រោមភាពជាបុគ្គលពូកែទ្រាំ តារានិករនេះសកម្ម និងប្រឹងប្រែងខ្លាំងក្នុងការងារ។ ពួកគេនឹងនរ និងមានសេចក្តីស្ងប់សុខ តាមបែបផែនរបស់គេ។ ពួកគេមិនចូលចិត្តធ្វើអ្វីតាមផ្លូវកាត់ទេ តែពួកគេមានមានលក្ខណៈគគ្លើនបន្តិច។ ចំពោះរឿងស្នេហា និងការរាប់អាន តារានិករនេះ គឺចិត្តល្អ ហើយអាចពឹងពាក់បាន និងជាមិត្តភក្តិម្នាក់ ដែលអាចទុកចិត្តបាន។

♊️ Gemini (May 21 – Jun 20)

ពួកគេជាមនុស្សដែល ងាយនឹងចុះសម្រុង ហើយចេះបត់បែនទាំងជាមួយមនុស្ស និងស្ថានការណ៍ មិនថាស្ថានការណ៍បែបណា គេនឹងមិនធ្វើឲ្យអ្នកខកចិត្តនោះទេ។ ក្នុងជីវភាពប្រចាំថ្ងៃ តារានិករនេះ ប៉ិនប្រសប់គួរសមក្នុងការទាក់ទង ដោយពួកគេពូកែប្រើប្រាស់ពាក្យសម្តី និងភាពបត់បែន ទៅតាមកាលៈទេសៈ។ មើលពីសំបកក្រៅ អ្នកដទៃគិតថា គេសោះកក្រោះ តែតាមពិតបេះដូងរបស់ពួកគេ បរិសុទ្ធណាស់ គ្រាន់តែគេមិនចេះបង្ហាញចេញ។ រីឯរឿងស្នេហា គឺគេចូលចិត្តអោយដៃគូ ស្វែងយល់ពីខ្លួនច្រើនជាង។

រូបតំនាង
រូបតំនាង

♋️ Cancer (Jun 21 – Jul 22)

គ្រួសារ គឺជាអ្វីៗគ្រប់យ៉ាងរបស់ពួកគេ។ គេបារម្ភ និងយកចិត្តទុកដាក់ពីគ្រួសារ និងមនុស្សស្និតស្នាល និយាយទៅមនុស្សដែលនៅជុំវិញខ្លួន តែងទទួលបាននូវសេចក្ដីស្រលាញ់ពីគេជានិច្ច និងក្លាយខ្លួនជាម្ដាយរបស់មិត្តគ្រប់គ្នា។ អ្នកណាដែលបានតារានិករនេះជាគូជីវិត គឺពិតជាសំណាងធំណាស់ ព្រោះក្រោមឈ្មោះជាអ្នកការពារ គេនឹងការពារ ហើយយកចិត្តទុកដាក់នឹងអ្នកគ្រប់វេលា។ ប៉ុន្តែពួកគេជាមនុស្សឆាប់ប្តូរអារម្មណ៍ណាស់ ហើយមានភាពទន់ជ្រាយ ងាយនឹងខូចចិត្ត ហើយទាមទារអោយដៃគូ ស្រលាញ់ខ្លួនអោយបានច្រើនបន្តិចផងដែរ។

♌️ Leo (Jul 23 – Aug 22)

ពួកគេជាមនុស្សដែល មានភាពជាអ្នកដឹកនាំ និងចូលចិត្តឲ្យដំបូន្មាន មនុស្សដែលនៅជុំវិញខ្លួន ល្អៗជានិច្ច។ ម៉្យាងវិញទៀត គេជាមនុស្សដែល ស្មោះត្រង់ និយាយត្រង់ទៅត្រង់មក មិនចេះលាក់ពុត ឃើញអ្វីគឺថានឹង ហើយជាមនុស្សដែលអ្នកអាចទុកចិត្តបានជានិច្ច។ ពួកគេគឺលេចធ្លោក្នុងសង្គម ហើយមានចិត្តសប្បុរសជាខ្លាំង មានគំនិតច្នៃប្រឌិតខ្ពស់។ ចូលចិត្តធ្វើអ្វីដែលត្រឹមត្រូវគឺជាចំណុចដែលមានមន្តស្នេហ៍របស់ពួកគេ។ ចំពោះរឿងស្នេហា គឺពួកគេមិនពូកែទាល់តែសោះ សំបកក្រៅដូចជាសម្បូរស្នេហ៍ តែតាមពិតក្នុងចិត្តរកស្មោះតែមួយក៏ពិបាករកដែរ។

♍️ Virgo (Aug 23 – Sep 22)

ពួកគេជាតារានិករ ដែលមានភាពវ័យឆ្លាត និងខិតខំតស៊ូ ប្រឹងប្រែងខ្លាំង មិនថាមានឧបសគ្គយ៉ាងណាទេ គឺថាត្រូវតែធ្វើឲ្យបាន។ Virgo គឺជាតារានិករដែលឆ្លៀវឆ្លាត ហើយប្រឹងប្រែងធ្វើការងារផងដែរ ។ ពួកគេមានចរិតអភិរក្សនិយម ។ ពួកគេងាយស្រួល ក្នុងការធ្វើការប្រាស្រ័យទាក់ទង ហើយមានភាពស្មោះត្រង់ ចូលចិត្តជួយអ្នកដទៃ ដោយមិនព្រមបើកភ្នែកមើលគេវេទនាទេ។ ជាពិសេស គឺពួកគេ ប្រៀបដូចជាម៉ាស៊ីនដោះស្រាយមួយ ចូលចិត្តដោះស្រាយរាល់បញ្ហា និងផ្ដល់ដំបូន្មានល្អៗ ព្រោះគេមិនចង់ឃើញអ្នកនៅជុំវិញខ្លួន ពិបាកចិត្តឡើយ។

រូបតំនាង
រូបតំនាង

♎️ Libra (Sep 23 – Oct 22)

Libra មានរូបជញ្ជីងតំណាងឲ្យភាពស្មើភាព ត្រឹមត្រូវយុត្តិធម៌ និងមានការយោគយល់ អត់អោនខ្លាំង។ គេមិនចូលចិត្តសន្សំ ឬយកបញ្ហាមកដាក់ខ្លួនទេ គឺចូលចិត្ត Peace និងព្រឹក្សាយោបល់ ដោះស្រាយបញ្ហាសម្រាប់គេឯង ឲ្យមានតែភាពសន្តិភាពជានិច្ច។ ពួកគេចូលចិត្តសន្តិភាព ហើយមានទំនាក់ទំនងល្អ ព្រមទាំងចិត្តក៏ល្អផងដែរ។ ប៉ុន្តែពួកគេជាមនុស្សរារែកច្រើន ហើយឆាប់ជឿគេណាស់ ធ្វើអោយពួកគេ រងគ្រោះជាច្រើនដង ដោយសារមនុស្សក្បែរខ្លួន។ ចំពោះរឿងស្នេហា ពួកគេហាក់ដូចជាសាវ៉ា តែតាមពិតគេស្មោះណាស់ គ្រាន់តែគេចូលចិត្តបើកចិត្តទូលាយ សម្រាប់មនុស្សទូទៅ ធ្វើអោយដៃគូច្រើនតែយល់ច្រលំលើគេ។

♏️ Scorpio (Oct 23 – Nov 21)

Scorpio ជាមនុស្សដែល អំណត់ និងរឹងប៉ឹង គេតស៊ូគ្រប់បែបយ៉ាង មិនថាទោះពិបាកប៉ុណ្ណា គឺត្រូវប្ដេជ្ញាធ្វើឲ្យបានជានិច្ច។ ថែមទាំងជាមនុស្ស ដែលទាក់ទាញបំផុត ក្នុងរឿងទំនាក់ទំនងជាមួយមនុស្សជុំវិញខ្លួន និងស្នេហា។ បើសិនជាអ្នកបានជួបតារានិករមួយនេះ ជាដំបូង អ្នកនឹងធ្លាក់ក្នុងមន្តស្នេហ៍កែវភ្នែករបស់ពួកគេ។ បើនិយាយពីអត្តចរិកវិញ ពួកគេឆ្លាត សកម្ម ទាក់ទាញ ឧស្សាហ៍ព្យាយាម រ៉ូមែនទិក ហើយនិយាយច្រើនបន្តិចផងដែរ។ ប៉ុន្តែពួកគេពូកែប្រច័ណ្ឌខ្លាំងណាស់ ពេលខ្លះក៏ងប់ងុលអត់មូលហេតុ ហើយពូកែដ្រាម៉ាជាទីបំផុត។ ចំពោះរឿងស្នេហា និងទំនាក់ទំនងវិញ គឺមានសារៈសំខាន់ចំពោះពួកគេ ព្រោះពួកគេត្រូវការភាពស្មោះត្រង់បំផុត។

♐️ Sagittarius (Nov 22 – Dec 21)

ពួកគេជាមនុស្ស មានភាពឈ្លាសវៃ ក្លាហាន សម្រស់ស្រស់ស្អាត គួរឲ្យស្រលាញ់ និងចូលចិត្តធ្វើអ្វីប្លែកៗ។ ម៉្យាងទៀត គេជាមនុស្សច្បាស់លាស់ សុទិដ្ធិនិយមពីកំណើត។ ហើយពួកគេតែងតែតោងទាមជាមួយភាពក្មេងខ្ចី ពោលគឺមិនចេះធំ។ ពួកគេច្រើនតែមានអំនួត ចូលចិត្តសម្ភារៈនិយមនឹងការភ្នាល់។ ម៉្យាងពួកគេចូលចិត្តមានមិត្តភក្តិច្រើន ដោយសារតែភាពកំប្លែង គួរអោយចូលចិត្តហើយរួសរាយខ្លាំងណាស់។ ស្អប់ភាពចង្អៀតចង្អល់ ហើយក៏មិនចូលចិត្តអោយអ្នកដទៃរវល់ ឬខ្វល់មកលើរឿងរបស់ខ្លួនទេ។ បារម្ភពីមនុស្សជុំវិញខ្លួន តែមិនដែលឲ្យគេដឹង សុខចិត្តធ្វើអ្វីគ្រប់យ៉ាង ឲ្យតែគេសប្បាយចិត្ត ដូច្នេះសូមយកចិត្តទុកដាក់ចំពោះគេផង។

រូបតំនាង
រូបតំនាង

♑️ Capricorn (Dec 22 – Jan 19)

Capricorn ជាមនុស្សដែលពូកែទ្រាំ និងមានពុទ្ធិទូលំទូលាយ។ ពួកគេមានមហិច្ចតាខ្ពស់ ហើយចូលចិត្តភាពស្រស់ស្អាត កំប្លែង និងប៉ិនប្រសប់។ អៀនប្រៀនតិចតួច តែចូលចិត្តប្រកួតប្រជែង ដើម្បីបានរបស់ដែលខ្លួនចង់បាន។ ពួកគេស្មោះត្រង់ណាស់ ទៀងត្រង់មិនប្រែប្រួល ដែលអាចឲ្យអ្នកទុកចិត្តបានជានិច្ច និងមានទំនួលខុសត្រូវខ្ពស់ នូវអ្វីដែលគេបានធ្វើ។ ចំពោះស្នេហា គឺស្រលាញ់ស្មោះ តែខ្លាចរអាច្រើន ចូលចិត្តយកចិត្តដៃគូ ជាគូជីវិតដ៏ល្អម្នាក់។

♒️ Aquarius (Jan 20 – Feb 18)

Aquarious ច្រើនតែសុទិដ្ឋិនិយម ហើយស្មោះត្រង់។ ពួកគេឯករាជ្យណាស់ ឆ្លាត ពូកែបង្កើតថ្មី ហើយស្មោះត្រង់នឹងមិត្តភក្តិ។ ពួកគេតែងតែមានស្ទាយ៍ផ្ទាល់ខ្លួនជានិច្ច។ ពួកគេមានចិត្ត និងការគិតទូលាយ មិនវាយតម្លៃទេ គឺធ្វើអ្វីដែលមានតែសន្តិភាព និងមានចិត្តជ្រះថ្លា ចូលចិត្តជួយមនុស្សដែលនៅជុំវិញខ្លួនជានិច្ច។ តារានិករមួយនេះ ត្រូវបានគេស្គាល់ថា ជាមនុស្សដែលចូលចិត្ត ធ្វើអ្វីប្លែកៗឡប់ៗ តែគួរឲ្យស្រលាញ់ និងឲ្យអ្នកជុំវិញខ្លួនសើចជានិច្ច។ តែបើគេមានដៃគូជីវិត គឺមិនងាយ និងរាងពិបាក ក្នុងការចងសម្ព័ន្ធបន្តិច ហើយដៃគូម្ខាងទៀតត្រូវតែស្មោះត្រង់ ហើយមានភាពអត់ធ្មត់ខ្ពស់ ព្រោះពួកគេខ្លាចភាពឈឺចាប់បំផុត។

♓️ Pisces (Feb 19 – Mar 20)

Pisces ជាតារានិករដែលចិត្តល្អ ហើយជានិច្ចជាកាល មានការពិចារណាខ្ពស់។ បង្កប់នូវភាពច្នៃប្រឌិត និងភាពស្រមើស្រម៉ៃ ក្រោមភាពទន់ជ្រាយ។ ពេលខ្លះអាថ៌កំបាំង ហើយរញ៉េរញ៉ៃ។ មិនចូលចិត្តអ្វីដែលខុសពីការពិត មានក្តីមេត្តា។ ពួកគេចិត្តល្អ មិនអាត្មានិយម ចូលចិត្តគិតពីអ្នកដទៃច្រើនជាងខ្លួន ទោះបីគេធ្វើមិនល្អដាក់ក៍ដោយ គឺតែងតែ peace ជានិច្ច។ ពួកគេងាយនឹងចុះសម្រុង ព្រោះពួកគេមិនចូលចិត្តប្រកាន់ច្រើន។ ចំពោះរឿងស្នេហាវិញគឺ ម្នាក់នេះស្មោះស្ម័គ្រនឹងគ្នា ដល់ខាំចេករបូត ខាំពោតរបេះ តែត្រូវការអោយភាគីម្ខាងទៀតស្មោះវិញដែរ តែងាយប៉ះទង្គិចចិត្តណាស់ រឿងបន្តិចបន្តួចក៏ទន់ជ្រាយទៅហើយ។

ប្រភព: timesofindia

Tharith Moliny
L.N

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T