ភ្នំពេញ៖ នាពេលកន្លងមកនេះ តារាកំប្លែង នាយ ចេក ដែលនិយមធ្វើឱ្យបងប្អូនសើចសប្បាយតាមកម្មវិធីនានានោះ គឺឃើញថាសព្វថ្ងៃនេះជីវភាពរបស់លោកមិនបានធូរស្បើយនៅឡើយទេ ដោយមើលទៅហាក់បីដូចជានៅមានភាពលំបាកលំបិន រកព្រឹកខ្វះល្ងាចរកល្ងាចខ្វះព្រឹកនៅឡើយ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សដោយឡែក ខណៈពេលនេះ នាយ ចេក បានប្រកាសដាក់ផ្លាកលក់ផ្ទះផ្ទាល់ជាបន្ទាន់ ដោយសារតែចំណូលរបស់លោកមិនអាចទប់ទល់នឹងការចំណាយផ្សេងៗបាននោះ ប៉ុន្តែចំពោះមូលហេតុចម្បងលោកមិនបានបញ្ជាក់នោះទេ គ្រាប់តែបង្ហើបថាលោកកំពុងតែទាល់ហើយ។
យ៉ាងណាមិញ អ្នកគាំទ្រ ក៏បានសួរថា តើលក់ធ្វើអីមិនស្តាយផ្ទះទេអី ចំណែកនាយ ចេក បានតបទៅវិញថា ដោយសារដល់ចំណុចទាល់ហើយទើបលោកសម្រេចចិត្តបែបនេះនោះ៕
សូមចូលទស្សនារូបភាពខាងក្រោម៖