ស្នេហា៖ ស្រីៗកុំនៅស្ងៀមៗ ឱ្យគេយកមកកំដរអារម្មណ៍ ពេលគេបែកគ្នាជាមួយសង្សារចាស់គេឱ្យសោះ ព្រោះអ្នកក៏មានតម្លៃគ្រប់គ្រាន់ និងសាកសមនឹងមានមនុស្សដែលស្រលាញ់អ្នកពិតប្រាកដដែរ មិនមែនយកអ្នកមកធ្វើជាមនុស្សជំនួសនរណាម្នាក់ ដើម្បីឱ្យគេឈប់នឹកសង្សារចាស់គេនោះទេ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សម្យ៉ាងវិញទៀត ដើម្បីចង់ឱ្យប្រាកដចិត្តថា សង្សារអ្នកគេមិនបានយកអ្នក មកធ្វើជាមនុស្សជំនួសសង្សារចាស់គេ ឬគេនៅតែស្រលាញ់សង្សារចាស់គេឬក៏អត់នោះ ស្រីៗអាចសង្កេតមើលលើចំណុចមួយចំនួន ដូចដែលបានរៀបរាប់នៅខាងក្រោមនេះបាន ព្រោះចំណុចទាំងនេះ អាចបង្ហាញឱ្យអ្នកបានឃើញយ៉ាងច្បាស់ថា គេគ្រាន់តែយកអ្នកមកធ្វើជាមនុស្សជំនួសតែប៉ុណ្ណោះ លើសពីនេះ គេនៅតែស្រលាញ់ និងនៅតែនឹកនាដល់សង្សារចាស់គេ។
៥ចំណុចដែលបង្ហាញថាសង្សារអ្នក គេនៅតែស្រលាញ់សង្សារចាស់គេ៖
១. គេនៅតែរក្សាទំនាក់ទំនងជាមួយសង្សារចាស់គេ

អ្វីដែលអាចបង្ហាញថាសង្សាររបស់អ្នក គេនៅតែស្រលាញ់សង្សារចាស់របស់គេ ហើយគេចាត់ទុកអ្នកគ្រាន់តែជាមនុស្សជំនួសសង្សារចាស់របស់គេនោះ គឺគេនៅតែរក្សាទំនាក់ទំនងជាមួយនឹងសង្សាររចាស់របស់គេជានិច្ច ម្យ៉ាងគេក៏ព្យាយាមលាក់បាំងពីអ្នក អំពីទំនាក់ទំងនងគេជាមួយសង្សារចាស់របស់គេ បើទោះបីជារាប់អានគ្នា ត្រឹមមិត្តភក្តិធម្មតាក៏ដោយ ព្រោះមនុស្សពីរនាក់ដែលបែកគ្នាហើយ កម្រនឹងមករាប់អានគ្នាវិញខ្លាំងណាស់។
២. ជារឿយៗគេតែងនិយាយពីស្នេហាចាស់របស់គេ

បើសង្សាររបស់អ្នក ជារឿយៗគេតែងធ្លោយមាត់និយាយពីស្នេហាចាស់របស់គេនោះ បានន័យថានៅក្នុងចិត្តរបស់គេនៅតែមានសង្សារចាស់របស់គេជានិច្ច ទោះនៅពេលនេះគេមានអ្នកក៏ដោយ ចំណុចនេះហើយ ដែលវាបង្ហាញថាគេនៅតែស្រលាញ់ និងនឹកដល់សង្សារចាស់របស់គេជានិច្ច គ្រាន់តែគេមិនអាចវិលទៅរកសង្សារចាស់របស់គេវិញ តែប៉ុណ្ណោះ។
៣. ប្រតិកម្មខ្លាំងពេលអ្នកនិយាយពីសង្សារចាស់គេ

គេអាចធ្លោយមាត់និយាយពីសង្សារចាស់របស់គេបាន ក៏ប៉ុន្តែប្រសិនបើអ្នកសួរនាំ ឬនិយាយពីសង្សារចាស់របស់គេផមញ ភ្លាមៗគេច្បាស់ជាមានប្រតិកម្មខ្លាំង ជាមួយអ្នកជាក់ជាមិនខាន ដោយបែបនេះហើយ វាជាអ្វីដែលអាចបង្ហាញថា គេនៅតែមានចិត្តចំពោះអ្នកចាស់គេ ទើបគេមិនចង់ឱ្យអ្នកសួរនាំ ឬនិយាយអ្វីច្រើន ដែលទាក់ទងនឹងមនុស្សដែលគេស្រលាញ់ ដូច្នេះហើយ ល្មមដឹងខ្លួនហើយ ថាខ្លួនអ្នកគ្រាន់តែជាមនុស្សជំនួសប៉ុណ្ណោះ។
៤. ចូលចិត្តប្រៀបធៀបអ្នកទៅនឹងអ្នកចាស់គេ

បើគេតែងតែប្រៀបធៀបអ្នក ទៅនឹងអ្នកចាស់របស់គេនោះ វាគឺជាចំណុចមួយ ដែលបង្ហាញឱ្យអ្នកបានឃើញយ៉ាងច្បាស់ហើយ ថាអ្នកនៅតែមិនអាចល្អគ្រប់គ្រាន់សម្រាប់គេ ដូចជាសង្សារចាស់របស់គេ ព្រោះតែនៅក្នុងចិត្តរបស់គេ មនុស្សស្រីដែលឈរនៅលំដាប់ទីមួយ មិនមែនជាអ្នកឡើយ តែជាសង្សារចាស់របស់គេ។
៥. គេនៅទុកវត្ថុអនុស្សាវរីយ៍គេជាមួយអ្នកចាស់

មនុស្សប្រុសបើគេមិននៅស្រលាញ់សង្សារចាស់គេទេនោះ គេនឹងមិនទុកវត្ថុអនុស្សាវរីយ៍ ជាមួយសង្សារចាស់គេ ឱ្យអ្នកបានឃើញ ទាំងដែលដឹងថាពេលដែលអ្នកឃើញហើយ មិនសប្បាយចិត្តក៏ដោយ នោះហើយដែលវាអាចបង្ហាញឱ្យដឹងថា អ្នកមិនមែនជាមនុស្សស្រីដែលសំខាន់ ដល់ថ្នាក់គេខ្វាយខ្វល់ពីអារម្មណ៍នោះទេ គេគ្រាន់តែទុកអ្នក ជាមនុស្សជំនួសតែប៉ុណ្ណោះ តាមពិតទៅ អារម្មណ៍របស់គេនៅតែជាមួយតែអ្នកចាស់៕
ប្រភព៖ gangbeauty