រាជធានីភ្នំពេញ÷ កាលពីពេលថ្មីកន្លងទៅនេះ លោកជំទាវពេជ្រច័ន្ទមុនី បានទទួលការតែងតាំងជាគណ:ដឹកនាំ នៅក្នុងសមាគមកាយរិទ្ធនារីកម្ពុជា នេះបើយោងតាមការបញ្ជាក់នៅលើគណនីហ្វេសប៊ុកផ្លូវការរបស់លោកជំទាវ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សជាក់ស្តែងនៅក្នុងសារបង្ហល់គណនីហ្វេសប៊ុកនិង លោកជំទាវ ពេជ្រ ច័ន្ទមុនី បានលើកឡើងយ៉ាងដូច្នេះថា÷
ជាមួយនឹងមោទនភាព ចំពោះសម្លេងឆ្នោតគាំទ្រជ្រើសតាំងរូបនាងខ្ញុំ ធ្វើជាអគ្គស្នងការថ្មី ដើម្បីដឹកនាំគណៈកម្មាធិការប្រតិបត្តិ សម្រាប់អាណត្តិ ២០២១-២០២៤ ខ្ញុំសូមថ្លែងអំណរគុណថ្នាក់ដឹកនាំ និងសមាជិកសមាជិកាទាំងអស់នៃសមាគមកាយឬទ្ធិនារីកម្ពុជា ដែលបានផ្តល់ទំនុកចិត្តលើនាងខ្ញុំ ដើម្បីចូលរួមដឹកនាំបេសកកម្ម និងបម្រើទស្សនៈវិស័យរបស់សមាគម។
លោកជំទាវបានបន្តយ៉ាងដូច្នេះថា÷
ខ្ញុំសូមអរគុណចំពោះសារអបអរសាទរគាំទ្រ និងពាក្យជូនពរយ៉ាងច្រើនរបស់មហាជនទាំងអស់ ទាំងសារជូនមកផ្ទាល់ ក៏ដូចជាសារតាមបណ្តាញសង្គម Facebook។ នៅចំពោះមុខនៃលើកទឹកចិត្តនេះ នាងខ្ញុំនឹងខិតខំប្រឹងប្រែងឲ្យអស់ពីសមត្ថភាព ដើម្បីបេសកកម្ម និងទស្សនៈវិស័យរបស់សមាគម ជាពិសេសការចូលរួមដង្ហែរតាមព្រះរាជដំណើរដ៏ឧត្តុង្គឧត្តមរបស់ សម្ដេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ដែលជាព្រះប្រធានកិត្តិយសដ៏ខ្ពង់ខ្ពស់បំផុតរបស់សមាគមកាយឬទ្ធិនារីកម្ពុជា។ 🙏
សូមរំលឹកផងដែលថា លោកជំទាវ ពេជ្រច័ន្ទមុនី គឺជាឧត្តមភរិយារបស់ឯកឧត្តម ហ៊ុនម៉ាណែត និងក៏ជាប្រធាននៃគណ:គ្រប់គ្រងក្រុមគ្រូពេទ្យធីតាផងដែរ៕


