មិត្តល្អ! Messi បានផ្ញើរសារទាំងក្តុកក្តួលបែបនេះទៅ Aguero ក្រោយគាត់សម្រេចចិត្តចូលនិវត្តន៍ត្រឹមវ័យ ៣៣ ឆ្នាំ

//s9.kh1.co/cf/cf15603dc7f894b67461693260022533876c4e8e.jpg
កីទ្បា

 ១៦-ធ្នូ-២០២១ ៩ព្រឹក · ៣ ឆ្នាំមុន

Messi បានផ្ញើរសារទាំងក្តុកក្តួលបែបនេះទៅ Aguero ក្រោយគាត់សម្រេចចិត្តចូលនិវត្តន៍ត្រឹមវ័យ ៣៣ ឆ្នាំ

បរទេស៖ កីឡាករ Lionel Messi បានផ្ញើរសារលើកទឹកចិត្តទៅកាន់ Sergio Aguero បន្ទាប់ខ្សែប្រយុទ្ធរបស់ក្រុម Barcelona រូបនេះប្រកាសអំពីការចូលនិវត្តន៍ពីវិស័យបាល់ទាត់របស់ខ្លួនកាលពីថ្ងៃ ពុធ កន្លងទៅ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
Lionel Messi និង Aguero
Lionel Messi និង Aguero

Aguero បានផ្លាស់មកកាន់ Barcelona នៅរដូវកាលនេះ ដោយគាត់រំពឹងថានឹងអាចចាប់ដៃគូគ្នានៅលើទីលានជាមួយមិត្តភក្តិល្អបំផុតនោះគឺ Messi, ប៉ុន្តែដោយសារតែក្លិបអ្នកមានបុណ្យបានជួបនូវវិបត្តិហិរញ្ញវត្ថុ ទើបមិនអាចឱ្យ Messi បន្តកុងត្រាថ្មីបាន រហូតចុងក្រោយគាត់ធ្វើការផ្ទេរមកចូលរួមជាមួយក្រុម Paris Saint-Germain

Lionel Messi
Lionel Messi

ក្រោយ Aguero ប្រកាសចូលនិវត្តន៍ពីបាល់ទាត់, Messi បានផ្ញើសារយ៉ាងដូច្នេះថា៖

ពួកយើងបានចាប់ផ្តើមអាជីពជាមួយគ្នា, Kun... យើងធ្លាប់មានពេលវេលាដ៏អស្ចារ្យជាមួយគ្នាមួយចំនួន ហើយពេលខ្លះក៏មានរឿងមិនល្អខ្លះដែរ, ប៉ុន្តែរឿងទាំងអស់នេះហើយ ដែលធ្វើឱ្យយើងកាន់តែជិតស្និទ្ធ និងមានទំនាក់ទំនងជាមួយគ្នាកាន់តែល្អជាងមុន។ ជាពិសេស គឺនៅពេលដែលពួកយើងចំណាយពេលលេងបាល់ទាត់ជាមួយគ្នានៅលើទីលាន។... វាជាសករាជថ្មីមួយដែលល្អបំផុត! ខ្ញុំពិតជាស្រឡាញ់អ្នកខ្លាំងណាស់មិត្តភក្តិរបស់ខ្ញុំ, ខ្ញុំនឹងចងចាំរឿងទាំងអស់ដែលពួកយើងបានធ្វើជាមួយគ្នានៅលើទីលាន ពោលគឺនៅពេលដែលពួកយើងបានជួបគ្នានៅក្រុមជម្រើសជាតិ៕

  កីឡាករ Lionel Messi

ប្រភព Marca

Sem Kosal
K.S

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T