អង់គ្លេស៖ ខ្សែបម្រើ Nemanja Matic បានបង្ហើបឲ្យដឹងថាបើសិនគេចាកចេញពីក្លិប Manchester United មែននោះគេនឹងផ្ទេរទៅក្លិប Flamengo ឯប្រទេសប្រេស៊ីល។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
កីឡាករវ័យ៣៣ឆ្នាំរូបនេះបានផ្ទេរពីក្លិប Chelsea មកកាន់ទឹកដី Old Trafford កាលឆ្នាំ២០១៧ ហើយនៅ រដូវកាលនេះគេក៏ពុំសូវបានចូលលេងដែរ ដោយសារមានវ័យកាន់តែចំណាស់ ខណៈដែលកុងត្រានឹងអស់សុពុលភាពនៅចុងរដូវកាល ២០២២/២០២៣ នេះហើយ។

យ៉ាងណាមិញ គេមិនដឹងទេថា Manchester United មានគម្រោងចង់បន្តកុងត្រាថ្មីដល់កីឡាករសញ្ជាតិស៊ែប៊ីរូបនេះឬក៏អត់ប៉ុន្តែ Matic បានបង្ហាញបំណងចង់ផ្លាស់ទៅ Flamengo ថា៖
ខ្ញុំចង់ទៅលេងនៅ Flamengo គឺ Flamengo តែមួយគត់។ខ្ញុំស្រឡាញ់ Dejan Petkovic ខ្ញុំសុំផ្ញើការឱបដល់គ្រប់គ្នាផង។

ប្រភព៖ mirror