ក្រសួងសុខាភិបាល ព្រមានដល់សាធារណជន ពេលទិញថ្នាំពន្យារកំណើត ព្រោះ…!

//s9.kh1.co/05/0533dd5e9845a7d2d023082ab62b6da4aaf2fb82.jpg
សង្គម

 ១២-ធ្នូ-២០២១ ៩ព្រឹក · ២ ឆ្នាំមុន

កាលពីពេលថ្មីៗនេះ ក្រសួងសុខាភិបាល នៃព្រះរាជាណាចក្រកម្ពុជាបានចេញសេចក្តីប្រកាសមួយ

ភ្នំពេញ៖ កាលពីពេលថ្មីៗនេះ ក្រសួងសុខាភិបាល នៃព្រះរាជាណាចក្រកម្ពុជាបានចេញសេចក្តីប្រកាសមួយ ស្តីពីការចរាចរនាំចូលថ្នាំពន្យារកំណើតដោយខុសច្បាប់នៅក្នុងប្រទេស។ ផលិតផលក្លែងក្លាយទាំងនោះ មិនមានស្លាកលេខដែលបង្ហាញពីលេខចុះបញ្ជីជាមួយក្រសួងសុខាភិបាលនៃព្រះរាជាណាចក្រកម្ពុជានោះទេ។ ផលិតផលក្លែងក្លាយនោះ គឺស្រដៀងទៅនឹងផលិតផលពិតប្រាកដ ដែលត្រូវបានចែកចាយដោយស្របច្បាប់ដោយគ្រឹះស្ថានអាហរ័ណ នីហរ័ណឱសថ DKSH (Cambodia) CO., Ltd. ប៉ុន្តែនៅតែមានភាពខុសគ្នាខ្លះៗដែលអ្នកអាចរកមើលបាន។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
https://s9.kh1.co/__image/w=650,h=920,q=100/ed/ed7318ea7d180607e40893cfb00dc33a90f2619f.jpg

ដើម្បីជៀសវាងការទិញ ឬប្រើប្រាស់ផលិតផលពន្យារកំណើតក្លែងក្លាយ បងប្អូនទាំងអស់គ្នាគួរអនុវត្តតាមជំហានមួយចំនួនដូចខាងក្រោម។ ទីមួយ ផលិតផលដែលបានចុះបញ្ជីស្របច្បាប់ និងមានស្លាកសញ្ញាសម្គាល់ចែកចាយ និងលេខចុះលេកបញ្ជិការនៅលើប្រអប់។ វិធីមួយទៀត ដើម្បីកំណត់សំគាល់ គឺផលិតផលពិតប្រាកដមានភ្ជាប់បរិយាយប័ណ្ណឱសថដែលសរសេរជាភាសាខ្មែរ និងអង់គ្លេស ខណៈដែលផលិតផលក្លែងក្លាយច្រើនតែមានបរិយាយប័ណ្ណឱសថដែលសរសេរជាភាសាផ្សេងៗទៀត។

មនុស្សគ្រប់រូបគួរតែប្រកាន់ខ្ជាប់នូវក្រមសីលធម៌ និងជួយប្រយុទ្ធប្រឆាំងនឹងការរីករាលដាលនៃផលិតផលក្លែងក្លាយ ដើម្បីធានាសុវត្ថិភាពរបស់អ្នកប្រើប្រាស់។ មិនត្រឹមតែវេជ្ជបណ្ឌិត និងឱសថការីអាចចូលរួមក្នុងការទប់ស្កាត់បញ្ហានេះប៉ុណ្ណោះទេ ប៉ុន្តែអ្នកប្រើប្រាស់ក៏អាចរាយការណ៍ករណីសង្ស័យនៃផលិតផលខុសច្បាប់ និងក្លែងក្លាយផងដែរ។

ឱសថស្ថាន ដើរតួនាទីយ៉ាងសំខាន់ក្នុងការលុបបំបាត់ឱសថខុសច្បាប់ និងក្លែងក្លាយពីការធ្វើចរាចរនៅលើទីផ្សារទៅដល់អ្នកប្រើប្រាស់។ ក្រសួងសុខាភិបាល​កំពុង​អនុវត្ត​ច្បាប់ និង​បទបញ្ជា​យ៉ាង​តឹងរ៉ឹង​ប្រឆាំង​នឹង​ឱសថនាំចូល​ខុសច្បាប់ និង​ក្លែងក្លាយ ដើម្បី​សុវត្ថិភាព​សុខភាព​សាធារណៈ​។

https://s9.kh1.co/__image/w=650,h=920,q=100/38/38e466497d50f206024f8e4a42adc15d19450a53.jpg

គ្រប់ៗគ្នាត្រូវបានលើកទឹកចិត្តឱ្យរាយការណ៍ករណីដែលសង្ស័យអំពីឱសថខុសច្បាប់ និងឱសថក្លែងក្លាយមកកាន់នាយកដ្ឋានចំណីអាហារ និងឱសថ តាមរយៈលេខទូរស័ព្ទទាន់ហេតុការណ៍ទាំងនេះ៖ 012 355 161, 011 574 787, 012 983 334, 012 892 022, 017 606 670, 017 866 760, 012 562 446។

សម្រាប់​ព័ត៌មាន​បន្ថែម​ពី​ការ​ផលិត​សូម​ទាក់​ទង​មក​កាន់៖ 031 333 0334។

ដើម្បីទទួលបានខ្លឹមសារអំពីសុខភាពបន្តពូជ និងសុខភាពស្ត្រី សូមតាមដានទំព័រ Facebook នេះ៖ She-knows។

សម្រាប់ផលប៉ះពាល់នៃឱសថសូមទាក់ទង៖

DKSH (Cambodia) CO., LTD. តាមរយៈ 067 555 752។

ក្រសួងសុខាភិបាលទូរស័ព្ទ៖ 012 673 268 / 089 498 883។

អ៊ីមែល៖ [email protected]

គេហទំព័រ៖ www.ddfcambodia.com

Sim Chanry
ស៊ឹម ចាន់រី

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T