សូមបញ្ឈប់ការយល់ច្រឡំ! មិនមានការហាមប្រើប្រាស់ Smecta ចំពោះក្មេងអាយុលើស២ឆ្នាំឡើយ!

//s5.kh1.co/c7/c7617094af05d153b66b372536df36b89a58a842.jpg
សង្គម

 ២០-មីនា-២០២០ ១០ព្រឹក · ៤ ឆ្នាំមុន

តាមការពិតទៅ​ ពត៌មានទាំងអស់នេះគឺមិនត្រឹមត្រូវទាំងស្រុងឡើយ ដោយសារតែការបកប្រែបាត់ខ្លឹមសារ និងមិនគ្រប់ជ្រុងជ្រោយនៃព័ត៌មានទាំងអស់នោះ ជាហេតុបង្កឲ្យមានការយល់ច្រលំទៅលើការប្រើប្រាស់​ Smecta ​​ ព្រោះតាមសារណែនាំរបស់ក្រសួងសុខាភិបាល​បារំាំង គឺមិនមានពាក់ព័ន្ធអ្វីនឹងការប៉ះពាល់សុខភាព​កុមារអាយុលើសពី ២ឆ្នាំឡើយ​​​​ គ្រាន់តែណែនាំ​ឲ្យប្រើទឹកអូរ៉ាលីតជាជំរើសដំបូង សម្រាប់ព្យាបាលជំងឺរាករូសទៅលើកុមារអាយុក្រោម២ឆ្នាំ ទៅតាមគោលការណ៍របស់អង្គការសុខភាពពិភពលោក WHO​ ប៉ុណ្ណោះ។

ភ្នំពេញ៖ ប្រិយមិត្តប្រហែលជាបានអានព័ត៌មានមួយចំនួន  ចុះផ្សាយទាក់ទងនឹង Smecta ដែលជាថ្នាំព្យាបាលជំងឺរាកដ៏ពេញនិយម ទាំងសម្រាប់កុមារនិងមនុស្សពេញវ័យ​ របស់ប្រទេសបារាំង​​ ដែល​ថា Smecta ត្រូវបានរដ្ឋាភិបាលបារាំងណែនាំមិនឲ្យកូនក្មេងប្រើ ដោយសារមានផ្ទុកជាតិសំណដ៏តិចតួចបំផុត​។​

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

តាមការពិតទៅ​ ព័ត៌មានទាំងអស់នេះគឺមិនត្រឹមត្រូវទាំងស្រុងឡើយ ដោយសារតែការបកប្រែបាត់ខ្លឹមសារ និងមិនគ្រប់ជ្រុងជ្រោយនៃព័ត៌មានទាំងអស់នោះ ជាហេតុបង្កឲ្យមានការយល់ច្រលំទៅលើការប្រើប្រាស់​ Smecta ​​ ព្រោះតាមសារណែនាំរបស់ក្រសួងសុខាភិបាល​បារំាំង គឺមិនមានពាក់ព័ន្ធអ្វីនឹងការប៉ះពាល់សុខភាព​កុមារអាយុលើសពី ២ឆ្នាំឡើយ​​​​ គ្រាន់តែណែនាំ​ឲ្យប្រើទឹកអូរ៉ាលីតជាជំរើសដំបូង សម្រាប់ព្យាបាលជំងឺរាករូសទៅលើកុមារអាយុក្រោម២ឆ្នាំ ទៅតាមគោលការណ៍របស់អង្គការសុខភាពពិភពលោក WHO​ ប៉ុណ្ណោះ។

ថ្នាំព្យាបាលជំងឺរាករូស Smecta
ថ្នាំព្យាបាលជំងឺរាករូស Smecta

ដូច្នេះហើយសម្រាប់ប្រិយមិត្ត និងឪពុកម្ដាយដែលប្រហែលជាមានការភ័យខ្លាចកន្លងមកនោះ សូមមេត្តាឈប់បារម្ភទៀតទៅ ព្រោះឆ្លងកាត់តាមការស្រាវជា្រវ និងការពិសោធន៍បន្ថែមយ៉ាងស៊ីជម្រៅរបស់ក្រុមហ៊ុនផលិតឱសថ​ IPSEN បានបញ្ជាក់ឲ្យឃើញថា សារធាតុសំណដែលមានក្នុង Smecta មានកំរិតយ៉ាងតិចតួចបំផុតហើយមិនមានហានិភ័យអ្វីដល់សុខភាពឡើយ។​ ម្យ៉ាងទៀត នៅក្នុងចំណីអាហារ និងទឹកដែលយើងបរិភោគរាល់ថ្ងៃក៏មានផ្ទុកសារធាតុសំណដ៏តិចតួចបំផុតនេះដែរ។

Smecta មិនត្រឹមតែបញ្ឈប់ការរាករូសខ្លាំងទេ​ ហើយថែមទាំងព្យាបាលមូលហេតុដែលបង្កឲ្យរាកផងដែរ​ ប៉ុន្ដែ​ការប្រើប្រាស់សម្រាប់ការព្យាបាលជំងឺរាករយៈពេលយូរចំពោះក្មេងតូចៗ និងការប្រើប្រាស់ចំពោះស្រ្ដីមានផ្ទៃពោះ និងកំពុងបំបៅកូនដោយទឹកដោះគួរតែចៀសវាង។

ដូច្នេះប្រិយមិត្ត បានជ្រាបច្បាស់ហើយអំពីការប្រើប្រាស់ Smecta សម្រាប់ក្រុមគ្រួសារ និងបុត្រធីតាលោកអ្នក ហើយសម្រាប់ពត៌មានបន្ថែម​ អាចសាកសួរគ្រូពេទ្យ ឬឱសថការីនៅតាមឱសថស្ថាននានាទូទាំងប្រទេសបាន។

សំរាប់ពត៌មានបន្ថែម សូមទាក់ទងផេក: https://www.facebook.com/SmectaCambodia/ ៕

ថ្នាំព្យាបាលជំងឺរាករូស Smecta
ថ្នាំព្យាបាលជំងឺរាករូស Smecta
ថ្នាំព្យាបាលជំងឺរាករូស Smecta
ថ្នាំព្យាបាលជំងឺរាករូស Smecta
ហ្វេសប៊ុកផេកផ្លូវការ Smecta
ហ្វេសប៊ុកផេកផ្លូវការ Smecta
Pan Leakhena
លក្ខិណា

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T