បែកគ្នាដោយវិធីណាទៅ ទើបមិនធ្វើឱ្យឈឺចាប់ ទាំងសងខាង?

//s9.kh1.co/f0/f0df4fba844a8bcdf36730d7b2523d71f89163c3.jpg
នារី

 ០៧-ធ្នូ-២០២១ ១១ព្រឹក · ៤ ឆ្នាំមុន

សម្រាប់មនុស្សពីរនាក់ដែលធ្លាប់តែស្រលាញ់ ធ្លាប់តែល្អជាមួយគ្នា ពេលដែលបែកបាក់គ្នា វាច្បាស់ជាផ្តល់នូវការឈឺចាប់ខ្លាំងជាមិនខាន ដូច្នេះហើយ វិធីសាស្ត្រទាំងនេះអាចជួយ មិនធ្វើឱ្យនរណាម្នាក់ឈឺចាប់បាន។

ស្នេហា៖ មនុស្សពីរនាក់ដែលធ្លាប់តែស្រលាញ់ ធ្លាប់តែមានអនុស្សាវរីយ៍ល្អៗជាមួយគ្នា  នៅ ពេលដែលបែកបាក់គ្នា វាប្រាកដជាផ្តល់នូវការឈឺចាប់ដល់មនុស្សពីរនាក់ជាមិនខាន ដូច្នេះហើយ មនុស្សពីរនាក់ បើដឹងថាស្នេហាមិនអាចទៅ មុខទៀតបាន គួរណាតែព្យាយាមរកវិធីសាស្ត្របែកគ្នាណាមួយ ដើម្បីកុំឱ្យឈឺចាប់ទាំងសងខាង។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ហេតុនេះហើយ បើចង់បែកគ្នាដោយសន្តិវិធី និងមិនធ្វើឱ្យមនុស្សពីរនាក់ទទួលរងនូវការឈឺចាប់ខ្លាំង មនុស្សពីរនាក់គួរតែជ្រើសរើសយកវិធីសាស្ត្រមួយចំនួន ដូចដែលមានរៀបរាប់នៅ ខាងក្រោមនេះ ព្រោះវាអាចជួយ មិនធ្វើឱ្យនរណាម្នាក់នៅ ក្នុងទំនាក់ទំនងត្រូវទទួលរងនូវការឈឺចាប់ នៅ ពេលដែលបែកគ្នា។

បែកគ្នាដោយវិធីណាទៅ  ទើបមិនធ្វើឱ្យឈឺចាប់ទាំងសងខាង?

១. ត្រូវប្រាកដចិត្តថាស្នេហានេះ អ្នកទាំងពីរបានប្រឹងប្រឹងថែរក្សាអស់ពីសមត្ថភាពហើយ

រូបតំណាង
រូបតំណាង

បើចង់បែកគ្នាហើយ ដោយមិនធ្វើឱ្យនរណាម្នាក់ ត្រូវទទួលរងនូវការឈឺចាប់ មនុស្សពីរនាក់ត្រូវមានការប្រាកដចិត្តជាមួយគ្នាថាស្នេហាមួយនេះ អ្នកទាំងពីរបានខិតខំប្រឹងប្រែង ថែរក្សាវាអស់ពីសមត្ថភាពហើយ ហេតុនេះហើយ វានឹងធ្វើឱ្យអ្នកទាំងពីរយល់ថា អ្នកទាំងពីរមានត្រឹមតែនិស្ស័យជាមួយគ្នាប៉ុណ្ណោះ តែមិនមានវាសនារួមរស់នៅ ជាមួយគ្នាដល់ថ្ងៃមុខបានឡើយ ទោះបង្ខំចិត្តនៅ ជាមួយគ្នាក៏គ្មានក្តីសុខដែរ អញ្ចឹងហើយ ការបែកគ្នាដោយប្រើវិធីនេះហើយ វានឹងមិនធ្វើឱ្យនរណាម្នាក់ នៅ ក្នុងទំនាក់ទំនងត្រូវទទួលរងនូវការឈឺចាប់ខ្លាំងឡើយ។

២. ពេលចង់បែកគ្នា កុំយកហេតុផលដោយប្រើអារម្មណ៍

រូបតំណាង
រូបតំណាង

ម្នាក់ៗធំៗអស់ហើយ បើចង់បែកគ្នាគួរណាតែមានភាពស្មោះត្រង់នឹងគ្នា ដោយនិយាយត្រង់ទៅ ត្រង់មក ដោយផ្តល់ហេតុផលច្បាស់លាស់ណាមួយឱ្យ មិនមែនពេលដែលចង់បែកគ្នា គឺយកអារម្មណ៍មកធ្វើជាហេតុផល ធ្វើឱ្យម្នាក់ៗត្រូវទទួលរងនូវការឈឺចាប់នោះទេ ដូច្នេះហើយ នៅ ពេលដែលចង់បែកគ្នា គួរណាតែមានហេតុផលច្បាស់លាស់ ដើម្បីផ្តល់ឱ្យគ្នា ទោះវាឈឺចាប់បន្តិចក៏ពិតមែន តែបន្តិចក្រោយមកវានឹងលែងអី ព្រោះថាម្នាក់ៗធំៗអស់ហើយ អាចយល់ពីហេតុផលបានច្បាស់។

៣. ត្រូវហ៊ានប្រឈមមុខនឹងការពិត

រូបតំណាង
រូបតំណាង

ការបែកបាក់គ្នារវាងគូស្នេហ៍ វាមិនគួរឱ្យខ្លាចទេ ប៉ុន្តែអ្វីដែលគួរឱ្យខ្លាចបំផុត សម្រាប់មនុស្សពីរនាក់ដែលបែកបាក់គ្នា គឺការរត់គេចមិនព្រមទទួលយកនូវអ្វីដែលជាការពិត ហើយការដែលមិនហ៊ានប្រឈមមុខ ក្នុងការទទួលយកនូវការពិតនោះ វានឹងធ្វើឱ្យម្នាក់ៗ ឱបក្រសោបនឹងអតីតកាលជាប់ ដែលគ្មានថ្ងៃអាចរកក្តីសុខថ្មីឃើញបានឡើយ រីឯជីវិតក៏មិនរីកចម្រើនទៅ មុខដែរ។ ហេតុនេះហើយ បើមិនចង់ឱ្យឈឺចាប់ទាំងសងខាងទេ គឺត្រូវមានភាពក្លាហានក្នុងការប្រឈមមុខនិងទទួលយកនូវការពិត នោះអ្នកទាំងពីរ នឹងមិនត្រូវទទួលរងនូវការឈឺចាប់ខ្លាំង ក្រោយពេលដែលបែកគ្នា៕

ប្រភព oprahdaily

Kong Sokmetheany
T.N

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T