លេចចេញរូបរាងស្ដែងនៃទូរសព្ទ Moto Edge 30 Ultra ដែលនឹងត្រូវបង្ហាញខ្លួន ក្នុងពេលឆាប់ៗ

//s9.kh1.co/20/207cd937d43f7c66a57201654c1b0558538c6af4.jpg
បច្ចេកវិទ្យា

 ០៦-ធ្នូ-២០២១ ១០ព្រឹក · ២ ឆ្នាំមុន

អ្នកចាត់ការក្រុមហ៊ុនមួយរូបបានចែករំលែករូបភាពមួយសន្លឹក អំពីឧបករណ៍មួយនេះ។

បរទេស៖ ពាក្យចចាមអារ៉ាមជាច្រើនបានកើតឡើងដែលថា Motorola កំពុងត្រៀមបញ្ចេញស្មាតហ្វូនសេរ៊ីថ្មី ដែលនឹងត្រូវបានគេស្គាល់ថាជា Edge X30 សម្រាប់នៅក្នុងប្រទេសចិន និងជា Edge 30 Ultra សម្រាប់ទីកន្លែងផ្សេងទៀត។ ក្រុមហ៊ុនបានបញ្ជាក់មុននេះថា ខ្លួនរៀបនឹងបញ្ចេញទូរសព្ទដែលដំណើរការដោយបន្ទះឈីបថ្មីរបស់ក្រុមហ៊ុន Qualcomm គឺ Snapdragon 8 Gen 1។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

អ្នកចាត់ការក្រុមហ៊ុនមួយរូបបានចែករំលែករូបភាពមួយសន្លឹក អំពីឧបករណ៍មួយនេះ។ លោក Chen Jin ដែលជាអ្នកគ្រប់គ្រងទូទៅនៃក្រុមហ៊ុន Lenovo Mobile Business Group បានបង្ហោះរូបភាពមួយសន្លឹក នៅលើបណ្ដាញសង្គមទំនាក់ទំនងរបស់ចិន Weibo ដែលបង្ហាញពីផ្នែកខាងមុខរបស់ទូរសព្ទ Moto Edge 30 Ultra ហើយដូចដែលលេចធ្លាយបានបង្ហាញ ទូរសព្ទនេះមានកាមេរ៉ាទម្លុះផ្ទៃអេក្រង់ខាងមុខមួយគ្រាប់។ នៅក្នុងរូបភាពនេះ គេក៏ឃើញមានប៊ូតុង Google Assistant ផងដែរ។

រូបភាពពីអ្នកចាត់ការទូទៅ នៃក្រុមហ៊ុន Lenovo Mobile Business Group
រូបភាពពីអ្នកចាត់ការទូទៅ នៃក្រុមហ៊ុន Lenovo Mobile Business Group

ការបង្ហោះផ្សេងទៀតពីគណនី Motorola បានបង្ហាញថា បន្ទះបង្ហាញនៃទូរសព្ទនេះនឹងគាំទ្រល្បឿន 144Hz refresh rate និង HDR10+ ហើយឧបករណ៍នេះនឹងអាចបង្ហាញពណ៌ច្រើនជាងមួយពាន់លាន។ ដោយឡែកអ្នកផ្ដល់ព័ត៌មានបែកធ្លាយពី Digital Chat Station ដ៏ល្បីបានអះអាងថា វាមានអេក្រង់ទំហំ6.7អ៊ីញ និងមាន resolution 2400×1080 ភិចសែល។ បើយោងតាមរបាយការណ៍ពីមុន វានឹងប្រើប្រាស់បន្ទះ OLED។

វានឹងដំណើរជាមួយឈីប Snapdragon 8 Gen 1 ជាមួយនឹង RAM ដល់ទៅ  12GB និងទំហំផ្ទុក 256GB ដែលមិនអាចបន្ថែមក្រៅបាន។ ទូរសព្ទ Edge 30 Ultra ត្រូវបានគេនិយាយថា នឹងមានកាមេរ៉ាក្រោយចំនួន3 ដោយសេនស័រកាមេរ៉ាគោលមានទំហំ 50MP ជាមួយបច្ចេកវិទ្យាទប់លំនឹង OIS, ឡេនទូលាយទំហំ 50MP, និងមួយគ្រាប់ចុងក្រោយជា Depth Sensor ទំហំ 2MP។ កាមេរ៉ាខាងមុខអាចនឹងមានទំហំ 60MP។

ឧបករណ៍នេះត្រូវបានគេបង្ហាញថា មានថាមពលថ្មទំហំ 5,000mAh ហើយនឹងគាំទ្រការសាកថ្មតាមខ្សែ 68W។ Edge 30 Ultra នឹងត្រូវបង្ហាញខ្លួននៅថ្ងៃទី9 ខែធ្នូ ហើយមើលទៅដូចជានឹងដាក់បញ្ចេញក្នុងប្រទេសចិននៅថ្ងៃទី15 ខែធ្នូ។ យោងតាមរបាយការណ៍មុន សេរ៊ី Edge 30 នឹងដាក់លក់នៅទូទាំងពិភពលោក ក្នុងខែមករា៕

ប្រភព: Phone Arena

Chhen Hangly
H.L

អត្ថបទទាក់ទង

//s9.kh1.co/ef/ef760b0f811b181012cac2058b3a6e5f6a63de52.jpg

ក្រុមហ៊ុន Epson សូមណែនាំ EcoBear ជាទូតសុច្ឆន្ទៈតំណាងឱ្យម៉ាស៊ីនព្រីនម៉ូឌែល EcoTank និងបានត្រៀមខ្លួនជាស្រេចដើម្បីនាំយកបច្ចេកវិទ្យាមិនប៉ះពាល់បរិស្ថានដល់វិស័យអាជីវកម្មកម្ពុជា

 ២១-មីនា-២០២៤ 
 ១ល្ងាច · មួយខែមុន
រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T