ល្បីថា នៅឆ្នាំ2022 Apple គ្រោងនឹងបញ្ចេញផលិតផលកុំព្យូទ័រ Mac ថ្មីចំនួន5

//s9.kh1.co/54/54924cf7248fd33e6e115dcc89f9fb6fd1f1a5a0.jpg
បច្ចេកវិទ្យា

 ០៦-ធ្នូ-២០២១ ៩ព្រឹក · ២ ឆ្នាំមុន

ក្រុមហ៊ុន Apple កំពុងធ្វើការលើកុំព្យូទ័រ Mac ថ្មីចំនួន5 សម្រាប់ការចេញលក់នៅឆ្នាំ2022 រួមទាំងកំណែថ្មីនៃ MacBook Pro កម្រិតដំបូង

បរទេស៖ ក្រុមហ៊ុន Apple កំពុងធ្វើការលើកុំព្យូទ័រ Mac ថ្មីចំនួន5 សម្រាប់ការចេញលក់នៅឆ្នាំ2022 រួមទាំងកំណែថ្មីនៃ MacBook Pro កម្រិតដំបូង នេះបើតាមលោក Mark Gurman ពីសារព័ត៌មាន Bloomberg។ នៅក្នុងការបោះពុម្ពចុងក្រោយនៃព្រឹត្តិបត្រ "Power On" របស់គាត់ លោក Gurman បាននិយាយថា គាត់រំពឹងថា Apple នឹងបង្ហាញ Mac ចំនួន5ថ្មី នៅឆ្នាំ2022 រួមមាន៖

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

·  iMac សេរ៊ីខ្ពស់

·  MacBook Air កំណែទម្រង់ដ៏សំខាន់ ដែលមានបន្ទះឈីប M2 និងការរចនាថ្មី

·  Mac mini ដែលត្រូវបានអាប់ដេត

·  កំណែថ្មីនៃ MacBook Pro កម្រិតដំបូង

·  Mac Pro ថ្មី

ខណៈពេលដែលមានពាក្យចចាមអារ៉ាមមួយចំនួនធំ ជុំវិញការអាប់ដេត iMac, MacBook Air, Mac mini និង Mac Pro របស់ Apple ការលើកឡើងរបស់លោក Gurman​ ទៅលើ MacBook Pro កម្រិតដំបូងថ្មី គឺមានភាពលេចធ្លោជាងគេ។ លើសពីកុំព្យូទ័រ Mac លោក Gurman បាននិយាយថា គាត់ក៏រំពឹងថានឹងឃើញ iPhone SE គាំទ្រសេវា 5G, កាស AirPods Pro ថ្មី និងឧបករណ៍ពាក់ក្បាល mixed augmented និង virtual reality ដំបូងបង្អស់របស់ Apple នៅឆ្នាំ2022៕

Apple កំពុងធ្វើការលើកុំព្យូទ័រ Mac ថ្មីចំនួន5 សម្រាប់ការចេញលក់នៅឆ្នាំ2022
Apple កំពុងធ្វើការលើកុំព្យូទ័រ Mac ថ្មីចំនួន5 សម្រាប់ការចេញលក់នៅឆ្នាំ2022

ប្រភព: MacRumors

Chhen Hangly
H.L

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T