បរទេស៖ យាន Yutu-2 គឺកំពុងធ្វើដំណើរ ហើយវាកំពុងរុករកផ្នែកមួយចំហៀងទៀតនៃឋានព្រះចន្ទ តាំងពីដើមឆ្នាំ២០១៩ ដែលជាផ្នែកនៃបេសកកម្មចុះចតឋានព្រះចន្ទ Chang'e-4 របស់ប្រទេសចិន។ ឥឡូវនេះ វាបានសម្លឹងមើលវត្ថុរាងគូបដ៏ចម្លែកមួយ ដែលវាបានប្រទះឃើញពីចម្ងាយ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សអ្នកកាសែត លោក Andrew Jones ដែលគ្រប់គ្រងកម្មវិធីអវកាសចិន សម្រាប់ទស្សនាវដ្ដី SpaceNews និងគេហទំព័រ Space.com បានបង្ហាញចំណុចត្រួសៗនៃការអាប់ដេតថ្មីអំពីយាននេះជាបន្តបន្ទាប់ នៅលើបណ្ដាញសង្គម Twitter។ ឈ្មោះហៅក្រៅសម្រាប់ដាក់ឲ្យវត្ថុរាងគូបនេះ ត្រូវបានគេបកប្រែពីភាសាចិននិងហៅថា "mystery house"។ យាននេះគ្រោងនឹងធ្វើដំណើរ និងពិនិត្យមើលវត្ថុនេះឲ្យកាន់តែជិត។
Ah. We have an update from Yutu-2 on the lunar far side, including an image of a cubic shape on the northern horizon ~80m away from the rover in Von Kármán crater. Referred to as "神秘小屋" ("mystery house"), the next 2-3 lunar days will be spent getting closer to check it out. pic.twitter.com/LWPZoWN05I
— Andrew Jones (@AJ_FI) December 3, 2021
ដូចទៅនឹងការរកឃើញដ៏គួរឲ្យចាប់អារម្មណ៍មួយរបស់យាន Yutu-2 ទៅលើសារធាតុ"ដូចជែល" នៅក្នុងរណ្ដៅមួយកាលពីឆ្នាំ២០១៩ វាមិនពាក់ព័ន្ធនឹងមនុស្សភពក្រៅនោះទេ។ ការពិត សារធាតុនោះគឺជាថ្មដែលមើលទៅដូចជាកញ្ចក់។
ការមើលឃើញទិដ្ឋភាពរបស់យាន Yutu-2 អំពីវត្ថុរាងគូបនេះគឺមានភាពស្រពិចស្រពិលនិងនៅឆ្ងាយ។ ដូច្នេះ អត្តសញ្ញាណពិតរបស់វត្ថុនេះគួរតែកាន់តែច្បាស់ នៅពេលដែលយានធ្វើដំណើរខិតកាន់តែជិត។ ការពន្យល់ដែលទំនងបំផុត គឺអាចជាផ្ទាំងថ្ម។ ផ្នែកចំហៀងនេះនៃព្រះចន្ទគឺមានស្នាមក្រហូង ជាមួយរណ្ដៅបុកទង្គិច ដែលអាចបង្ហាញពីកម្ទេចកម្ទីតូចៗ។
បេសកកម្ម Chang'e-4 តំណាងឲ្យការរុករកផ្ទៃនៃផ្នែកមួយចំហៀងទៀតរបស់ព្រះចន្ទ ជាលើកដំបូង។ ការងាររបស់យាននេះបានជួយអ្នកវិទ្យាសាស្ត្រ ស្វែងយល់អំពីអ្វីដែលកំពុងកើតឡើង ជាមួយនឹងភូគព្ភសាស្ត្រនៅក្រោមផ្ទៃព្រះចន្ទ។ យោងតាមកាសែត China Daily បានឲ្យដឹងថា យាន Yutu-2 បានធ្វើដំណើរ៨៤០ម៉ែត្រលើឋានព្រះចន្ទរួចហើយ។ ការងារបន្ទាប់របស់វាគឺគួរតែស្រាយបំភ្លឺ វត្ថុ "mystery house" នេះ៕

ប្រភព: CNET