ពិតជាអស្ចារ្យ! មនុស្សយន្តមួយនេះមានសកម្មភាព ដូចជីវិតពិត តែអ្នកលេងអ៊ីនធឺណេត បែរជាបង្ហាញក្ដីបារម្ភទៅវិញ

//s9.kh1.co/8c/8c00070600c799996e052a71a8cd97f9c21c25e4.jpg
បច្ចេកវិទ្យា

 ០៥-ធ្នូ-២០២១ ១០ព្រឹក · ២ ឆ្នាំមុន

មនុស្សយន្ត Ameca មានផ្ទុកសូហ្វែរមួយចំនួន ដែលជាបញ្ញាសិប្បនិម្មិត

បរទេស៖ អ្នកលេងអ៊ីនធឺណេតមានការភ្ញាក់ផ្អើលជាខ្លាំង ទៅលើមនុស្សយន្តមួយជាមួយមុខងារលក្ខណៈដូចមនុស្សពិត ហើយមតិមួយចំនួនបានបង្ហាញក្ដីព្រួយបារម្ភថា វានឹងអាចចូលមកកាន់កាប់ពិភពលោក។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

Ameca គឺជាមនុស្សយន្ដដែលត្រូវបានរចនាឡើង ដោយក្រុមហ៊ុនអង់គ្លេស Engineered Arts ដែលតែងតែបង្ហោះមាតិកាទាក់ទងនឹងរ៉ូបូត នៅលើវេទិកាបណ្ដាញសង្គមរបស់ពួកគេ ប៉ុន្តែឃ្លីបវីដេអូពិសេសរបស់ពួកគេដែលបានបង្ហោះនៅលើ YouTube មានការចូលទស្សនាយ៉ាងច្រើន។

នៅក្នុងវីដេអូឃ្លីបនេះ គេឃើញមនុស្សយន្ត Ameca មានការដេកលក់រលីវៗដោយបិទភ្នែក ឱនមុខចុះក្រោមបន្តិច មុនពេលវាបង្វិលស្មា ហើយភ្ញាក់មកវិញភ្លាមៗ ដោយបើកភ្នែកនិងក្រលេកមើលជុំវិញបន្ទប់។ បន្ទាប់មក មនុស្សយន្តបានសម្លឹងមើលដៃរបស់ខ្លួនឯងដោយងឿងឆ្ងល់ ហើយនៅចុងបញ្ចប់នៃឃ្លីប វាបានមើលទៅកាន់កាមេរ៉ាដោយផ្ទាល់ និងបង្ហាញស្នាមញញឹម។ នៅលើគេហទំព័រ Engineered Arts បានបង្ហាញថា Ameca មានផ្ទុកសូហ្វែរមួយចំនួន ដែលជាបញ្ញាសិប្បនិម្មិត ប៉ុន្តែគោលបំណងដ៏ចម្បងរបស់ពួកគេ គឺក្លាយជាវេទិកាសម្រាប់អភិវឌ្ឍន៍ AI៕

វីដេអូ

ប្រភព: Indy100

Chhen Hangly
H.L

អត្ថបទទាក់ទង

//s9.kh1.co/ef/ef760b0f811b181012cac2058b3a6e5f6a63de52.jpg

ក្រុមហ៊ុន Epson សូមណែនាំ EcoBear ជាទូតសុច្ឆន្ទៈតំណាងឱ្យម៉ាស៊ីនព្រីនម៉ូឌែល EcoTank និងបានត្រៀមខ្លួនជាស្រេចដើម្បីនាំយកបច្ចេកវិទ្យាមិនប៉ះពាល់បរិស្ថានដល់វិស័យអាជីវកម្មកម្ពុជា

 ២១-មីនា-២០២៤ 
 ១ល្ងាច · មួយខែមុន
រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T