ហ៊ានថាហ៊ានធ្វើ! នារីបបូរមាត់ធំបំផុតលើពិភពលោក នឹងកែឲ្យធំបន្ថែមទៀត

//s9.kh1.co/94/94b148c632c97033dbacf8b60046057694493212.jpg
សង្គម

 ០៥-ធ្នូ-២០២១ ៩ព្រឹក · ២ ឆ្នាំមុន

គម្រោងនឹងចាក់ឲ្យធំបន្ថែមទៀតសម្រាប់ថ្ងៃបុណ្យណូអែលខាងមុខ ដែលជាលើកទី២៧ចំពោះការចាក់របស់នាង។

ប៊ុលការី៖ នារីម្នាក់ មកពីរដ្ឋធានីសូហ្វៀរ នៃប្រទេសប៊ុលការី កំពុងទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំងលើបណ្ដាញសង្គមអ៊ីនស្ដារក្រាម ដោយសារតែនាងមានបបូរដ៏ធំ និងត្រូវបានគេចាត់ទុកថាជាមនុស្សស្រី ដែលមានបបូរមាត់ធំជាងគេបំផុតនៅលើពិភពលោក។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ជាក់ស្ដែង កាលពីថ្មីៗនេះ នាង Andrea Ivanova អាយុ២៤ឆ្នាំ បានទៅពិគ្រោះជាមួយនឹងវេជ្ជបណ្ឌិតផ្នែកកែសម្ផស្សដើម្បីផ្លាស់ប្ដូរទម្រង់ចង្កា និងថ្គាម ដោយចំណាយអស់ទឹកប្រាក់ចំនួនប្រមាណ៦៦១ដុល្លារអាមេរិក។ ហើយជំហានបន្ទាប់ នាងនឹងកែប្រែរូបរាង និងពង្រីកថ្ពាល់ឲ្យមើលទៅស្រដៀងតុក្កតា Bratz តែម្ដង។ តួយ៉ាង បបូរមាត់របស់នាង មិនត្រឹមតែបង្កើននូវទំនុកចិត្តលើខ្លួននាងប៉ុណ្ណោះទេ វាថែមទាំងធ្វើឲ្យបុរសមួយចំនួនមកពីតាមបណ្ដាប្រទេសផ្សេងៗស្នើសុំជួបនាងផ្ទាល់ ដែលសន្យាផ្ដល់ប្រាក់ធ្វើដំណើរឲ្យនាងផងដែរ។

យ៉ាងណាមិញ បើទោះបីជាបច្ចុប្បន្ននេះ បបូរមាត់មានទំហំធំលើសមនុស្សទូទៅដ៏ដោយ ក៏នាងនៅមិនទាន់ស្កប់ចិត្តឡើយ ដោយមានគម្រោងនឹងកែឲ្យធំបន្ថែមទៀតសម្រាប់ថ្ងៃបុណ្យណូអែលខាងមុខ ដែលជាលើកទី២៧ចំពោះការកែរបស់នាង។ ហើយនាងក៏មិនមានការភ័យខ្លាចថា បបូរមាត់នឹងផ្ទុះនាថ្ងៃអនាគតដែរ៕

ប្រភព: Daily Mail

សូមទស្សនារូបភាពខាងក្រោម៖

ពីមុន
ពីមុន
បច្ចុប្បន្ន
បច្ចុប្បន្ន
បច្ចុប្បន្ន
បច្ចុប្បន្ន
បច្ចុប្បន្ន
បច្ចុប្បន្ន
បច្ចុប្បន្ន
បច្ចុប្បន្ន
បច្ចុប្បន្ន
បច្ចុប្បន្ន
បច្ចុប្បន្ន
បច្ចុប្បន្ន
បច្ចុប្បន្ន
បច្ចុប្បន្ន
បច្ចុប្បន្ន
បច្ចុប្បន្ន
មុខមាត់តុក្កតា Bratz ដែលនាងចង់បាន
មុខមាត់តុក្កតា Bratz ដែលនាងចង់បាន
Meas Chandara
D.R

អត្ថបទទាក់ទង

//s9.kh1.co/e0/e056aaab603db48e31264362809d92e27f8d6432.jpg

អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា បញ្ជាក់ច្បាស់ៗការដោះដូរ ផ្ទះយកដី គឺសម្រាប់តែអតិថិជនស្ម័គ្រចិត្ត ដែលពួកគាត់មានតម្រូវការចាំបាច់ចំណែកគម្រោង បុរី នៅតែប្រកាន់គោលជំហរបញ្ចប់ការដោះស្រាយជូនអតិថិជនទាំងស្រុងដែល

 ២៤-មេសា-២០២៤ 
 ៨ព្រឹក · ២១ នាទីមុន
រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T