តារាកម្សាន្ត៖ សូមចូលរួមអបអរសាទរ ទីបំផុតវីដេអូចម្រៀងវីរនារី ឬ Top Of The Lady ទទួលបានចំណាត់ថ្នាក់លេខមួយនៅលើ Music Charts in Cambodia ដោយជាប់ជាវីដេអូចម្រៀងដែលមានអ្នកទស្សនាច្រើនជាងគេនៅក្នុងយូធូបប្រចាំប្រទេសកម្ពុជា នេះបើយោងតាមសាររបស់កញ្ញា ទេពបូព្រឹក្ស នៅលើគេហទំព័រហ្វេសប៊ុកផ្លូវការរបស់ខ្លួន។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សជាក់ស្តែងនៅក្នុងសារនោះ កញ្ញាទេពបូព្រឹក្ស បានពោលពាក្យអរគុណដល់មហាជន និងហ្វេនៗទាំងអស់ ដោយបានសរសេររៀបរាប់យ៉ាងដូច្នេះថា៖

ជូនចំពោះបងប្អូនអ្នក stream បទនេះនៅក្នុង YouTube ឥឡូវនេះយេីងទទួលបាន TOP1 Music Charts in Cambodia 🇰🇭 ដោយកម្លាំងនៃការគាំទ្រទេីបពួកយេីងទទួលបានលទ្ធផលនេះ , ខ្ញុំជឿជាក់ថាកម្លាំងមួយនេះនឹងនាំមកនូវសមិទ្ធផលអស្ចារ្យជាបន្ដបន្ទាប់ជាក់ជាមិនខាន ។ ដោយសេចក្តីគោរពពីនាងខ្ញុំ ទេព បូព្រឹក្ស
សូមរំលឹកផងដែលថា វីដេអូចម្រៀងវីរនារី ត្រូវបានទម្លាក់ចូលទៅក្នុងយូធូបដំបូងកាលពីថ្ងៃទី២៧ វិច្ឆិកា ឆ្នាំ២០២១ និងក៏បានជាប់ឈ្មោះថាជាវីដេអូចម្រៀងដែលមានអ្នកចូលទស្សនារហូតដល់ទៅ១លាននាក់ ក្នុងរយ:ពេល២២ម៉ោង៕




