អ្នកគាំទ្រព្រួយបារម្ភខ្លាំង ក្រោយឃើញតារាចម្រៀង សន វិជ្ជបុត្រ ចូលសង្គ្រោះនៅ មន្ទីពេទ្យ

//s9.kh1.co/94/9406721ccbb59ff944937b6294a82c097a81ff14.jpg
តារា & កម្សាន្ដ

 ០៤-ធ្នូ-២០២១ ៣ល្ងាច · ៤ ឆ្នាំមុន

អ្នកគាំទ្រព្រួយបារម្ភខ្លាំង ក្រោយឃើញតារាចម្រៀង សន វិជ្ជបុត្រ ចូលសង្គ្រោះនៅមន្ទីពេទ្យ

រាជធានីភ្នំពេញ៖ តារាចម្រៀងដែលមហាជនមួយចំនួនធំ ស្គាល់តាមរយៈការងារមនុស្សធម៍ លោក សន វិជ្ជបុត្រ នៅប៉ុន្មានម៉ោងមុននេះ គេសង្កេតឃើញតារាចម្រៀងរូបនេះ ធ្លាក់ខ្លួនឈឺ និងត្រូវបញ្ជូនទៅសង្គ្រោះ​នៅមន្ទីពេទ្យ ដែលធ្វើឱ្យអ្នកគាំទ្រ និងស្គាល់លោក កើតការភ្ញាក់ផ្អើល និងព្រួយបារម្ភមិនស្ទើរឡើយ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ក្នុងនោះ បើតាមគណនីហ្វេសប៊ុករបស់តារាចម្រៀងរូបនេះ បានបង្ហោះសារ ភ្ជាប់ជាមួយរូបភាពជាច្រើនសន្លឹកបង្ហាញថា លោកកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យ។

បើតាមសំណេររបស់តារាចម្រៀង សន វិជ្ជបុត្រ បានរៀបរាប់ដូច្នេះថា៖

សំបកកាយ ពេលមកខ្លួនទទេ ពេលដែលទៅវិញក៍ខ្លួនទទេដែរ អ្វីដែលបន្សល់ទុកខាងក្រោយបាន គឺអំពើល្អផ្សេងៗ ដែលបានទុក ជីវិតមនុស្សមិនវែងដល់មួយពាន់ឆ្នាំច្រើនឆ្នាំនោះទេ ឯណាទៅ ជួបមនុស្សមួយគ្រាតែប៉ុនណ្ណោះទេ បន្តិចនឹងស្លាប់ចោលគ្នា ពេលដែលយើងបានស្លាប់ចោលគ្នាហើយមិនដឹងថាយើងបានអ្វីគ្នា អោយបានជួបគ្នាទៀតគ្នាទេ ក្នុងរយៈពេលដ៍សែនតិចនេះ យើងគួតែសាងអំពើល្អ។

តារាចម្រៀង សន វិជ្ជបុត្រ

ក្រោយឃើញបែបនេះ មហាជន ក៏ដូចជា អ្នកគាំទ្រ និងមិត្តភក្តិសិល្បៈ បានចូលទៅ​ ខមិនសម្តែងការព្រួយបារម្ភ និងជូនពរ លោកឆាប់ជាសះស្បើយពីជំងឺ។

ទន្ទឹមនោះ មកទល់ពេលនេះ គេមិនទាន់ដឹងនៅ ឡើយទេថាតើ តារាចម្រៀង សន វិជ្ជបុត្រ មានជំងឺអ្វីនៅ ឡើយទេ៕

សន វិជ្ជបុត្រ
សន វិជ្ជបុត្រ
សន វិជ្ជបុត្រ
សន វិជ្ជបុត្រ
សន វិជ្ជបុត្រ
សន វិជ្ជបុត្រ
សន វិជ្ជបុត្រ
សន វិជ្ជបុត្រ
សន វិជ្ជបុត្រ
សន វិជ្ជបុត្រ
សន វិជ្ជបុត្រ
សន វិជ្ជបុត្រ
សន វិជ្ជបុត្រ
សន វិជ្ជបុត្រ
សន វិជ្ជបុត្រ
សន វិជ្ជបុត្រ
Keo Sieklin
S.L

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T