ស្រែកច្រៀង៤ថ្ងៃ BTS ចូលលុយជាង៣៣លានដុល្លារ

//s9.kh1.co/cc/ccd0fbe5902e6a080a1807a94174cbde81337c71.jpeg
តារា & កម្សាន្ដ

 ០៤-ធ្នូ-២០២១ ៨ព្រឹក · ២ ឆ្នាំមុន

BTS បានបង្កើតកំណត់ត្រាមួយ ជាមួយនឹងការធ្វើការប្រគុំតន្រ្តី របស់ពួកគេនៅ SoFi Stadium ក្នុងរដ្ឋ California!

អាមេរិក៖ យោងតាម ​​Billboard ការប្រគុំតន្ត្រី «PERMISSION TO DANCE ON STAGE» ចំនួនបួនថ្ងៃ របស់ BTS ដែលបានចាប់ផ្តើមនៅថ្ងៃទី ២៧ ខែវិច្ឆិកា និងបានបញ្ចប់នៅថ្ងៃទី ២ ខែធ្នូ រកចំណូលបានសរុប ៣៣.៣ លានដុល្លារ និងលក់សំបុត្របាន ២១៤.០០០ ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

តួរលេខទាំងនោះមិនត្រឹមតែធ្វើឱ្យ BTS បង្ហាញពីការចូលរួមដែលរកចំណូលបានខ្ពស់បំផុតចាប់តាំងពីកន្លែងប្រគុំតន្ត្រីបានចាប់ផ្តើមបើកឡើងវិញកាលពីដើមឆ្នាំនេះប៉ុណ្ណោះទេ ប៉ុន្តែក៏ជាការសំដែងដែលរកចំណូលបានខ្ពស់បំផុតនៅកន្លែងតែមួយក្នុងរយៈពេលជិតមួយទសវត្សរ៍ (ចាប់តាំងពីការសំដែងចំនួនប្រាំបួនរបស់ Roger Waters ក្នុងឆ្នាំ ២០១២ នៅទីក្រុង Buenos Aires ប្រទេសអាហ្សង់ទីន)។

ការបង្ហាញនៅកីឡដ្ឋាន SoFi របស់ BTS ក៏ទទួលបាន បង្កើតប្រវត្តិសាស្ត្ររដ្ឋកាលីហ្វ័រញ៉ានោះទេ លើសពីនេះ BTS បានបង្កើតប្រវត្តិសាស្ត្រផងដែរ ដោយមិនមែនជាសិល្បករ មិនមែននិយាយភាសាអង់គ្លេសដំបូងគេ ដែលរកចំណូលបានជាង ២០ លានដុល្លារក្នុងការធ្វើការប្រគុំតន្រ្តី ក្នុងកន្លែងតែមួយបែបនេះ៕

អបអរសាទរ BTS ចំពោះភាពជោគជ័យនៃការប្រគុំតន្ត្រីចុងក្រោយរបស់ពួកគេ!

ប្រភព៖ Soompi

សូមទស្សនារូបភាពខាងក្រោម៖

រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
Roth Karona
R.N

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T