ហេតុអ្វីបានជាគេថា តារានិករនីមួយៗនៅតែមានចិត្តដូចក្មេង?

//s9.kh1.co/e5/e5137b64fc55b122a25545c45bdefc9202db7c41.jpeg
យុវវ័យ

 ០៣-ធ្នូ-២០២១ ៣ល្ងាច · ២ ឆ្នាំមុន

មកដឹងពីមូលហេតុដែលមនុស្សគ្រប់គ្នា នៅតែគិតថាតារានិករនីមួយៗនៅតែមានចិត្តដូចក្មេង ខាងក្រោមនេះ!

យល់ដឹង៖ គេថាមនុស្សយើងគ្រប់គ្នាភាគច្រើនណាស់ ដែលនៅតែរីករាយ នឹងអ្វីៗដែលតូចតាច ដូចទៅនឹងក្មេងៗ មិនថាភាពយន្ត ការលេង ការញ៊ាំ ឬអ្វីផ្សេងទៀត ព្រោះវាពិតជាអាចឲ្យពួកគេនៅតែមានអារម្មណ៍ ដូចកាលពីកុមារភាព និងគ្មាននរណាម្នាក់ចង់ចាស់ឡើយ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ខាងក្រោមនេះនឹងបង្ហាញពី មូលហេតុដែលគេថា តារានិករនីមួយៗនៅតែមានចិត្តដូចក្មេង ៖

♈️ Aries ៖ ប្រភេទសៀវភៅដែលអ្នកចូលចិត្តអាន គឺជាប្រភេទរឿងព្រេងនិទាន ហើយតន្ត្រីដែលអ្នកចូលចិត្តទាំងអស់ គឺជាតន្ត្រីដែលអ្នកបានស្តាប់កាលពីក្មេង។ វាធ្វើឲ្យអ្នកមានអារម្មណ៍ ដូចកាលពីនៅក្មេង និងនៅតែសប្បាយរីករាយជានិច្ច។

♉️ Taurus ៖ Disney គឺជាកន្លែងដែលអ្នក ប្រាថ្នាចង់ទៅបំផុត នៅលើភពផែនដី។ គ្មានកន្លែងណាដែលអ្នកចង់ទៅ ជាងទីនោះទេ ព្រោះវាមានតែភាពសប្បាយរីករាយ និងមានមនុស្សម្នាជាច្រើន ហើយវាជាទិដ្ឋភាពដែលអ្នកចូលចិត្តបំផុត។

♊️ Gemini ៖ អ្នកមិនចូលចិត្តការណាត់ជួប បែបទៅញ៉ាំអាហារពេលល្ងាចទេ។ អ្នកចង់ទៅសួនកម្សាន្តដែលមានកន្លែងលេងជាច្រើន ឬទីលានវាយកូនហ្គោល ឬទីកន្លែងផ្សេងទៀត ដែលអាចឲ្យអ្នកមានអារម្មណ៍រីករាយ ដូចកាលពីនៅក្មេង។

រូបតំនាង
រូបតំនាង

♋️ Cancer ៖ អ្នកនៅតែមើលតុក្កតា ជារៀងរាល់ថ្ងៃដូចកូនក្មេងអញ្ចឹង និងមិនដែលធុញទ្រាន់ម្ដងណាឡើយ។ អ្នកមានអារម្មណ៍ធូរស្រាល និងអាចកាត់បន្ថយភាពតានតឹង នៅពេលដែលអ្នកបានសម្រាក ហើយមើលតុក្កតាទាំងនោះ។

♌️ Leo ៖ អ្នកមិនមែនជាមនុស្ស ដែលចូលចិត្តគ្រឿងស្រវឹងខ្លាំងទេ ហើយនៅពេលដែលអ្នកចេញទៅញ៊ាំអាហារ អ្នកចូលចិត្តហៅអាហារដែលដូចជាម្ហូបកូនក្មេង និងមិនដែលផឹកគ្រឿងស្រវឹងឡើយ នៅពេលដែលអ្នកជួបជុំជាមួយមិត្តភក្ដិ។

♍️ Virgo ៖ អ្នកមានទំនាក់ទំនងល្អជាមួយក្មេងៗ ជាងមនុស្សដែលមានអាយុប្រហាក់ប្រហែលអ្នក។ អ្នកចង់រត់លេងជុំវិញជាមួយពួកគេ ដូចជានៅឯពិធីជប់លៀង ជាជាងមានការពិភាក្សា ជាមួយមនុស្សពេញវ័យ។

រូបតំនាង
រូបតំនាង

♎️ Libra ៖ បន្ទប់របស់អ្នកពោរពេញទៅដោយតុក្កតាសត្វ។ អ្នកនៅតែប្រមូលតុក្កតា ដែលគួរឲ្យស្រលាញ់ដែលអ្នកឃើញនៅតាមហាង និងគ្រប់ទីកន្លែង។ អ្នកនឹងទិញវា ដើម្បីសម្រាប់តាំងក្នុងបន្ទប់ មិនដែលខានឡើយ។

♏️ Scorpio ៖ អ្នកចូលចិត្តការលេងហ្គេមក្តារ ល្បែងផ្គុំរូប និងសិប្បកម្មនានាដែលធ្វើដោយដៃ។ មិនថាអ្នកធ្វើខ្សែដៃ ឬគូររូបទេ អ្នកពិតជាសប្បាយចិត្តនឹងវាណាស់ ហើយវាក៏អាចកាត់បន្ថយភាពអផ្សុករបស់អ្នកផងដែរ។ 

♐️ Sagittarius ៖ អ្នកនៅតែមានឪពុកម្តាយរបស់អ្នក នៅចាំកំណត់ការណាត់ជួបសម្រាប់អ្នក និងកំណត់អ្វីៗសម្រាប់អ្នកប្រចាំថ្ងៃ។ហើយអ្នកមានការនិយាយ ជាមួយឪពុកម្ដាយច្រើនជារៀងរាល់ថ្ងៃ ដោយភាពរីករាយ។

រូបតំនាង
រូបតំនាង

♑️ Capricorn ៖ អ្នកចូលចិត្ត ការលេងនៅខាងក្រៅ ជាជាងនៅតែក្នុងផ្ទះ។ អ្នកចូលចិត្តលេងនៅលើខ្សាច់ ឬព្រិល មិនថាអ្នកមានអាយុប៉ុន្មាននោះទេ  អ្នកនៅតែរីករាយជាមួយអ្វីដែលអ្នក ធ្លាប់លេងពីក្មេង។

♒️ Aquarius ៖ អ្នកនៅតែមើលភាពយន្តតុក្កតាបែបក្មេងៗនៅក្នុងរោងកុន។ រោងកុននឹងមិនដែលបាត់មុខអ្នកទេ នៅពេលដែលមានខ្សែភាពយន្តតុក្កតា ហើយអ្នកមានអារម្មណ៍រំភើបចំពោះភាពយន្តទាំងនោះ ជាងក្មេងៗទៅទៀត។

♓️ Pisces ៖ នៅពេលដែលអ្នកមិនសប្បាយ ឬតានតឹង ហើយអ្នកចង់ដោះស្រាយខ្លួនឯង ដោយការទៅទិញការ៉េមមកញ៊ាំ ឬ McDonald's ។ អ្នករីករាយនឹងរបស់ញ៊ាំដូចជា Fast Food ជាដើម។

ប្រភព: thoughtcatalog

Tharith Moliny
L.N

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T