ចាប់អារម្មណ៍ខ្លាំង! Miss Grand រូបនេះ ដោះស្បែកជើង រាំបណ្តើរ ដើរម៉ូដបណ្តើរ

//s9.kh1.co/b6/b6ae34a0590df97d91f63769d7f2e824dfc60d19.jpeg
តារា & កម្សាន្ដ

 ០៣-ធ្នូ-២០២១ ២ល្ងាច · ២ ឆ្នាំមុន

ចាប់អារម្មណ៍ខ្លាំង Miss Grand មកពីប្រទេស Armenia សុខចិត្តដោះស្បែកជើងកែងចោតចោល ដើម្បីរាំ។

បរទេស៖ បវរកញ្ញា Kristina Goharik ដែលតំណាងនៃប្រទេសអាមេនី ដែលស្ថិតក្នុងចំណោមបេក្ខនារីកំពូលដំបូងគេដែលបានសម្តែង ក្នុងការបង្ហាញខ្លួន ចាយរាងក្នុងឈុត ហែលទឹក ត្រូវបានទទួលការចាប់អារម្មណ៍ជាខ្លាំង។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ជាក់ស្តែង បវរកញ្ញា មានវ័យ ២៤ឆ្នាំរូបនេះ បានដើរដោយទំនុកចិត្តលើស្បែកជើងកែងខ្ពស់ លោតទៅអមជាមួយនឹអ តន្ត្រីដ៏រស់រវើក។ ទោះជាយ៉ាងណាក៏ដោយ នៅពេលដែលនាងសម្តែងបានត្រឹមតែពាក់កណ្តាលនៃការប្រកួត នាង Kristina ត្រូវបានបង្ខំដោះពីស្បែកជើង ដែលធ្វើឱ្យនាងបន្តដោយជើងទទេ។

ក្រោយពី​ឧបទ្ទវហេតុ​នោះ Kristina បាន​អោន​ចុះ​ទៅ​  ដោះ​ស្បែក​ជើង​ចេញ​ ដោយបានបន្តការដើរដោយជើងទទេរ ដោយបានបញ្ចប់ការសម្តែងដោយជោគជ័យ។ ក្នុងវីដេអូនោះដែរ ត្រូវបានគេ ចោតសួរថា​ តើមានរឿងអ្វីកើតឡើង បានជាបវរកញ្ញារូបនេះ​ដើរលើឆាកដោះស្បែកជើងទៅវិញ?

តួយ៉ាង Kristina និងបេក្ខនារីចំនួន ៥៩រូប ទើបតែបានបញ្ចប់ការប្រកួតវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រនៃកម្មវិធី Miss Grand International នៅទីក្រុងបាងកក ប្រទេសថៃ កាលពីយប់ថ្ងៃព្រហស្បតិ៍។ បេក្ខនារី​បាន​ឆ្លង​កាត់​ការ​ប្រកួត​ឈុត​រាត្រី និង​ឈុត​ហែល​ទឹក​ពីរ​ផ្នែក និងបន្តទៅវគ្គផ្តាច់ព្រ័ត្រនៃកម្មវិធី។

យ៉ាងណាមិញ វគ្គផ្តាច់ព្រ័ត្រនៃកម្មវិធី Miss Grand International នឹងប្រព្រឹត្តិទៅនៅល្ងាចថ្ងៃទី ៤ ខែធ្នូ ​ហើយនេះជាឆ្នាំទីប្រាំបួនហើយ បានមានការប្រកួតប្រព្រឹត្តទៅ  ដែល Miss Grand ត្រូវបានគេចាត់ទុកជា រាប់ចូលជាកម្មវិធីប្រកួតប្រជែងសម្រស់ដ៏ធំបំផុតមួយក្នុងពិភពលោកដូច្នេះដែរ៕

ប្រភព៖ https://ngoisao.net/

សូមទស្សនារូបភាពខាងក្រោម៖

បវរកញ្ញា Kristina Goharik
បវរកញ្ញា Kristina Goharik
បវរកញ្ញា Kristina Goharik
បវរកញ្ញា Kristina Goharik
Roth Karona
R.N

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T