ចំណាត់ថ្នាក់តារានិករដែលងាយអត់ធ្មត់ ទៅដល់ឆេវឆាវបំផុត!

//s9.kh1.co/71/71dd3bb8ae23d4511f700c139ef11191e51f8cbf.jpeg
យុវវ័យ

 ០៣-ធ្នូ-២០២១ ១២ល្ងាច · ២ ឆ្នាំមុន

តោះមកដឹងពីចំណាត់ថ្នាក់តារានិករនីមួយៗ ដែលងាយអត់អ្មត់ ឬឆេវឆាវកម្រិតណាខាងក្រោមនេះ!

យល់ដឹង៖ អ្នកទាំងអស់គ្នាដឹងថា មិនមែនមនុស្សទាំងអស់សុទ្ធតែមានភាពអត់ធ្មត់ទាំងអស់នោះទេ។ ពេលខ្លះការអត់ធ្មត់របស់មនុស្សម្នាក់ៗ តែងតែមានកំណត់ ឬពួកគេនឹងអាចផ្ទុះចេញមកក្រៅបាន។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ខាងក្រោមនេះនឹងបង្ហាញពី ចំណាត់ថ្នាក់តារានិករដែលងាយអត់ធ្មត់ ទៅដល់ឆេវឆាវបំផុត ៖

១. Libra ♎️ 

មាត្រដ្ឋាននៃយុត្តិធម៌ គឺជាការសមហេតុផល។ នោះគឺជាអ្នក។ អ្នកមើលឃើញថា វាជាការមិនថ្លៃថ្នូរប្រសិនបើកំហឹងរបស់អ្នក ត្រូវបញ្ចេញទៅអ្នកដ៏ទៃដោយគ្មានហេតុផល។ អ្នកប្រហែលជាអាចកំពុង ពុះកញ្ជ្រោលនៅខាងក្នុង ប៉ុន្តែអ្នកស្ទើរតែមិនអនុញ្ញាតឲ្យវាបង្ហាញចេញមកក្រៅទេ។ អ្នកមានការអត់ធ្មត់ខ្លាំងពីធម្មជាតិ។ អ្នកស្វែងរកការរក្សាសន្តិភាព សូម្បីតែតម្លៃនៃភាពត្រឹមត្រូវរបស់អ្នកក៏ដោយ។

២. Virgo ♍️ 

អ្នកគិតថាការប្រឈមមុខគ្នាគឺអាក្រក់ ដូច្នេះអ្នកព្យាយាមឲ្យអស់ពីសមត្ថភាព ដើម្បីជៀសវាងពួកវា។ អ្នកប្រហែលជាហាយនឹងអត់ឱនចំពោះអ្វីដែលអ្នកមិនគួរអត់ឱន។ ពេលនរណាម្នាក់រំខាន ឬញុះញង់អ្នក អ្នកខាំបបូរមាត់ សង្កត់ចិត្តបានខ្លាំង បើអ្នកបង្ហាញការខឹងសម្បារ គឺមិនសូវជានិយាយចំៗទេ។ អ្នកយល់កាន់តែច្រើន អំពីអាកប្បកិរិយាឈ្លានពានអកម្មដូចជាការបញ្ចេញមតិមិនល្អ និងកំហឹងទៅលើនរណាម្នាក់។

៣. Capricorn ♑️ 

រឿងជាច្រើនអាចធ្វើឲ្យអ្នកខឹង ប៉ុន្តែអ្នកទប់វាទុក។ អ្នកផ្តល់ឲ្យមនុស្សនូវឱកាសទីពីរ ទីបី ទីបួន និង ទីប្រាំ មុនពេលអ្នកហ៊ានបង្ហាញការមិនពេញចិត្តតិចតួចបំផុតចំពោះពួកគេ។ ក្នុងឱកាសដ៏កម្រ ដែលអ្នកបាត់បង់ការអត់ធ្មត់ អ្នកទទួលបានវាឡើងវិញ ក្នុងរយៈពេលប្រាំនាទី។ ខ្ញុំសូមណែនាំឲ្យបង្ហាញកំហឹងរបស់អ្នកបន្ថែមទៀត ព្រោះការលាក់ទុកមិនសូវជាល្អប៉ុន្មានទេ។

រូបតំនាង
រូបតំនាង

៤. Scorpio ♏️ 

អ្នកនឹងស្វែងរកលេសណាមួយ ដើម្បីកុំឲ្យខឹងរហូតដល់អ្នកអស់លេស។ វាត្រូវការពេលបន្តិច ដើម្បីឲ្យអ្នករំងាប់ពីកំដៅរបស់អ្នកបាន។ នៅពេលដែលអ្នកបង្ហាញ ការខឹងសម្បាររបស់អ្នក វាគឺនៅពេលដែលបញ្ហានោះមានការលើសលប់ពេក ។ អ្នកមានការអត់ធ្មត់ខ្លាំងណាស់ ប៉ុន្តែនៅតែអាចទប់ជាប់មុនពេលដែលវាផ្ទុះឡើង។

៥. Taurus ♉️ 

មូលហេតុចម្បងដែលធ្វើឲ្យអ្នកខឹង ដោយសារតែមនុស្សតែងតែមិនបំពេញ តាមការរំពឹងទុករបស់អ្នក។ ព្រោះគេប្រព្រឹត្តចំពោះអ្នកតាមរបៀបដែលអ្នកមិនដែលគិតថានឹងប្រព្រឹត្តចំពោះពួកគេវិញ។ ប៉ុន្តែអ្នកទប់កំហឹងរបស់អ្នកបានមួយរយៈ មុននឹងស្តោះវាចេញមក។ពេលដែលអ្នកខឹង វាប្រៀបដូចជាឡានដែលឡើងកម្ដៅ។ វានឹងចំណាយពេលបន្តិច មុនពេលដែលអ្នកអាចបើកបន្តទៅមុខម្តងទៀត។

៦. Gemini ♊️ 

អ្នកគឺជាតារានិករកូនភ្លោះ ដែលពាក់កណ្តាលអត់ធន់ និងពាក់កណ្តាលខឹង។ ជារឿយៗអ្នកដូចត្រូវបានប្រៀបធៀបទៅនឹងអាកាសធាតុ ប្រសិនបើអ្នកមិនចូលចិត្តវា រង់ចាំប្រាំនាទី ព្រោះវាអាចនឹងផ្លាស់ប្តូរ។ នោះគឺជាអ្នក នៅពេលដែលនិយាយអំពីការផ្លាស់ប្តូរអារម្មណ៍។ មួយនាទីអ្នកមានការអត់ធ្មត់ ប្រាំនាទីក្រោយមក កមហឹងរបស់អ្នកអាចផ្ទុះឡើងបាន។ 

រូបតំនាង
រូបតំនាង

៧. Cancer ♋️ 

វាត្រូវការពេលបន្តិច នៅពេលដែលអ្នកបាត់បង់ភាពអត់ធ្មត់របស់អ្នក ប៉ុន្តែនៅពេលដែលអ្នកធ្វើ នោះអ្នកគ្រប់គ្នានឹងទៅឲ្យឆ្ងាយដាច់ស្រយាលពីអ្នក ហើយត្រូវការរបាំងដើម្បីការពារ។ មុននឹងមានរឿងនោះកើតឡើង អ្នកគួរតែដោះស្រាយកំហឹងរបស់អ្នកតាមរយៈ ការនិយាយដោយផ្ទាល់ ឬនៅស្ងៀមឲ្យឆ្ងាយពីគេ។ ហើយអ្នកមិនទុកនូវកំហឹងរបស់អ្នកទេ ព្រោះវានឹងធ្វើឲ្យអ្នកធុញទ្រាន់។

៨. Sagittarius ♐️ 

សម្រាប់អ្នក វដ្តនៃកំហឹង គឺដូចជាការឈានដល់ចំណុចកំពូល។ វាត្រូវការពេលមួយរយៈ ដើម្បីឲ្យការអាក់អន់ចិត្ត និងភាពតានតឹងរបស់អ្នករសាត់អស់ ប៉ុន្តែនៅពេលដែលភ្នំភ្លើងនោះបានផ្ទុះ វានឹងគ្របដណ្តប់អ្វីៗទាំងអស់នៅក្នុងចិត្តរបស់អ្នក។ នៅពេលអ្នកខឹង គឺអ្នកនឹងខឹងខ្លាំងណាស់។ ប៉ុន្តែវាមិនមានរយៈពេលយូរទេ ព្រោះសូម្បីតែភ្នំភ្លើងក៏ចំណាយពេលភាគច្រើនរបស់ពួកគេដើម្បីសម្រាករហូតដល់ការផ្ទុះបន្ទាប់ទៀតកើតឡើង។

៩. Pisces ♓️ 

មុនពេលអ្នកចាប់ផ្តើមស្រែក ឬការជេរប្រមាថ (ឬសូម្បីតែកណ្តាប់ដៃ) ជាធម្មតាអ្នកនឹងចំណាយពេលខ្លីមួយរំពេច សម្រាប់យំ និងសរសេរកំណត់ហេតុប្រចាំថ្ងៃដ៏ជូរចត់។ អ្នកចង់ដោះស្រាយការខកចិត្តរបស់អ្នក ដោយការបណ្ដោយខ្លួនខ្លះ មិនថាការផឹកស្រា ការជក់បារីឡើយ។ យ៉ាងហោចណាស់ពួកវា អាចដកកំហឹងនោះចេញពីអ្នកបានខ្លះ។ ប៉ុន្តែពេលខ្លះគ្មានអ្វីអាចកាត់វាបានទេ ហើយនោះជាពេលដែលអ្នកបំផ្ទុះវាចេញមក។

រូបតំនាង
រូបតំនាង

១០. Aquarius ♒️ 

អ្នកអាចជាមនុស្សដែលមិនងាយបញ្ចេញអារម្មណ៍ឡើយ នៅពេលដែលអ្នកអ្នកជុំវិញមនុស្សដែលមិនមានផាសុកភាព ឬមនុស្សមិនជិតស្និទ្ធ។ គេគ្រប់គ្នាមិនងាយយល់ពីអ្នកឡើយ អាចគិតថាអ្នកមិនសូវគិតអ្វីច្រើន ប៉ុន្តែនៅពេលដែលកំហឹងរបស់ពួកគេត្រូវបានកើតឡើង វានឹងក្លាយជាការលំបាកក្នុងការគ្រប់គ្រង។ អណ្តាតមុតស្រួចរបស់អ្នក អាចបំផ្លាញទំនាក់ទំនងក្នុងរយៈពេលពីរ ឬបីវិនាទី។ ពេលខ្លះដោយសារតែអ្នក ទទួលបានភាពរញ៉េរញ៉ៃពីមនុស្សនៅជុំវិញខ្លួន។

១១. Aries ♈️ 

សម្រាប់អ្នក ជីវិតគឺពិតជាមើលមិនឃើអ ហើយក៏មិនអាចដឹងថាអ្វី អាចនឹងកើតឡើងបានដែរ ដូច្នេះអ្នកមិនមានវិនាទី ដើម្បីទុកពេលសម្រាប់ដោះស្រាយ ជាមួយមនុស្សដែលមិនញញើត ចង់បឺតសុភមង្គលចេញពីជីវិតអ្នកឡើយ។ អ្នកចាប់ផ្តើមជជែកវែកញែក ហើយបញ្ចប់វា ទោះបីជាភាគីម្ខាងទៀត មិនចាប់អារម្មណ៍ក្នុងការជជែកតវ៉ាក៏ដោយ ហើយកំហឹងរបស់អ្នននកនឹងផ្ទុះឡើងមក។

១២. Leo ♌️ 

 តើអ្នកធ្លាប់មើលរឿង ឬឯកសារសត្វនៅពេលដែលតោគ្រហឹមដែរឬទេ? ដូច្នេះហើយមិនបាច់ឆ្ងល់ទេ ថាហេតុអ្វីបានជាអ្នកជាមនុស្ស ដែលស្ថិតនៅចំណាត់ថ្នាក់ដែលឆេវឆាវ និងឆាប់ខឹងបំផុត។ នៅពេលដែលមានអ្វីដែលរារាំង ឬមិនដូចអ្វីដែលអ្នកគិត អ្នកនឹងប្រែជាម៉ួរម៉ៅ ហើយបញ្ចេញដាក់អ្នកដ៏ទៃ ហើយពេលខ្លះអាចនឹងគ្មានហេតុផលក៏ថាបាន។

ប្រភព: thoughtcatalog

Tharith Moliny
L.N

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T