​​ឥណ្ឌូនេសុីកំពុងរឹតបន្តឹងអ្នកដំណើរ ដើម្បីទប់ស្កាត់ជំងឺកូវីដ១៩ អូមីក្រុង

//s9.kh1.co/e3/e3d55ca61f61cf691606050892ae75d603d11e79.jpg
សង្គម

 ០២-ធ្នូ-២០២១ ៣ល្ងាច · ២ ឆ្នាំមុន

អាជ្ញាធរឥណ្ឌូនេសុីបានរឹតបន្តឹងការទប់ស្កាត់នៅត្រង់ចំណុចព្រំដែន ក្នុងការចាត់វិធានបង្ការទុកជាមុន ដើម្បីទប់ការឆ្លងរីករាលដាលនៃអូមីក្រុង។

ឥណ្ឌូនេសុី៖ នៅក្នុងពេលនេះ វីរុសកូវីដ១៩កំពុងនៅតែបន្តវាយលុកប្រទេសជាច្រើនទៀតនៅក្នុងពិភពលោក ដោយប៉ះពាល់ខ្លាំងដល់សុខភាពសាធារណៈ និងវិបត្តិសេដ្ឋកិច្ច ដែលកកស្ទះអស់រយៈពេលប៉ុន្មានឆ្នាំកន្លងនេះ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ជាការពិតណាស់ វីរុសកូវីដ១៩ គឺមានសភាពធាតុពិសេសអាចបំប្លែងខ្លួន ទៅជាវីរុសថ្មីជាច្រើនប្រភេទផ្សេងៗគ្នា ដូចជា ដែលតា អាល់ហ្វា បេតា ហើយអ្វីដែលអាក្រក់ជាងនេះ គឺពេលនេះ នៅទ្វីបអាហ្វ្រិកខាងត្បូង មានលេចចេញប្រភេទថ្មីមួយទៀតដែលឈ្មោះ អូមីក្រុង ដែលកំពុងតែចរាចរនៅបណ្តាប្រទេសជាច្រើនផងដែរ។

ដោយឡែក ដើម្បីឆ្លើយតបទៅនឹងបញ្ហាវីរុសកូវីដ១៩ ប្រភេទថ្មីនេះ អាជ្ញាធរឥណ្ឌូនេសុីបានរឹតបន្តឹងការទប់ស្កាត់នៅត្រង់ចំណុចព្រំដែន ក្នុងការចាត់វិធានបង្ការទុកជាមុន ដើម្បីទប់ការឆ្លងរីករាលដាលនៃអូមីក្រុង ប្រសិនបើវាឆ្លងបានឆ្លងមកដល់ប្រទេសនេះពិតមែន។

ប្រទេសឥណ្ឌូនេសុី ដែលធ្លាប់ជាចំណុចកណ្តាលនៃមេរោគឆ្លងនៃទ្វីបអាស៊ី មិនទាន់បានប្រកាសពីការរកឃើញ អូមីក្រុង នៅឡើយទេ ប៉ុន្តែកំពុងចាត់វិធានការដើម្បីកាត់បន្ថយផលប៉ះពាល់ដែលអាចកើតមានដោយកូវីដ១៩ ដោយនៅតែបន្តការធ្វើចត្តាឡីស័ក សម្រាប់អ្នកដែលចូលមកក្នុងប្រទេសនេះដដែល។

យ៉ាងណាមិញ ក្នុងចំណោមប្រទេសចំនួន ១១ ដែលឥណ្ឌូនេសុីហាមឃាត់មិន​ឱ្យ​ចូលមក ក្នុងនោះមានអាហ្វ្រិកខាងត្បូង បូតស្វាណា ណាមីប៊ី និងនីហ្សេរីយ៉ា លើកលែងតែជនជាតិឥណ្ឌូនេស៊ីដែលត្រឡប់មកវិញ ដែលនឹងត្រូវដាក់ឱ្យនៅដាច់ដោយឡែករយៈពេល ១៤ ថ្ងៃ៕

សូមចូលទស្សនារូបភាពខាងក្រោម៖

ប្រជាជនឥណ្ឌូនេសុី
ប្រជាជនឥណ្ឌូនេសុី
Ly Rothpanha
P.H

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T