កាដូ Christmas ដ៏ល្អបំផុតសម្រាប់តារានិករនីមួយៗ!

//s9.kh1.co/e2/e26cbf1f4201e0aeac2f36b2f75cb4b2be569488.jpeg
យុវវ័យ

 ០៣-ធ្នូ-២០២១ ១០ព្រឹក · ២ ឆ្នាំមុន

ថ្ងៃ Christmas ជិតមកដល់ហើយ មិនដឹងថាគួរទិញអ្វីជូនមនុស្សជាទីស្រលាញ់មែនទេ? តោះមកដឹងទាំងអស់គ្នា ខាងក្រោមនេះ!

យល់ដឹង៖ ជាមួយនឹងបុណ្យណូអែល គឺកាន់តែជិតមកដល់ហើយ ស្ទើរតែគ្រប់គ្នាកំពុងដើរជុំវិញហាង និងវេទិកាទិញទំនិញអនឡាញដើម្បីស្វែងរកអំណោយដ៏ល្អឥតខ្ចោះ និងសមរម្យបំផុតសម្រាប់មិត្តភក្តិ និងក្រុមគ្រួសាររបស់ពួកគេ។ 

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ដូច្នេះថ្ងៃនេះយើងនឹងបង្ហាញពីអំណោយមួយចំនួន ដែលសាកសមនឹងជូនចំពោះពួកគេ ដោយផ្អែកលើតារានិករនីមួយៗខាងក្រោមនេះ ៖

♈️ Aries (Mar 21 – Apr 19)

Aries មាន​សេចក្តី​ស្រលាញ់​ ចំពោះ​កិច្ចការ​អ្វីដែល​ពោរពេញ​ដោយ​សកម្មភាព ហើយ​តែងតែ​ចូលចិត្ត​ចេញ​ដំណើរ​ផ្សងព្រេង។ពួកគេ​ចង់​មាន​អ្វី​ដែល​គួរ​ឲ្យ​ចាប់​អារម្មណ៍​ ហើយ​ត្រូវ​នឹង​បុគ្គលិក​លក្ខណៈ​ ដ៏​កាច​​របស់​ពួកគេ។ ឧបករណ៍កីឡា អាចជាជម្រើសដ៏ល្អមួយ ដើម្បីផ្តល់អំណោយដល់ពួកគេ។ Aries ក៏ចូលចិត្តអំណោយភ្លឺៗចែងចាំង និងចម្រុះពណ៌ផងដែរ។

♉️ Taurus (Apr 20 – May 20)

Taureans ចូលចិត្តអ្វីដែលមានភាពប្រណីត។ ពួកគេអាចបង្ហាញខ្លួនឯងថា ជាមនុស្សដែលមិនរើសច្រើន និងសមញ្ញ ប៉ុន្តែពួកគេចូលចិត្តអំណោយ ដែលធ្វើឲ្យពួកគេមានអារម្មណ៍អរលើសកម្រិត។ ពួកគេអាចនឹងចូលចិត្តកាបូបប្រណិតៗ ស្បែកជើងសម្លៀកបំពាក់ ឬរបស់ដែលធ្វើឲ្យមានអារម្មណ៍ថាអស្ចារ្យ។

♊️ Gemini (May 21 – Jun 20)

ពួកគេមានទំនោរផ្តល់ឲ្យអ្នក នូវការណែនាំអំពីអ្វីដែលពួកគេចង់បានសម្រាប់ថ្ងៃឈប់សម្រាក។ ភាគច្រើនពួកគេគឺជាមនុស្ស Introverts ដូច្នេះពួកគេខ្មាស់អៀន ក្នុងការបញ្ចេញមតិសម្រាប់អ្នក។ បើមិនដូច្នេះទេ ពួកគេនឹងពេញចិត្តចំពោះវា ប្រសិនបើអ្នកផ្តល់ឲ្យពួកគេ នូវអ្វីដែលទាក់ទងនឹងរឿងកំប្លែង ដូចជាឈុតភាពយន្ត ឬវីដេអូហ្គេមជាដើម។

រូបតំនាង
រូបតំនាង

♋️ Cancer (Jun 21 – Jul 22)

ពួកគេប្រាកដជាចូលចិត្តអ្វីមួយ ដែលរំឭកអំពីមនុស្សជាទីស្រលាញ់របស់ពួកគេ។ ដូច្នេះ អំណោយ​ដែល​គិត​គូរដល់គ្រួសារ ​នឹង​ធ្វើ​ឲ្យ​ពួក​គេ​រំភើប​ចិត្តបំផុត។ ពួកគេពិតជាចូលចិត្តវា ប្រសិនបើអ្នកផ្តល់អំណោយ ដល់ពួកគេនូវអ្វីដែលមានអត្ថន័យច្រើន និងទុកបានរយៈពេលយូរ។

♌️ Leo (Jul 23 – Aug 22)

ពួកគេចូលចិត្តធ្វើជាតារាដែលរះ ក្នុងចំណោមមនុស្សទាំងអស់ ដូច្នេះការធ្វើឲ្យពួកគេមានភាពភ្លឺចែងចាំង គឺជាជម្រើសដ៏ល្អ។ ពួកគេក៏ចូលចិត្តដំណើរកម្សាន្ត ទៅកាន់ភោជនីយដ្ឋានដ៏ប្រណិត ឬអាហារឆ្ងាញ់ៗមួយចំនួនផងដែរ។ ពួកគេក៏នឹងចូលចិត្តសម្លៀកបំពាក់ស្អាតៗ និងគ្រឿងប្រើប្រាស់មានតម្លៃមួយចំនួនដូចគ្នា។

♍️ Virgo (Aug 23 – Sep 22)

មនុស្ស​នៃ​តារានិករនេះ​ គឺ​ជា​មនុស្ស​មាន​គំនិត​ច្នៃ​ប្រឌិត​ខ្លាំង ហើយ​ចូល​ចិត្ត​ការ​អនុវត្ត និង​មុខងារខ្ពស់។ ពួកគេនឹងចូលចិត្តអំណោយដែលអនុញ្ញាតឲ្យពួកគេស្វែងយល់ ពីប្រសិទ្ធភាព  និងភាពច្នៃប្រឌិតរបស់ពួកគេ។ ឧបករណ៍ DIY ប្រដាប់ប្រដាប្រើប្រាស់ប្រាកដជាទទួលបានការចាប់អារម្មណ៍ច្រើនសម្រាប់ពួកគេ។

រូបតំនាង
រូបតំនាង

♎️ Libra (Sep 23 – Oct 22)

Libra ចូលចិត្តអំណោយ ដែលអាចសរសើរដល់រចនាប័ទ្មរចនា ដ៏អស្ចារ្យរបស់ពួកគេ។ ពួកគេតែងតែស្វែងរកថូ និងសម្ភារៈខាងក្នុងផ្ទះដ៏ស្រស់ស្អាត ដែលអាចដាក់តាំងដល់ផ្ទះរបស់ពួកគេ។ ដូច្នេះ ពួកគេនឹងចូលចិត្តអំណោយសម្រាប់លំអផ្ទះរបស់ពួកគេភាគច្រើន។

♏️ Scorpio (Oct 23 – Nov 21)

ពួកគេមិនតែងតែរើសនោះទេ ហើយចូលចិត្តអំណោយគ្រប់ប្រភេទ ឲ្យតែសមរម្យ។ ពួកគេ​ចង់​មាន​អ្វី ​ដែល​មិន​នឹក​ស្មាន​ដល់ ព្រោះ​ពួកគេ​ចូលចិត្ត​ការភ្ញាក់ផ្អើលខ្លាំង។ ពួកគេក៏ចូលចិត្តអ្វី ដែលអាថ៌កំបាំង ដើម្បីលេងជាមួយផងដែរ។

♐️ Sagittarius (Nov 22 – Dec 21)

ពួកគេ​មាន​ចំណង់ដ៏​មិន​គួរឲ្យ​ជឿ​ សម្រាប់​ការ​ធ្វើ​ដំណើរ ហើយ​តែង​តែ​ចូល​ចិត្ត​ទិញ​ទំនិញ ​ដែល​ងាយ​ស្រួល​ក្នុង​ការ​ធ្វើ​ដំណើរ ដែល​ធ្វើ​ឲ្យ​ការ​ធ្វើ​ដំណើរ​របស់​ពួក​គេ​ កាន់​តែ​ងាយ​ស្រួល និងសប្បាយថែមទៀត។ ដូច្នេះការផ្តល់អំណោយដល់ពួកគេ នូវផលិតផលដែលងាយស្រួលសម្រាប់ធ្វើដំណើរ ឬសៀវភៅសម្រាប់ធ្វើដំណើរផ្តាច់មុខអាចជាជម្រើសដ៏ល្អបំផុត។

រូបតំនាង
រូបតំនាង

♑️ Capricorn (Dec 22 – Jan 19)

ពួកគេមិនមែនជាមនុស្សដែលរើសច្រើនពេកនោះទេ ហើយក៏ប្រាថ្នាចង់បានរបស់ ដែលពួកគេអាចប្រើប្រាស់ជាប្រចាំ ជាជាងការទទួលបានអំណោយ ដែលមិនមានប្រយោជន៍សម្រាប់ពួកគេ។ ពួកគេ​ក៏​ជា​មនុស្ស ​ដែល​មាន​ចំណេះដឹង​ផ្នែក​បច្ចេកវិទ្យា​ផងដែរ​ ហើយ​នឹង​ពេញចិត្តខ្លាំង ​ប្រសិន​បើ​អ្នក​ផ្ដល់ឲ្យ​ពួកគេ​នូវអ្វីដែលទាក់ទងដោយ​ភ្លើង។

♒️ Aquarius (Jan 20 – Feb 18)

ផ្ដល់អំណោយដល់ Aquarians នូវអ្វីមួយដែលមិនអាចបំភ្លេចបាន គឺជាគំនិតដ៏អស្ចារ្យបំផុត។ ពួកគេនឹងពេញចិត្តចំពោះសំបុត្រ ដែលសរសេរដោយដៃ ឬកាន់តែចូលចិត្ត ប្រសិនបើអ្នកផ្តល់អំណោយដល់ពួកគេ នូវប្រអប់សូកូឡា ជាមួយនឹងផ្កាមួយបាច់។ ស៊ុមរូបថត ឬរបស់ដែលប្លែកពីគេ តែងតែធ្វើឲ្យអារម្មណ៍របស់ពួកគេ បានធូរស្រាលជាងមុន។

♓️ Pisces (Feb 19 – Mar 20)

ពួកគេ​ជា​មនុស្ស​ដែលមានចិត្តរំជើបរំជួល និង​យកចិត្ត​ទុកដាក់​ខ្លាំង ដូច្នេះ​អំណោយ​ដែលអ្នក​គិតគូរ​ខ្លាំងនឹងល្អបំផុត។ ពួកគេពិតជានឹងពេញចិត្ត ប្រសិនបើនរណាម្នាក់ផ្តល់អំណោយដល់ពួកគេ នូវអ្វីដែលធ្វើដោយដៃជំនួសឲ្យ អំណោយដ៏ប្រណិត។ អ្វីផ្សេងទៀតដែលពួកគេចូលចិត្តដូចជាសៀវភៅ ឈុតសិល្បៈ ឬភ្លើងសម្រាប់តុបតែងដ៏ស្រស់ស្អាតជាដើម។

ប្រភព: timeofindia

Tharith Moliny
L.N

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T