ស្រលាញ់បានយូរណាស់! ប្ដីប្រពន្ធអាយុ៩៨ឆ្នាំ ទីបំផុតបានរៀបការត្រឹមត្រូវ តាមក្ដីស្រមៃ

//s9.kh1.co/b2/b20272208556a8797f97fcf513e0188aa03659eb.jpg
សង្គម

 ០២-ធ្នូ-២០២១ ២ល្ងាច · ២ ឆ្នាំមុន

កាលឆ្នាំ១៩៤៤ ការរៀបការមិនមានលក្ខណៈត្រឹមត្រូវ ឬស្លៀកពាក់សមរម្យឡើយ ខណៈលោកតាពាក់នូវឯកសណ្ឋានយោធាប៉ុណ្ណោះ។

អាមេរិក៖ កាលពីថ្មីៗនេះ ប្ដីប្រពន្ធវ័យចំណាស់មួយគូ មានអាយុ៩៨ឆ្នាំដូចគ្នា និងមកពីរដ្ឋ Lowa នៃសហរដ្ឋអាមេរិក បានបង្ហាញពីទំនាក់ទំនងស្នេហាដ៏យូរអង្វែង តាមរយៈការរៀបការម្ដងទៀត ខណៈស្ថិតក្នុងវ័យចំណាស់ ដែលបង្កឲ្យមានការចាប់អារម្មណ៍យ៉ាងខ្លាំងនៅលើបណ្ដាញអ៊ីនធើណេត។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ជាក់ស្ដែង លោកតា Royce និងលោកយាយ Frankie បានចាប់ផ្ដើមមានទំនាក់ទំនងស្នេហាជាមួយគ្នាតាំងពីអាយុ១៧ឆ្នាំម៉្លេះ និងរៀបការជាមួយគ្នាដំបូងនៅថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ១៩៤៤ មុនពេលលោកតាចេញទៅប្រយុទ្ធក្នុងសង្គ្រាមក្រៅប្រទេសជាមួយកងទ័ពអាមេរិក Air Corps នាអំឡុងសង្គ្រាមលោកលើកទីពីរ។ ហើយការរៀបការមិនមានលក្ខណៈត្រឹមត្រូវ ឬស្លៀកពាក់សមរម្យឡើយ ខណៈលោកតាពាក់នូវឯកសណ្ឋានយោធាប៉ុណ្ណោះ។

ទោះជាយ៉ាងណាក៏ដោយ ក្រុមអ្នកមើលថែទាំជនចាស់ជរា បានរៀបចំពិធីមង្គលការមួយជូនទៅកាន់ពួកគាត់ទាំងពីរក្នុងសួរច្បារក្រោយផ្ទះ ដែលជាផ្ទះពួកគាត់រស់នៅអស់រយៈពេល៦៨ឆ្នាំ ដោយលោកយាយបានស្លៀកឈុតកូនក្រមុំពណ៌សយ៉ាងស្រស់ស្អាត អមជាមួយនឹងភ្លេងតន្ត្រីដ៏ពិរោះ បូករួមទាំងមានការកាត់នំខេកផងដែរ។

យ៉ាងណាមិញ លោកតានិងលោកយាយទាំងពីរនាក់ខាងលើ មានអារម្មណ៍សប្បាយរីករាយ និងរំភើបជាខ្លាំង ព្រោះវាជាពិធីរៀបការក្នុងក្ដីស្រមៃរបស់ពួកគាត់។ ហើយពួកគាត់ទើបតែទទួលបានសេវាកម្មមើលថែទាំ រយៈពេលត្រឹមតែ៨ខែប៉ុណ្ណោះ ប៉ុន្ដែមានភាពកក់ក្ដៅយ៉ាងខ្លាំងពីបុគ្គលិកការងារ ខណៈកូនប្រុសអាយុ៧១ឆ្នាំ និងកូនស្រី៦៨ឆ្នាំរស់នៅផ្ទះផ្សេង ចំណែកពួកគាត់រស់នៅក្នុងផ្ទះដើមដដែល៕

ប្រភព: Daily Mail

សូមទស្សនារូបភាពខាងក្រោម៖

រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
Meas Chandara
D.R

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T