កម្សាន្ត៖ ជាការពិត អ្នកនាង មាស ម៉ូលីណា ជាអតីត Freshie Girl ចំណាត់ថ្នាក់លេខបី ជំនាន់ទីមួយ និងជាពិធីការិនីដែលមានឈ្មោះបោះសម្លេងក្នុងវិស័យសិល្បៈជាច្រើនឆ្នាំណាស់មកហើយ។ ហើយកន្លងមក មហាជនក៏ដូចជាអ្នកគាំទ្រ ពិតជាពេញចិត្តខ្លាំងមិនធម្មតាដែរលើទេពកោសល្យដ៏ពូកែរបស់នាង។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សជាពិសេស តារាស្រីរូបនេះ មិនត្រឹមតែមានសមត្ថភាពក្នុងការធ្វើជាពិធីការិនីយ៉ាងប៉ិនប្រសប់ប៉ុណ្ណោះទេ បើនិយាយពីសម្រស់របស់នាង ក៏ស្អាតខ្លាំងមិនណយដែរ។
ជាក់ស្ដែង តាមរយៈរូបភាពជាច្រើនសន្លឹករបស់ មាស ម៉ូលីណា ខាងក្រោមនេះ ពិតជាបង្ហាញថា នាងនៅតែមានសម្រស់ស្រស់ស្អាត សាច់ឈាមស្រស់ថ្លា ស្បែកមុខគ្មានស្នាមជ្រីវជ្រួញបន្តិចសោះ ខណៈវ័យរបស់នាងក៏កាន់តែច្រើន និងថែមទាំងមានកូនបីនាក់ធំៗជិតទន្ទឹមខ្លួនទៀតផង ក៏ប៉ុន្តែតារាស្រីរូបនេះ នៅតែមើលទៅស្អាតក្មេងជាងវ័យ អ្នកណាៗឃើញក៏សរសើរជាហូរហែ៕
សូមទស្សនារូបភាពខាងក្រោម៖