ឥណ្ឌាអត់មានច្រឡំគេសោះ! ភ្លើងឆេះរោងការផ្អើលលាន់ តែបុរសពីរនាក់នៅអង្គុយញុំម្ហូបការ ធ្វើមិនដឹង (មានវីដេអូ)

//s9.kh1.co/50/505d7d6c4c65ce691fff9b6ca184257da055a816.jpg
សង្គម

 ០១-ធ្នូ-២០២១ ៨ល្ងាច · ៤ ឆ្នាំមុន

ភ្ញៀវ​កំពូលមនុស្សចំនួន ២ នាក់​អង្គុយញុំម្ហូបអាហារក្នុង​កម្មវិធី​មង្គលការ អត់មានខ្វល់ពីភ្លើងឆេះក្រោយខ្នង សន្ធោសន្ធៅបន្តិចសោះ ទោះបីទីតាំងដែលឆេះនៅឆ្ងាយពីពួកគេក៏ដោយ។

ឥណ្ឌា៖ នាពេលថ្មីៗនេះ មានរឿងដ៏ភ្ញាក់ផ្អើលបានកើនឡើងនៅប្រទេសឥណ្ឌា ដោយមានភ្ញៀវ​ចំនួន ២ នាក់​អង្គុយញុំម្ហូបអាហារក្នុង​កម្មវិធី​មង្គលការ​មួយ​នៅ​ក្រុង Bhiwandi ប្រទេស​ឥណ្ឌា ដោយសម្តែងពីអារម្មណ៍មិនខ្វល់ខ្វាយចំពោះអគ្គិភ័យដែលនៅក្រោយខ្នងពួកគេសោះ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ដោយឡែក វីដេអូនោះគឺបង្ហាញពីសកម្មភាព កំពូលភ្ញៀវពីរនាក់ ដែលបោះពួយម្ហូបអត់ខ្វល់ពីអ្វីទាំងអស់ សំខាន់ញុំអស់ចិត្តសិន ប៉ុន្តែក្នុងចំណោមពួកគេទាំងពីរ មានបុរសដែលពាក់អាវស បានងាកទៅមើលទៅភ្លើងដែលឆាប់ឆេះសន្ធោសន្ធៅ ដែលមិនឆ្ងាយពីក្រោយខ្នងគេប៉ុន្មានឡើយ បន្ទាប់មកគេក៏ងាកមកចាប់អាហារញុំបន្តទៀត យ៉ាងឆ្ងាញ់ពិសារ ស្របដែលបុរសម្នាក់ទៀត ក៏បន្តការសន្ទនាបណ្តើរ ញុំម្ហូបការបណ្តើរ ដូចជាគ្មានរឿងកើតឡើងអញ្ចឹង។

យ៉ាងណាមិញ យោងតាមការបញ្ជាក់របស់សារព័ត៍មានឥណ្ឌាបានបញ្ជាក់ថា អគ្គិភ័យនេះបង្កឡើយ ដោយការដុតផាវក្នុងសាលរោងការ ប៉ុន្តែសំណាងល្អណាស់ គ្មាននរណាម្នាក់ត្រូវបានរាយការណ៍ថាត្រូវរបួសនោះឡើយ៕

សូមចូលទស្សនារូបភាព និងវីដេអូខាងក្រោម៖

កំពូលភ្ញៀវមកញុំការ
កំពូលភ្ញៀវមកញុំការ
កំពូលភ្ញៀវមកញុំការ
កំពូលភ្ញៀវមកញុំការ
វីដេអូ
Ly Rothpanha
P.H

អត្ថបទទាក់ទង

//s9.kh1.co/d1/d147241fed5b25222c214297ab5cb75fbbc461cd.jpeg

សហគមន៍ទេសចរណ៍ត្រពាំងសង្កែ គឺជាគោលដៅអេកូទេសចរណ៍ដ៏មានប្រជាប្រិយភាព និងមានភាពទាក់ទាញ ដែលបានទទួលភ្ញៀវទេសចរជាតិ និងអន្តរជាតិរាប់ម៉ឺននាក់ ជារៀងរាល់ឆ្នាំ

 ១៤-កក្កដា-២០២៥ 
 ១០ព្រឹក · ២ ថ្ងៃមុន
រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T