ស្ត្រីរូបនេះ ខំថតរូបរៀបការក្លែងក្លាយ ដើម្បីឲ្យសង្សារចាស់អើពើ តែចុងក្រោយ...

//s9.kh1.co/4b/4bb035b38fba80c94b0db1d0064d1990d2db2357.jpg
សង្គម

 ០១-ធ្នូ-២០២១ ២ល្ងាច · ២ ឆ្នាំមុន

អតីតមិត្តប្រុសមិនមានសកម្មភាពអ្វីមកលើរូបនាងសោះឡើយ ដែលក្រោយមកនាងគិតថា វាពិតជារឿងមួយដ៏អស់សំណើច និងខ្មាសអៀនណាស់។

អាល្លឺម៉ង់៖ កាលពីថ្មីៗនេះ មានស្ត្រីម្នាក់មកពីប្រទេសអាល្លឺម៉ង់ បានធ្វើការចែករំលែករឿងរ៉ាវដ៏ហួសចិត្តរបស់ខ្លួន ទៅលើបណ្ដាញសង្គមតិកតុក ដែលបង្ហាញឲ្យគេគ្រប់គ្នាដឹងថា នាងបានរៀបចំការថតរូបរៀបការក្លែងក្លាយមួយឡើង ដើម្បីទាក់ទាញការចាប់អារម្មណ៍ពីអតីតមិត្តប្រុស តែចុងក្រោយ នាងមិនបានទទួលនូវអ្វីត្រឡប់មកវិញទេ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

តួយ៉ាង នាង Jacqueline បានចំណាយប្រាក់ផ្ទាល់ខ្លួន ទៅលើការថតរូបរៀបការ ជាមួយនឹងការស្លៀករ៉ូបកូនក្រមុំយ៉ាងស្រស់ស្អាត អមដោយកូនកំលោះដ៏ស្រស់សង្ហា និងមានបុរសជាសាក្សីស្នេហាម្នាក់ផងដែរ។ តាមរយៈរូបភាពចំនួនប៉ុន្មានសន្លឹក បានបង្ហាញឲ្យឃើញថា វាហាក់ដូចជានាងបានរៀបការយ៉ាងមានសេចក្ដីសុខពិតៗអីចឹង ដែលការរៀបចំថតឡើង មានលក្ខណៈយ៉ាងល្អឥតខ្ចោះ ទាំងការផាត់មុខធ្វើសក់ ទីកន្លែងថត នំខេក និងបាច់ផ្កាជាដើម។

យ៉ាងណាមិញ ចំពោះគោលបំណងរបស់នាងគឺគ្រាន់តែចង់ឲ្យអតីតមិត្តប្រុសរបស់នាងផ្ញើសារអ្វីមួយមកកាន់នាងប៉ុណ្ណោះ តែផ្ទុយទៅវិញ អតីតមិត្តប្រុសមិនមានប្រតិកម្មអ្វីមកលើរូបនាងសោះឡើយ ដែលក្រោយមកនាងគិតថា វាពិតជារឿងមួយដ៏អស់សំណើច និងខ្មាសអៀនណាស់។ ទោះបីជាយ៉ាងណាក៏ដោយ នាងមិនបានបង្ហើបពីការចំណាយប្រាក់ទៅលើការថតរូបរៀបការក្លែងក្លាយទេ តែបើតាមវេបសាយថតរូបរៀបការមួយបានឲ្យដឹងថា ជាងថតរូបនឹងទារតម្លៃចន្លោះពី៥០០ដុល្លារអាមេរិក ដល់១០,០០០ដុល្លារអាមេរិក ទៅតាមចំនួនម៉ោងថត ខណៈជាងថតរូបម្នាក់គិតថ្លៃ១,៥០០ក្នុងរយៈពេល៤ម៉ោង ហើយសម្រាប់តម្លៃនេះ អតិថិជននឹងទទួលបានរូបចំនួន១២០សន្លឹក រួមទាំងរូបកូពីចំនួន២០សន្លឹកផងដែរ៕

ប្រភព: Daily Mail

សូមទស្សនារូបភាពខាងក្រោម៖

រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
Meas Chandara
D.R

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T