អាយុទើប២១ឆ្នាំ និងសម្រេចចិត្តឈប់រៀន បើករកស៊ីខ្លួនឯងដល់មានលុយទិញផ្ទះ

//s9.kh1.co/72/720696fdcdab03466e73df2567aa4b65001a668c.jpg
សង្គម

 ០១-ធ្នូ-២០២១ ១២ល្ងាច · ២ ឆ្នាំមុន

នាងបានទិញផ្ទះមួយខ្នងក្នុងតម្លៃប្រមាណ៤៦៦,០០០ដុល្លារអាមេរិក។

អង់គ្លេស៖ នារីដ៏វ័យក្មេងម្នាក់ មានអាយុទើបតែ២១ឆ្នាំប៉ុណ្ណោះ និងមកពី Aberford នៃប្រទេសអង់គ្លេស បានសម្រេចចិត្តបោះបង់ចោលការសិក្សាថ្នាក់សាកលវិទ្យាល័យ និងចាប់ផ្ដើមបើកអាវីកម្មប្រព័ន្ធផ្សាព្វផ្សាយលើបណ្ដាញសង្គម ដែលអាចឲ្យនាងរកចំណូលបានយ៉ាងច្រើន។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ជាក់ស្ដែង នាង Alexa Wilkinson ធ្លាប់បានចូលសិក្សាថ្នាក់តន្ត្រីតាំងពីឆ្នាំ២០១៩ម៉្លេះ និងលុះពេលឈានចូលឆ្នាំទី២ នាងក៏មានអារម្មណ៍ថាតានតឹង និងលែងចាប់អារម្មណ៍លើការសិក្សាតទៅទៀត ទើបសម្រេចចិត្តឈប់តែម្ដង។ មិនយូរប៉ុន្មាន នាងក៏បានបើកនូវអាជីវកម្មផ្សព្វផ្សាយពីផលិតផលនៅចុងឆ្នាំ២០២០ បន្ទាប់ពីនាងបានព្យាយាមសិក្សា និងយល់ដឹងច្បាស់លាស់ពីការធ្វើអាជីវកម្មទីផ្សារ។ ហើយអ្វីៗក៏មានភាពប្រសើរឡើងយ៉ាងឆាប់រហ័សចាប់តាំងពីខែកុម្ភៈ ឆ្នាំ២០២១ មកទល់សព្វថ្ងៃនេះ។

តួយ៉ាង ជាមធ្យម នាងបានគិតថ្លៃការផ្សព្វផ្សាយម៉ាកផលិតផលក្នុងតម្លៃប្រមាណ១,៥០០ផោន (២,០០០ដុល្លារអាមេរិក) ដែលកញ្ចប់ផលិតផលទាំងអស់តម្លៃមានការប្រែប្រួលអាស្រ័យទៅលើអ្វីដែលម្ចាស់ផលិតផលត្រូវការពីនាង។

យ៉ាងណាមិញ ឥឡូវនេះ នាងបានទិញផ្ទះមួយខ្នងក្នុងតម្លៃ៣៥០,០០០ផោនឯណោះ (ប្រមាណ៤៦៦,០០០ដុល្លារអាមេរិក) បូករួមទាំងរថយន្ដទំនើបមួយគ្រឿង ជាមួយនឹងមិត្តប្រុសអាយុ២២ឆ្នាំរបស់នាង។ ហើយនាងក៏បាននិយាយថា ការឈប់សិក្សាពីសាកលវិទ្យាល័យ គឺជាការសម្រេចចិត្តដ៏ល្អបំផុតសម្រាប់នាងផងដែរ៕

ប្រភព: Daily Mail

សូមទស្សនារូបភាពខាងក្រោម៖

រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
Meas Chandara
D.R

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T