អ្នកប្រើទូរស័ព្ទស្មាតហ្វូន សាមសុង ត្រៀមអាប់ឌេត ឱ្យហើយទៅ…! - Khmerload

អ្នកប្រើទូរស័ព្ទស្មាតហ្វូន សាមសុង ត្រៀមអាប់ឌេត ឱ្យហើយទៅ…!

https://s9.kh1.co/66/667d0d3be4332cb6a889da3523d337f186fab30f.jpg
សង្គម
 30-Nov-2021 2pm · 2 months ago

ក្រុមហ៊ុនស្មាតហ្វូន សាមសុង នឹងធ្វើបច្ចុប្បន្នភាព (Update) One UI 4.0 ជំនាន់ថ្មីចុងក្រោយបំផុត នាពេលឆាប់ៗខាងមុខនេះ។

ភ្នំពេញ៖ លោកអ្នកដែលជាអតិថិជនរបស់ សាមសុង ទាំងអស់ ទូទាំងពិភពលោកប្រាកដជាបានដឹង និងកំពុងទន្ទឹងរង់ចាំនូវការធ្វើបច្ចុប្បន្នភាព (Update) One UI 4.0 ជំនាន់ថ្មីចុងក្រោយបំផុត ដែលមានលក្ខណៈពិសេសប្លែក ដែលអាចផ្តល់ឱ្យអ្នកប្រើប្រាស់ស្មាតហ្វូន សាមសុង កាន់តែទទួលបាននូវអារម្មណ៍ប្លែក រំភើប រីករាយ និងកាន់តែអស្ចារ្យបន្ថែមទៀតទៅលើស្មាតហ្វូនរបស់ពួកគេ។ 

តើពេលណា ហើយ ស្មាតហ្វូន ឬកំពូលស្មាតហ្វូនម៉ូឌែលណាខ្លះ ដែលនឹងអាចធ្វើបច្ចុប្បន្នភាព (Update) បាន?  

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

គួរបញ្ជាក់ផងដែរថា ការធ្វើបច្ចុប្បន្នភាព One UI 4.0 សម្រាប់ស្មាតហ្វូន សាមសុង ទាំងអស់ទូទាំងពិភពលោកគឺនៅចុងឆ្នាំ 2021 និងនៅដើមឆ្នាំ 2022 នេះតែម្តងទៅតាមប្រភេទស្មាតហ្វូន និងតាមប្រទេសនីមួយៗដែលបានកំណត់។   

https://s9.kh1.co/__image/w=650,h=355,q=100/c9/c95cedef7e59798dbaaf8c4fddb06dbf7db7348d.jpg
សាមសុង

ចង់ដឹងណាស់ថា តើមាន ស្មាតហ្វូន ឬកំពូលស្មាតហ្វូនម៉ូឌែលណាខ្លះ ដែលអាចអនុញ្ញាតឱ្យធ្វើបច្ចុប្បន្នភាព (Update) ក្នុងការប្រើប្រាស់ UI 4.0 នេះបាន?

មានស្មាតហ្វូនច្រើនម៉ូឌែលណាស់ដែលក្រុមហ៊ុន សាមសុង បានកំណត់ និងអនុញ្ញាតឱ្យធ្វើការអាប់ឌេត One UI 4.0 ដូចជា៖ 

- Galaxy S21 Series (Ultra, Plus, Base) 

- Galaxy S20 Series (Ultra, Plus, FE, Base)

- Galaxy Note 20 Series (Ultra, Plus, Base)

- Galaxy Note 10 Series (Ultra, Plus, Base) 

- Galaxy Z Fold Series 

- Galaxy Z Flip Series

- Galaxy Tab Series (S7+ 5G, S7+, S7)

- Galaxy A Series (A Quantum, A42 5G, A52, A52 5G, A52s 5G, A72)

ដូចបានបញ្ជាក់ជូនខាងលើហើយថា ដោយសារតែស្មាតហ្វូន សាមសុង មានច្រើនម៉ូឌែល ច្រើនស៊េរី ដូច្នេះកាលបរិច្ឆេទនៃការធ្វើបច្ចុប្បន្នភាព One UI 4.0 គឺមានភាពខុសគ្នាតិចតួចទៅតាមប្រទេសដែលក្រុមហ៊ុន សាមសុង បានកំណត់ឆាប់បំផុតចុងឆ្នាំនេះ ដោយអាចគិតត្រឹម ខែវិច្ឆិកា ឆ្នាំ 2021 និងយូរបំផុតដើមឆ្នាំ 2022 នេះតែម្តង។

https://s9.kh1.co/__image/w=650,h=366,q=100/c4/c4da259edd8b092f5d6fc1698ee0939de5561338.jpg
សាមសុង

លោកអ្នកប្រាកដជាចង់ដឹងច្បាស់ថា One UI 4.0 មានលក្ខណៈពិសេសអ្វីខ្លះមែនទេ? ពិតណាស់ បើមិនពិសេសក៏មិនកក្រើកបែបនេះដែរ ចំពោះ One UI 4.0 ជំនាន់ថ្មីចុងក្រោយបំផុតនេះមានលក្ខណៈពិសេសខ្លាំងណាស់ វាបានធ្វើការអាប់ឌេតលក្ខណៈពិសេសជាច្រើន ដែលអាចឱ្យលោកអ្នកមានអារម្មណ៍ប្លែកកាន់តែអស្ចារ្យជាងមុនលើស្មាតហ្វូនរបស់ខ្លួនដូចជា៖

* ធ្វើការកំណត់ ឬកែប្រែ (Customize) Wallpaper ទៅតាមចំណង់ចំណូលចិត្តរបស់លោកអ្នកបាន។

* អាចឱ្យលោកអ្នករៀបចំ (Organizes) កម្មវិធី (Apps) នៅលើ Home screen បានយ៉ាងងាយស្រួល និងស្អាតបំផុត។

* អាចឱ្យលោកអ្នកធ្វើការភ្ជាប់ទៅកាន់គ្រប់ Samsung Devises (Ecosystem) ទាំងអស់បានយ៉ាងងាយ និងលឿនបំផុត។

* ប្រព័ន្ធសុវត្ថិភាព (មានភាពជឿជាក់បំផុត) មិនថា កាមេរ៉ា (Camera) និង ម៉ាយ (Mic) គឺលុះត្រាតែមានការអនុញ្ញាតពីអ្នក ឬអ្នកប្រើប្រាស់ទើបវាអាចដំណើរការទៅបាន! (No more worry! with One UI 4.0, your phone will never watch you or listen to you secretly without your permission!)

https://s9.kh1.co/__image/w=650,h=344,q=100/da/da9ac18497e8e455f6c4c6898b63e1e7b0a68353.jpg
សាមសុង

នៅមានលក្ខណៈពិសេសៗអស្ចារ្យជាច្រើនទៀត ដែលមិនទាន់ ឬអាចធ្វើការជម្រាបជូនឱ្យអស់។ ដូច្នេះមានតែលោកអ្នកដែលជាអ្នកប្រើប្រាស់ស្មាតហ្វូន សាមសុង តែប៉ុណ្ណោះដែលអាចដឹងច្បាស់អស់។  One UI 4.0 នៅពេលនេះគឺជាការឆ្លុះបញ្ចំាងពី៖ រសនិយមរបស់អ្នក (Your Taste), ឆ្លុះបញ្ចាំងពីមហិច្ឆតា ឬក្តីសុបិនរបស់អ្នក (Your Passion), បទពិសោធន៍ជីវិតដ៏រស់រវើករបស់អ្នក (Your Experience), និង ឆ្លុះបញ្ចាំងពីទំនាក់ទំនងយ៉ាងជិតស្និទ្ធបំផុតជាមួយមិត្តភក្តិរបស់អ្នក (Your Friends)៕

https://s9.kh1.co/__image/w=650,h=352,q=100/bd/bdcafe86470a9dd6dc31f341e727457e703a4e14.jpg
សាមសុង
https://s9.kh1.co/__image/w=650,h=407,q=100/8a/8a0141580ad15d69eb10545cd6741590ec772fca.jpg
សាមសុង
https://s9.kh1.co/__image/w=650,h=348,q=100/d4/d4aa2dce6cbb1e5dafa7ffa7bddc72f419fe1cf5.jpg
សាមសុង
https://s9.kh1.co/__image/w=650,h=366,q=100/80/80f0f1bfa0f1a6388aa4a721ec6e41a09d4bb10c.jpg
សាមសុង
https://s9.kh1.co/__image/w=650,h=354,q=100/76/76953a8aa28b030093446f70b44ed504ad241068.jpg
សាមសុង
https://s9.kh1.co/__image/w=650,h=366,q=100/d1/d1e07c76bab62f68001c1cad2d8bd17394dd3990.jpg
សាមសុង
https://s9.kh1.co/__image/w=650,h=366,q=100/09/0947225c8b68990402f0ffb31054fa4d9380e62c.jpg
សាមសុង

សម្រាប់ព័ត៌មានបន្ថែម សូមអញ្ជើញមកសាកសួរដោយផ្ទាល់នៅតាមដេប៉ូចែកចាយរបស់ សាមសុង ទាំងអស់ដែលនៅជិតលោកអ្នកបំផុត ឬក៏អាចទំនាក់ទំនងសេវាបម្រើអតិថិជនឥតគិតថ្លៃតាមរយៈលេខទូរស័ព្ទ៖ 1800-203232 ៕ 

Pan Leakhena
លក្ខិណា

អត្ថបទទាក់ទង

https://s9.kh1.co/43/43b4d360f00feba73e178bb502ea0a666ee5e3dd.jpg

ការបង្ហាញពីភាពជោគជ័យមួយទៀតនៃកម្មវិធីបណ្តុះបណ្តាលរបស់សហគ្រិនខ្មែរ តាមរយៈធុរកិច្ចថ្មី ឌីឡៃថ៏ថេក សហគ្រិនដែលបញ្ចប់ការសិក្សាពីកម្មវិធី អង្គរ500 ទទួលបានការវិនិយោគពីក្រុមហ៊ុន អាយជីគ្រុប

 20-Jan-2022 
 2pm · 6 days ago