រកឃើញថា ព្រះអាទិត្យអាចជាប្រភពមួយ ក្នុងការបញ្ជូនទឹកមកកាន់ផែនដី តាំងពីកំណើតដំបូង

//s9.kh1.co/85/8579103291a6c45e227d4d6d9759daec79e584b7.jpg
បច្ចេកវិទ្យា

 ៣០-វិច្ឆិកា-២០២១ ២ល្ងាច · ២ ឆ្នាំមុន

ទ្រឹស្ដីខ្យល់ព្រះអាទិត្យថ្មីនេះគឺផ្អែកលើការវិភាគអាតូមដោយអាតូមយ៉ាងយកចិត្តទុកដាក់ នៃបំណែកតូចៗនៃអាចម៍ផ្កាយជិតផែនដី​ ប្រភេទ S ដែលមានឈ្មោះថា Itokawa

បរទេស៖ អ្នកស្រាវជ្រាវនៅសាកលវិទ្យាល័យ Curtin University បានជួយស្រាយអាថ៌កំបាំងនៃប្រភពដើមនៃទឹករបស់ផែនដី ដោយរកឃើញថាព្រះអាទិត្យគឺជាប្រភពមួយគួរឲ្យភ្ញាក់ផ្អើល។ ក្រុមអ្នកស្រាវជ្រាវអន្តរជាតិដែលដឹកនាំដោយសាកលវិទ្យាល័យ University of Glasgow រួមទាំងអ្នកមកពីមជ្ឈមណ្ឌលវិទ្យាសាស្ត្រអវកាសនិងបច្ចេកវិទ្យា (SSTC) របស់សាកលវិទ្យាល័យ Curtin បានរកឃើញខ្យល់ព្រះអាទិត្យ ដែលរួមមានភាគល្អិតផ្ទេរបន្ទុកពីព្រះអាទិត្យ ដែលភាគច្រើនជាអ៊ីយ៉ុងអីដ្រូសែន បានបង្កើតទឹកលើផ្ទៃគ្រាប់ធូលីនៅលើអាចម៍ផ្កាយ ដែលបានបុកចូលផែនដីតាំងពីកំណើតដំបូងនៃប្រព័ន្ធព្រះអាទិត្យ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

នាយក SSTC លោក John Curtin និងសាស្ត្រចារ្យ Phil Bland បាននិយាយថា ផែនដីគឺសម្បូរទឹកណាស់ បើប្រៀបធៀបទៅនឹងភពថ្មផ្សេងទៀត​ នៅក្នុងប្រព័ន្ធព្រះអាទិត្យ ជាមួយនឹងមហាសមុទ្រគ្របដណ្ដប់ជាង៧០ភាគរយនៃផ្ទៃរបស់វា ហើយអ្នកវិទ្យាសាស្ត្របានងឿងឆ្ងល់ជាយូរមកហើយ អំពីប្រភពពិតប្រាកដរបស់វា។ សាស្ត្រាចារ្យ Bland បាន​និយាយថា៖ «ទ្រឹស្ដីដែលមានស្រាប់គឺថា ទឹកត្រូវបានបញ្ជូនមកកាន់ផែនដី ក្នុងដំណាក់កាលចុងក្រោយនៃទម្រង់កកើត នៅលើអាចម៍ផ្កាយប្រភេទ C ប៉ុន្តែការធ្វើតេស្ដពីមុននៃដានអឺសូតូបនៃអាចម៍ផ្កាយទាំងនេះបានរកឃើញថា ពួកវាជាមធ្យមមិនស៊ីគ្នានឹងទឹក ដែលបានរកឃើញលើផែនដីទេ។ នោះមានន័យថា យ៉ាងហោចណាស់វានៅមានប្រភពផ្សេងទៀតដែលមិនបានរាប់បញ្ចូល»។

ទ្រឹស្ដីខ្យល់ព្រះអាទិត្យថ្មីនេះគឺផ្អែកលើការវិភាគអាតូមដោយអាតូមយ៉ាងយកចិត្តទុកដាក់ នៃបំណែកតូចៗនៃអាចម៍ផ្កាយជិតផែនដី​ ប្រភេទ S ដែលមានឈ្មោះថា Itokawa ដែលសំណាករបស់វាត្រូវប្រមូលបានដោយយានអង្កេតរបស់ជប៉ុន Hayabusa ហើយបានវិលត្រលប់មកផែនដីវិញ ក្នុងឆ្នាំ២០១០។ ប្រព័ន្ធអង្កេតអាតូមលំដាប់ពិភពលោក នៅសាកលវិទ្យាល័យ Curtin University បានអនុញ្ញាតឲ្យគេ ពិនិត្យមើលយ៉ាងលម្អិតមិនគួរឲ្យជឿ ក្នុងទំហំ៥០ណាណូម៉ែត្រដំបូង ឬផ្ទៃនៃគ្រាប់ធូលីអាចម៍ផ្កាយ Itokawa ដែលគេរកឃើញមានផ្ទុកទឹកគ្រាប់គ្រាន់៕

រូបតំណាងព្រះអាទិត្យ ខ្យល់ព្រះអាទិត្យ និងអាចម៍ផ្កាយ Itokawa (ប្រភពរូប៖ Curtin University)
រូបតំណាងព្រះអាទិត្យ ខ្យល់ព្រះអាទិត្យ និងអាចម៍ផ្កាយ Itokawa (ប្រភពរូប៖ Curtin University)

ប្រភព: Phys.org

Chhen Hangly
H.L

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T