មិនគួរឲ្យជឿ! ខ្សែរាជវង្សបង្កើត២ព្រះអង្គនេះ ប្រសូតនិងសោយទិវង្គត ក្នុងខែដូចគ្នា

//s9.kh1.co/60/6057abe9dafc2684a18d5fb9f9bfbf9916550379.jpg
សង្គម

 ៣០-វិច្ឆិកា-២០២១ ១០ព្រឹក · ៤ ឆ្នាំមុន

មិនសមណា មានរឿងគាប់ជួបខ្លាំងដល់ថ្នាក់នេះ ខ្សែរាជវង្សបង្កើតនឹងគ្នា២ព្រះអង្គនេះ ប្រសូតនិងសោយទិវង្គត ក្នុងខែដូចគ្នអស្ចារ្យខ្លាំង

រាជធានីភ្នំពេញ ៖ កាលពីព្រឹកម៉ោង ៩និង៤០នាទីនៅប្រទេសបារាំង ដែល ត្រូវនឹងម៉ោង ៣និង៤០នាទី នៅរាជធានីភ្នំពេញ ទទួលដំណឹងដ៏សែនក្តុកក្តួលនិងក្រៀមក្រំបំផុត នៃការសោយទិវង្គតរបស់ សម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ នៅទីក្រុងប៉ារីស។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ជាមួយគ្នានេះ ប្រជាជនខ្មែរជាច្រើន បានសម្តែងភាពសោកស្តាយ អាលោះអាល័យជាពន់ពេក ក្រោយទទួលដំណឹងនៃ មរណភាពរបស់សម្តេច ក្នុងនោះ គេឃើញប្រជាជនខ្មែរទាំងក្មេងទាំងចាស់ ទន្ទឹងរងចាំយ៉ាងអន្ទះសារនៃ ការដង្ហែព្រះសព មកទឹកដីកម្ពុជាវិញ។

អ្វីដែលកាន់តែធ្វើឲ្យ មហាជនក៏ដូចជាប្រជាជនខ្មែរទាំងមូល ភ្ញាក់ផ្អើលខ្លាំងទៅទៀតនោះគឺ សម្តេចក្រុមព្រះ និងសម្តេច នរោត្តម បុប្ផាទេវី ជាអនុជ-ព្រះរាមបង្កើត ថែមទាំង មានខែប្រសូត និងសោយទិវង្គត ដូចគ្នាថែមទៀតផង ដែលធ្វើឲ្យ ប្រជាពលរដ្ឋដាក់ការរំពឹង នេះដោយសារតែ ផលបុណ្យកុសលដ៏ច្រើនលើសលប់ពីជាតិមុន ទើបធ្វើឲ្យ ខ្សែរាជវង្សពីរព្រះអង្គបង្កើតនេះ មានរឿងគាប់ជួប ដែលស្ទើរតែមិនគួរឲ្យជឿបែបនេះ។

នេះបើយោងតាម ការបង្ហោះក្នុងទំព័រហ្វេសប៊ុកផ្លូវការរបស់ ព្រះមហាក្សត្រនៃកម្ពុជា ដែលបានបញ្ជាក់ថា ៖

រូបភាព
រូបភាព
សម្តេចព្រះក្រុមព្រះ និងសម្តេច នរោត្តម បុប្ផាទេវី 
សម្តេចព្រះក្រុមព្រះ និងសម្តេច នរោត្តម បុប្ផាទេវី 
សម្តេចក្រុមព្រះ 
សម្តេចក្រុមព្រះ 
សម្តេចព្រះក្រុមព្រះ និងសម្តេច នរោត្តម បុប្ផាទេវី 
សម្តេចព្រះក្រុមព្រះ និងសម្តេច នរោត្តម បុប្ផាទេវី 
Hong Sovanmonyneat
N.N

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T