ដឹងការពិតហើយ ហេតុអីបានជា Moonbyul ក្លាយជាតារា kpop ព្រោះតែ Taeyeon

//s9.kh1.co/99/99b7672a49ace51911e57a9cb95214610e88328b.png
តារា & កម្សាន្ដ

 ៣០-វិច្ឆិកា-២០២១ ១០ព្រឹក · ៤ ឆ្នាំមុន

ការពិតមួយដែលមិនគួរឲ្យជឿ ក្រោយពី Moonbyul ទម្លាយថា មូលហេតុដែលនាងក្លាយជាតារា Kpop ព្រោះតែ Taeyeon។

កម្សាន្ត៖ តារាKpop ដែលមានប្រជាប្រិយភាពល្បីល្បាញ Moonbyul បានទម្លាយ រឿងពិតមួយ ដែលជាចំណុចចាប់ផ្ដើម ធ្វើឲ្យនាងក្លាយជា តារាចម្រៀង ដូចសព្វថ្ងៃ។ នាងបានធ្វើឲ្យគេគ្រប់គ្នាភ្ញាក់ផ្អើលយ៉ាងខ្លាំង បន្ទាប់ពីបានដឹងមូលហេតុ ដែលលើកទឹកចិត្ត ឲ្យនាងឈានមកដល់ចំណុចនេះ។ 

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

កាលពីពេលកន្លងទៅនេះ Moonbyul បានចូលរួមកម្មវិធីមួយដែលមាន Taeyeon ជាភ្ញៀវកិត្តិយសផងដែរ។ តារាស្រីនេះ បានសារភាពថា នាងជាហ្វេនម្នាក់របស់ Taeyeon ហើយសូម្បីតែទូរស័ព្ទរបស់នាងក៏ដាក់តាំងរូប Taeyeon ធ្វើជា Lockscreen ផងដែរ។

Moonbyul
Moonbyul

សមាជិកក្រុម Mamamoo រូបនេះ បន្ដទៀតថា នាងចង់ធ្វើជាតារាចម្រៀង តែនាងមិនដឹងធ្វើយ៉ាងម៉េចទេ ដោយឡែកនាងបានដើរតាមគន្លោងរបស់ Taeyeon ដោយនាងបានទៅ ហាត់សមច្រៀង នៅកន្លែងដែល Taeyeon ធ្លាប់រៀន និង បានរៀនច្រៀងចម្រៀងរបស់ក្រុម SNSD ទៀតផង។ 

Moonbyul
Moonbyul

គួរបញ្ជាក់ផងដែរថា Taeyeon មិនដឹងខ្លួននោះឡើយថា ខ្លួនបានជួយតារាស្រីរូបនេះ ហើយនាងបានសរសើរទៅលើសមត្ថភាព Moonbyul រហូតធ្វើឲ្យនាងស្រក់ទឹកភ្នែក ព្រោះតែរំភើបពេក។ បន្ថែមពីនោះ Moonbyul បានភ័យញ័រយ៉ាងខ្លាំង មុននឹងថតកម្មវិធីនេះ ព្រោះតែនាងបានជួបអាយរបស់ខ្លួន៕

ប្រភព៖ KpopStarZ

Moonbyul និង Taeyeon
Moonbyul និង Taeyeon
Moonbyul និង Taeyeon
Moonbyul និង Taeyeon
Oeng Dalin
D.L

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T