បវរកញ្ញាម្នាក់នេះ ប្រកាសដកខ្លួនពីការប្រកួត Miss Universe ២០២១ នៅអ៊ីស្រាអែល

//s9.kh1.co/f3/f3c58a1a2b89b06d60387b09325fc97dd134816f.jpg
តារា & កម្សាន្ដ

 ២៩-វិច្ឆិកា-២០២១ ៤ល្ងាច · ២ ឆ្នាំមុន

មិនទាន់បានប្រកួតផង! បវរកញ្ញាប្រទេសនេះ ប្រកាសដកខ្លួនពីការប្រកួត Miss Universe 2021 នៅអ៊ីស្រាអែល បាត់​

ឥណ្ឌូនេស៊ី៖ ពិតជារឿងគួរ​ឱ្យសោកស្តាយជាខ្លាំង ក្រោយពី ប្រទេស​ឥណ្ឌូណេស៊ី​ បាន​ដក​ខ្លួនចេញពីការ​ចូល​រួម​ពី​ការ​ប្រកួត​បវរកញ្ញា​ចក្រវាល​លើក​ទី ៧០ ដែល​នឹង​ប្រព្រឹត្ត​ទៅ​នៅ​ថ្ងៃ​ទី ១២ ខែ​ធ្នូ ឆ្នាំ ២០២១ នៅ​ទីក្រុង Eilat ប្រទេស​អ៊ីស្រាអែល។ ការដកខ្លួននេះ ធ្វើឡើងក្រោមការយកចិត្តទុកដាក់ ខណៈដែលប្រទេសជាច្រើនបានបង្ហាញពីភាពស្ទាក់ស្ទើរក្នុងការបញ្ជូនតំណាងរបស់ពួកគេទៅកាន់ប្រទេសម្ចាស់ផ្ទះ ដោយសារស្ថានភាពជម្លោះអ៊ីស្រាអែល ជាមួយប៉ាឡេស្ទីន និងដោយសារតែការរីករាលដាលនៃមេរោគកូវីដបំប្លែងខ្លួន នៅទូទាំងពិភពលោក។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

សមាគមន៍ Puteri Indonesia ដែលទទួលខុសត្រូវក្នុងការបញ្ជូនតំណាងប្រទេសទៅប្រកួត ក្នុងកម្មវិធី Miss Universe បញ្ជាក់នៅលើបណ្តាញសង្គមផ្លូវការរបស់ពួកគេ ដោយសម្តែងការសោកស្តាយ ចំពោះការដកបេក្ខភាពចេញពីការចូលរួម។ បើតាម សំណេរសមាគមន៍ Puteri Indonesia បានសរសេរឱ្យដឹងថា៖​​​​ មូលនិធិ Puteri Indonesia សូមជូនពរឱ្យការប្រកួតបវរកញ្ញាចក្រវាលលើកទី 70 និងគណៈប្រតិភូទាំងអស់ទទួលបានជោគជ័យ។ សូមអោយបេក្ខជនដែលល្អបំផុតឈ្នះពានដែលចង់បាន ហើយបន្តលើកទឹកចិត្តស្ត្រីទាំងអស់នៅក្នុងសហគមន៍របស់ពួកគេ។

សមាគមន៍ដដែលនេះ បន្តថា៖ ជាមួយនឹងការសម្រេចចិត្តដ៏លំបាក យើង​សូម​ជម្រាប​ជូន​អ្នក​ថា យើង​នឹង​មិន​អាច​ចូលរួម​ក្នុង​ការ​ប្រកួត​បវរកញ្ញា​ចក្រវាល​លើក​ទី ៧០ នោះ​ទេ។ ពេលវេលារៀបចំដ៏តឹងតែង និងការរឹតត្បិតការចម្លងនៃជំងឺកូវីដ១៩ ក្នុងតំបន់បាននាំឱ្យមានការសម្រេចចិត្តរបស់យើងក្នុងការមិនបញ្ជូនតំណាងប្រទេសឥណ្ឌូនេស៊ីរបស់យើងសម្រាប់ការប្រកួតនៅឆ្នាំនេះ។ សមាគមន៍ Puteri Indonesia បច្ចុប្បន្ន កំពុងដំណើរការជ្រើសរើសនៅទូទាំងខេត្តមួយចំនួនក្នុងប្រទេសឥណ្ឌូនេស៊ី។ យើងទន្ទឹងរង់ចាំចូលរួមម្តងទៀតក្នុងការប្រលងបវរកញ្ញាចក្រវាលនៅឆ្នាំក្រោយ៕

​បវរកញ្ញា​ចក្រវាល​ ឥណ្ឌូនេស៊ី
​បវរកញ្ញា​ចក្រវាល​ ឥណ្ឌូនេស៊ី
​បវរកញ្ញា​ចក្រវាល​ ឥណ្ឌូនេស៊ី
​បវរកញ្ញា​ចក្រវាល​ ឥណ្ឌូនេស៊ី
​បវរកញ្ញា​ចក្រវាល​ ឥណ្ឌូនេស៊ី
​បវរកញ្ញា​ចក្រវាល​ ឥណ្ឌូនេស៊ី
​បវរកញ្ញា​ចក្រវាល​ ឥណ្ឌូនេស៊ី
​បវរកញ្ញា​ចក្រវាល​ ឥណ្ឌូនេស៊ី
​បវរកញ្ញា​ចក្រវាល​ ឥណ្ឌូនេស៊ី
​បវរកញ្ញា​ចក្រវាល​ ឥណ្ឌូនេស៊ី
​បវរកញ្ញា​ចក្រវាល​ ឥណ្ឌូនេស៊ី
​បវរកញ្ញា​ចក្រវាល​ ឥណ្ឌូនេស៊ី
​បវរកញ្ញា​ចក្រវាល​ ឥណ្ឌូនេស៊ី
​បវរកញ្ញា​ចក្រវាល​ ឥណ្ឌូនេស៊ី
​បវរកញ្ញា​ចក្រវាល​ ឥណ្ឌូនេស៊ី
​បវរកញ្ញា​ចក្រវាល​ ឥណ្ឌូនេស៊ី
សាររបស់សមាគមន៍ ​បវរកញ្ញា​ចក្រវាល​ ឥណ្ឌូនេស៊ី
សាររបស់សមាគមន៍ ​បវរកញ្ញា​ចក្រវាល​ ឥណ្ឌូនេស៊ី

ប្រភព៖ Angelopedia

Keo Sieklin
S.L

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T