ស្ម័គ្រចិត្តរៀបការម្ដងទៀត ដើម្បីមើលថែអតីតភរិយា និងពោលពាក្យទាំងនេះ…ឮហើយរំជួលចិត្ត

//s9.kh1.co/58/5858358ceb4ce90ff503094444eda4cecfe9d9cf.jpg
សង្គម

 ២៩-វិច្ឆិកា-២០២១ ៤ល្ងាច · ២ ឆ្នាំមុន

ទោះភ្នែករបស់អតីតភរិយាមើលមិនឃើញទៀតក៏ដោយ គាត់នឹងធ្វើជាភ្នែកឲ្យ

ចិន៖​ បុរសជនជាតិចិនម្នាក់មានអាយុ៣៩ឆ្នាំ និងមកពីខេត្តហេណាន នៃប្រទេសចិន បានស្ម័គ្រចិត្តរៀបការម្ដងទៀត ជាមួយនឹងអតីតភរិយា ដែលនាងកំពុងទទួលរងនូវជំងឺ Uremia ជាជំងឺតម្រងនោមដំណាក់ការចុងក្រោយ ដោយតម្រងនោមឈប់ច្រោះជាតិពុលចេញពីទឹកនោម។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

តាមប្រភពព័ត៌មានបានឲ្យដឹងថា កាលពីជាង៩ឆ្នាំមុនកន្លងទៅ លោក Chen Zhenfeng បានស្គាល់ស្ត្រីជាអតីតភរិយា និងមិនយូរប៉ុន្មានក៏សម្រេចចិត្តរៀបការជាមួយគ្នាតែម្ដង។ ទោះជាយ៉ាងណាក៏ដោយ ចំណងស្នេហារវាងស្វាមីនិងភរិយា ត្រូវបានបែកខ្ញែក នៅពេលដែលអតីភរិយារលូត.កូនរហូតដល់ទៅពីរដង ហើយនាំឲ្យមានភាពតានតឹង និងសម្រេចលែងលះគ្នានៅឆ្នាំ២០១៩។

តួយ៉ាង ក្នុងរយៈពេលពីរឆ្នាំបន្ទាប់ បុរសជាប្ដី នៅតែមានអារម្មណ៍នឹកនាទៅដល់អតីតភរិយា និងបានទាក់ទងទៅនាងដើម្បីសួរសុខទុក្ខ ទើបដឹងថានាងមានជំងឺ ខណៈនាងក៏មិនបានរៀបការជាមួយបុរសណាផ្សេងទៀតដែរ ដែលជំរុញឲ្យគាត់ទៅជួបផ្ទាល់ដល់មន្ទីរពេទ្យ។ ក្រោយពីដឹងឮគ្រប់យ៉ាងពីស្ថានភាពនៃជំងឺ និងឃើញទឹកមុខដ៏ស្លេកស្លាំង កម្សត់របស់អតីតភរិយារួចមក គាត់ក៏បានស្នើសុំនាងរៀបការឡើងវិញម្ដងទៀត ដើម្បីបានមើលថែនាងដល់ដង្ហើមចុងក្រោយ។

ទន្ទឹមនឹងនេះ អតីតជាភរិយា បានច្រានចោលសំណើ ដោយសារតែនាងមិនចង់ដាក់បន្ទុកចំពោះថ្លៃព្យាបាលទៅលើបុរសជាប្ដីឡើយ តែទោះជាយ៉ាងណាក៏ដោយ ក៏បុរសជាប្ដីនៅតែនិយាយដដែលៗ និងព្រមគ្រប់យ៉ាងក្នុងការរួមដំណើរជីវិតជាមួយគ្នា។

យ៉ាងណាមិញ នៅក្នុងបទសម្ភាស៍មួយ បុរសជាប្ដី បាននិយាយថា ទោះភ្នែករបស់អតីតភរិយាមើលមិនឃើញទៀតក៏ដោយ គាត់នឹងធ្វើជាភ្នែកឲ្យ។ ហើយប្រសិនបើគាត់ត្រូវលះបង់ក្រលៀនម្ខាងរបស់គាត់ វាក៏មានន័យដែរសម្រាប់គាត់ ទោះគាត់អាចរស់បានតិចជាងមុន និងអាចធ្វើឲ្យអតីតភរិយារស់បានយូរជាង។ ជាចុងក្រោយ គាត់នឹងទទួលខុសត្រូវ និងរស់នៅជាមួយអតីតភរិយាអស់មួយជីវិតផងដែរ៕

ប្រភព: Worldofbuzz

សូមទស្សនារូបភាពនិងវីដេអូខាងក្រោម៖

រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
វីដេអូ
វីដេអូ
Meas Chandara
D.R

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T