គ្រាន់តែវិភាគសំឡេងខ្យល់លើភពអង្គារ អ្នកវិទ្យាសាស្ត្រអាចមើលឃើញ ស្រទាប់ខាងក្រោមរបស់ភពនេះ

//s9.kh1.co/ed/edb9209d0e16753d74617e6cd3f3b70fc8507a5a.jpg
បច្ចេកវិទ្យា

 ២៩-វិច្ឆិកា-២០២១ ២ល្ងាច · ២ ឆ្នាំមុន

នៅលើផែនដីសំឡេងរំខានទាំងនេះត្រូវបានបង្កើតឡើងដោយមហាសមុទ្រ សកម្មភាពមនុស្ស និងខ្យល់ ប៉ុន្តែមានតែសំឡេងខ្យល់ទេដែលមានវត្តមាននៅលើភពអង្គារ។

បរទេស៖ យានចុះចតរបស់ណាសា InSight បានផ្ដល់ឲ្យអ្នកស្រាវជ្រាវជាមួយនឹងទិន្នន័យដែលត្រូវការ ដើម្បីផ្ដល់ឲ្យយើងនូវទិដ្ឋភាពលម្អិតដំបូងរបស់យើង អំពីស្រទាប់ផ្នែកខាងលើ (crust) ស្រទាប់ mantle និងស្នូលរបស់ភពក្រហមនេះ។ ផែនទីនេះមិនរាប់បញ្ចូលព័ត៌មានណាមួយអំពីរចនាសម្ព័ន្ធ ដែលនៅជិតផ្ទៃរបស់វាទេ ហើយគេត្រូវការវាដើម្បីអាចទទួលបានរូបភាពពេញលេញបន្ថែមទៀត អំពីរបៀបដែលភពនេះបានកកើតឡើង។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ឥឡូវនេះ ក្រុមអ្នកវិទ្យាសាស្ត្រអាចបង្កើតរូបភាពលម្អិតដំបូងបង្អស់នៃអ្វី ដែលស្ថិតនៅក្រោមផ្ទៃភពអង្គារ ដោយនឹងបង្ហាញពីប្រវត្តិ៣ពាន់លានឆ្នាំរបស់វា តាមរយៈការស្ដាប់ខ្យល់នៅលើភពនេះ។ ក្រុមអ្នកស្រាវជ្រាវបានវិភាគសំឡេងជុំវិញនោះ (មិនគិតពីការរញ្ជួយដីនៅលើភពអង្គារ) ដែលប្រមូលបានដោយឧបករណ៍ seismometer ដែលត្រូវបានដំឡើងនៅលើយាន InSight។

នៅលើផែនដីសំឡេងរំខានទាំងនេះត្រូវបានបង្កើតឡើងដោយមហាសមុទ្រ សកម្មភាពមនុស្ស និងខ្យល់ ប៉ុន្តែមានតែសំឡេងខ្យល់ទេដែលមានវត្តមាននៅលើភពអង្គារ។ ក្នុងរយៈពេលប៉ុន្មានឆ្នាំនេះ ក្រុមអ្នកស្រាវជ្រាវអាចបង្កើតវិធី ដើម្បីវិភាគទិន្នន័យសំឡេងរំខានជុំវិញ ដើម្បីកំណត់រចនាសម្ព័ន្ធភូមិសាស្ត្រនៅលើផែនដី ហើយបច្ចេកទេសទាំងនេះត្រូវបានញាត់បញ្ចូលទៅកាន់យាន InSight។

ដោយផ្អែកទៅលើទិន្នន័យដែលឧបករណ៍ប្រមូលបាន នៅជម្រៅខាងលើ៣ម៉ែត្រនៃកន្លែងចុះចតយាន InSight គឺសុទ្ធតែជាខ្សាច់ ខណៈ២០ម៉ែត្របន្ទាប់មកទៀតគឺជារូបធាតុបែកចេញ ដូចជាក្រហោងថ្មភ្នំភ្លើងដោយឥទ្ធិពលអាចម៍ផ្កាយ។ នៅក្រោមខ្សាច់និងថ្មភ្នំភ្លើងនោះទៀត កម្អែលភ្នំភ្លើងត្រូវបានខណ្ឌចែកដោយដីល្បាប់ ដែលបង្កើតនៅពេលភពនេះជួបប្រទះនឹងលក្ខខណ្ឌត្រជាក់និងស្ងួត។

ក្រុមអ្នកស្រាវជ្រាវជឿថា នៅផ្នែកខាងលើបំផុតនៃកម្អែលភ្នំភ្លើងនេះត្រូវបានកើតមានតាំងពី១.៧ពាន់លានឆ្នាំមុន ខណៈផ្នែកជ្រៅបំផុតកើតមានតាំងពី៣.៦ពាន់លានឆ្នាំមុន នៅពេលដែលមានសកម្មភាពភ្នំភ្លើងច្រើន នៅលើភពនេះ។ អ្វីដែលអ្នកស្រាវជ្រាវបានសង្កត់ធ្ងន់គឺថា វាបង្ហាញឲ្យឃើញពីបច្ចេកទេសក្នុងការអង្កេតលើភពយើង អាចប្រើការបាននៅលើភពអង្គារ៕

https://s9.kh1.co/__image/w=650,h=426,q=100/91/91cd19611284156745abddb8fef841375b3d5efc.png
https://s9.kh1.co/__image/w=650,h=366,q=100/8e/8ee706757daca7d4162981ff183a0bb19889dbca.jpg

ប្រភព: Engadget

Chhen Hangly
H.L

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T