ប្រហែសមិនបានទេ! មេរោគបំប្លែងថ្មី Omicron​ ឆ្លងទៅដល់ហូឡង់​ ១៣ករណី

//s9.kh1.co/2f/2f57115e42cbd6ed9b7229d12e4ceca7d20d1646.jpg
សង្គម

 ២៩-វិច្ឆិកា-២០២១ ២ល្ងាច · ២ ឆ្នាំមុន

ការរកឃើញ​នេះកើតឡើង ​ខណៈ​ពេលដែល​ការ​រឹត​បន្តឹង​ចូល​ជា​ធរមាន​នៅ​ក្នុង​ប្រទេស​ហូ​ឡង់ បន្ទាប់​ពី​មានការ​ព្រួយបារម្ភ​ពី​ការ​ឆ្លង​រីក​រាល​ដែល​នៃ​វីរុស​​បំប្លែង​​ថ្មី Omicron​ ហើយអ្នកវិជ្ជមានមេរោគថ្មីនេះ គីស្ថិតក្នុងចំណោមអ្នកដំណើរចំនួន ៦១នាក់

បរទេស៖ មេរោគកូវីដ១៩បំប្លែងខ្លួនប្រភេទថ្មី អូមីក្រុង (Omicron) ត្រូវបានរកឃើញនៅលើ​អ្នកដំណើរចំនួន១៣នាក់ ដែលមកដល់រដ្ឋធានី អាំស្ទែដាំ របស់ប្រទេសហូឡង់ តាមជើងហោះហើរចំនួនពីរ​ចេញពីប្រទេសអាហ្វ្រិកខាងត្បូង។ នេះបើតាមប្រភពព័ត៌មាន BBC។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ការរកឃើញករណីឆ្លងនេះកើតឡើង ​ខណៈ​ដែល​ការ​រឹត​បន្តឹង​ចូល​ជា​ធរមាន​នៅ​ក្នុង​ប្រទេស​ហូ​ឡង់ បន្ទាប់​ពី​មានការ​ព្រួយបារម្ភ​ពី​ការ​ឆ្លង​រីក​រាល​ដែល​នៃមេរោគបំប្លែង​​ថ្មី Omicron​ ហើយអ្នកវិជ្ជមានមេរោគថ្មីនេះ គីស្ថិតក្នុងចំណោមអ្នកដំណើរចំនួន ៦១នាក់។

មេរោគបំប្លែង​ថ្មី Omicron ត្រូវ​បាន​ប្រទេស​អា​ហ្វ្រិ​ក​​ខាងត្បូង​ធ្វើ​រាយការណ៍​លើក​ដំបូង​ទៅ​កាន់​អង្គការ​សុខភាព​ពិភពលោក​កាលពី​ថ្ងៃ​ទី ២៤ ខែ​វិ​ច្ឆ​ការ​កន្លង​ទៅ​នេះ ហើយ​ភ​ស្ថុ​តាង​ដំបូង​បាន​បង្ហាញ​ថា វីរុស​នេះ​មាន​ហានិភ័យ​នៃ​ការ​ឆ្លង​រីក​រាលដាល​ខ្លាំង​។ បន្ថែមនឹងនោះដែរ អង្គការ​សុខភាព​ពិភពលោក​ហៅ ​វា​ថា​ជា​មេរោគបំប្លែង​​ថ្មី​គួរ​ឲ្យ​ព្រួយបារម្ភ​។

គួរឱ្យដឹងដែរថា អាជ្ញាធរសុខាភិបាលហូឡង់ក៏បានព្យាយាមទាក់ទង និងធ្វើតេស្តអ្នកដំណើររាប់ពាន់នាក់ផ្សេងទៀត ដែលបានធ្វើដំណើរមកពី​អាហ្វ្រិកខាងត្បូងចំនួន៧ប្រទេស រួមមាន បុតស្វាណា, អេស្វាទីនី, ឡឺសូតូ, ម៉ូសំប៊ិក, ណាមីប៊ី, អាហ្វ្រិកខាងត្បូង ​ស៊ីមបាវេ ចាប់តាំងពីថ្ងៃច័ន្ទមកម្ល៉េះ៕

រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
Han Horn
H.H

អត្ថបទទាក់ទង

//s9.kh1.co/cf/cf94ea8b93f8bcefc24245312114f5025168689e.jpg

អ្នកឧកញ៉ា ឡេង ប្រុស តំណាងអ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ដឹកនាំបុគ្គលិកជាន់ខ្ពស់ ក្រុមហ៊ុន Galaxy Group ចូលរួមគោរពវិញ្ញាណក្ខន្ធ អ្នកឧកញ៉ាមហាឧបាសក គឹម ចំរើន ឪពុកក្មេកអ្នកឧកញ៉ា លាង ម៉េង

 ១៩-មេសា-២០២៤ 
 ៩ព្រឹក · មួយថ្ងៃមុន
រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T