ថោកណាស់! ក្រុមហ៊ុនគ្រឿងសង្ហារឹមនៅជប៉ុន ដាក់ជួលអាផាតមិនតូចមួយ តម្លៃជិត១ដុល្លារក្នុងមួយខែ

//s9.kh1.co/8f/8f80e8d8b2274f1c9038a65ebad2f32f77a12321.jpg
សង្គម

 ២៩-វិច្ឆិកា-២០២១ ២ល្ងាច · ៤ ឆ្នាំមុន

អ្នកជួលដែលមានសំណាងនឹងមានតែម្នាក់ប៉ុណ្ណោះ

ជប៉ុន៖​ ក្រុមហ៊ុនលក់គ្រឿងសង្ហារឹម Ikea នឹងមានអាផាតមិនតូចមួយសម្រាប់ជួលនៅទីក្រុងតូក្យូ នៃប្រទេសជប៉ុន ដែលតម្លៃត្រឹមតែ៩៩យេនប៉ុណ្ណោះ (ប្រមាណ០.៨៧ដុល្លារអាមេរិក) ក្នុងមួយខែ។ ហើយបន្ទប់អាផាតមិនមានទំហំប្រមាណ៩.៩ម៉ែត្រការ៉ និងទីតាំងស្ថិតក្នុងតំបន់ Shinjuku ដែលជាតំបន់ពេញនិយមសម្រាប់ជីវិតពេលរាត្រីផងដែរ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

តាមប្រភពព័ត៌មានបានឲ្យដឹងថា ក្នុងបន្ទប់អាផាតមិន មានគ្រឿងសង្ហារឹមគ្រប់យ៉ាង សុទ្ធសឹងតែថ្មីៗនិងប្រណិត បន្ទប់ទឹក ម៉ាស៊ីនខោសម្លៀកបំពាក់ ផ្ទះបាយ បូករួមទាំងបរិយាកាសមានផាសុកភាពល្អ ហើយចំពោះការដាក់ជួលវិញ នឹងចាប់ពីថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២១ ដល់ថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៣ឯណោះ។ ឥឡូវនេះ ខាងក្រុមហ៊ុនកំពុងទទួលពាក្យស្នើសុំសម្រាប់ជួល និងបញ្ចប់ការទទួលពាក្យដល់ថ្ងៃទី០៣ ខែធ្នូខាងមុខ ដែលអ្នកជួលត្រូវមានអាយុលើសពី២០ឆ្នាំ។

យ៉ាងណាមិញ អ្នកជួលដែលមានសំណាងនឹងមានតែម្នាក់ប៉ុណ្ណោះ ដោយការជ្រើសរើសពីខាងក្រុមហ៊ុន ហើយចំពោះវិក្កយបត្រប្រើប្រាស់ផ្សេងៗរបស់អ្នកជួលផ្ទាល់ គឺអ្នកជួលត្រូវបង់ដោយខ្លួនឯង៕

ប្រភព: Daily Mail

សូមទស្សនារូបភាពខាងក្រោម៖

រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
Meas Chandara
D.R

អត្ថបទទាក់ទង

//s9.kh1.co/d1/d147241fed5b25222c214297ab5cb75fbbc461cd.jpeg

សហគមន៍ទេសចរណ៍ត្រពាំងសង្កែ គឺជាគោលដៅអេកូទេសចរណ៍ដ៏មានប្រជាប្រិយភាព និងមានភាពទាក់ទាញ ដែលបានទទួលភ្ញៀវទេសចរជាតិ និងអន្តរជាតិរាប់ម៉ឺននាក់ ជារៀងរាល់ឆ្នាំ

 ១៤-កក្កដា-២០២៥ 
 ១០ព្រឹក · ២ ថ្ងៃមុន
រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T