ចិនបន្ថែមថ្ងៃឈប់សម្រាកលំហែមាតុភាពសម្រាប់មាតា ដើម្បីជំរុញប្រជាជនយកកូនបន្ថែម

//s9.kh1.co/fa/fae8081d0dcdd21b7b815e8e5f74ad26778f6d82.jpg
សង្គម

 ២៩-វិច្ឆិកា-២០២១ ១០ព្រឹក · ៤ ឆ្នាំមុន

តំបន់ជាច្រើនក្នុងប្រទេសចិន បានសម្រេចបន្ថែមការឈប់សម្រាកលំហែមាតុភាពយ៉ាងហោចណាស់ចំនួន៣០ថ្ងៃ

ចិន៖ តំបន់ជាច្រើនក្នុងប្រទេសចិន បានសម្រេចបន្ថែមការឈប់សម្រាកលំហែមាតុភាពយ៉ាងហោចណាស់ចំនួន៣០ថ្ងៃ ក្នុងគោលបំណងចុងក្រោយបង្អស់ដើម្បីលើកទឹកចិត្តប្រជាពលរដ្ឋឲ្យយកកូនបន្ថែម ខណៈប្រទេសនេះប្រឈមនឹងវិបត្តិអត្រាកំណើតទាប និងមន្ត្រីកំពុងជួបប្រទះនូវបញ្ហាជាមួយនឹងកម្លាំងការងារ ដែលមានវ័យចំណាស់យ៉ាងឆាប់រហ័ស និងសេដ្ឋកិច្ចធ្លាក់ចុះ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ជាក់ស្ដែង កាលពីថ្ងៃសុក្រ ខែវិច្ឆិកាចុងសប្ដាហ៍មុន រដ្ឋាភិបាលក្រុងប៉េកាំងបានប្រកាសថា ស្ត្រីឥឡូវអាចឈប់សម្រាកលំហែមាតុភាពបានចំនួន១៥៨ថ្ងៃ ពោលគឺកើនឡើង៣០ថ្ងៃតែម្ដង។ ចំណែកអាជ្ញាធរក្រុងសៀងហៃ បានប្រកាសពីការផ្លាស់ប្ដូរស្រដៀងគ្នានេះដែរ ចាប់ផ្ដើមពីមួយថ្ងៃមុននេះ ហើយខេត្តហ្សឺជាំងភាគខាងកើតវិញ ស្ត្រីជាម្ដាយដែលមានកូនទី២ ឬទី៣ អាចឈប់សម្រាកសរុបចំនួន១៨៨ថ្ងៃឯណោះ ​ ទាំងដែលថ្ងៃឈប់សម្រាកទូទៅត្រឹមតែ៩៨ថ្ងៃប៉ុណ្ណោះ។

យ៉ាងណាមិញ ជុំវិញការសម្រេចខាងលើនេះ បានធ្វើឲ្យមនុស្សមួយចំនួនបានសម្ដែងការព្រួយបារម្ភជាខ្លាំងថា វាអាចធ្វើឲ្យក្រុមហ៊ុននីមួយៗគិតពិចារណាយូរ អំពីមុនការទទួលស្ត្រីឲ្យចូលធ្វើការ និងអត្រាអត់ការងារធ្វើរបស់ស្ត្រីនឹងកាន់តែខ្ពស់ឡើងផងដែរ៕

ប្រភព: CNA

រូបតំណាង
រូបតំណាង
រូបតំណាង
រូបតំណាង
Meas Chandara
D.R

អត្ថបទទាក់ទង

//s9.kh1.co/d1/d147241fed5b25222c214297ab5cb75fbbc461cd.jpeg

សហគមន៍ទេសចរណ៍ត្រពាំងសង្កែ គឺជាគោលដៅអេកូទេសចរណ៍ដ៏មានប្រជាប្រិយភាព និងមានភាពទាក់ទាញ ដែលបានទទួលភ្ញៀវទេសចរជាតិ និងអន្តរជាតិរាប់ម៉ឺននាក់ ជារៀងរាល់ឆ្នាំ

 ១៤-កក្កដា-២០២៥ 
 ១០ព្រឹក · ១៦ ម៉ោងមុន
//s9.kh1.co/70/70a91e1000f7e98ddddbc64d3362c6382f20e25b.jpg

វត្តអារាម និងសាលារៀននានាក្នុងខេត្តសៀមរាប រៀបចំការវាយគង គោះរគាំង និងទូងស្គរ អបអរសាទរ ការចុះបញ្ជី "បូជនីយដ្ឋានចងចាំនៃកម្ពុជា៖ ពីទីតាំងឧក្រិដ្ឋកម្មមកជាមណ្ឌលផ្សះផ្សា និងសន្តិភាព" ទៅក្នុងបញ្ជីសម្បត្តិវប្បធម៌ពិភពលោក

 ១៣-កក្កដា-២០២៥ 
 ១០ព្រឹក · ២ ថ្ងៃមុន
រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T