ចុមញាក់សាច់ មូលហេតុ ដែលគេដាក់ឈ្មោះជា ថ្មបណ្តាសា តាមពិតបែបនេះសោះ គួរឲ្យខ្លាច

//s9.kh1.co/7c/7c463a1a665c6a9493c06e726e1f570401c9a81b.jpg
សង្គម

 ២៩-វិច្ឆិកា-២០២១ ១០ព្រឹក · ៤ ឆ្នាំមុន

រមណីយដ្ឋានថ្មីសន្លាងនេះ បានចារឹកពាក្យបណ្តាសាសង្កត់លើដីឆ្នេរសាធារណៈចំនួន ០៣ទីតាំង ទុកដាក់បណ្តាសាលេីបុគ្គលដែលបំពានរំលោភយកដីឆ្នេរធ្វេីជាកម្មសិទ្ធិឯកជនផ្ទាល់ខ្លួន។

ក្រុងព្រះសីហនុ៖ កាលពីអត្ថបទមុន ប្រិយមិត្តពិតជាជ្រាបច្បាស់ នៃរមណីយដ្ឋានមួយថ្មី ដែលគេស្គាល់ឈ្មោះថា «សិលាបណ្តាសា» ដែលបានធ្វើឲ្យមានការចាប់អារម្មណ៍ជាច្រើន មិនថាភ្ញៀរអ្នកទស្សនា ក៏ដូចជាអ្នកលេងបណ្តាញសង្គម ជាមួយនឹងកន្លែងថ្មីមួយនេះ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

យ៉ាងណាមិញ បើតាមប្រភពមួយ នៅគណនីក្នុងហ្វេសប៊ុក «សិលាបណ្តាសា» មិនមែនតែមួយទីតាំងនោះទេ តែគេត្រូវបានសាងសង់រហូតទៅដល់ ៣កន្លែងផ្សេងៗ នៅលើទឹកដីភាគនិរតីរាជ នៃព្រះរាជាណាចក្រកម្ពុជា។

ជាមួយគ្នានេះដែរ រមណីយដ្ឋានថ្មីសន្លាងនេះ បានចារឹកពាក្យបណ្តាសាសង្កត់លើដីឆ្នេរសាធារណៈចំនួន ០៣ទីតាំង ដែលមានដូចជា ទីតាំងនៅឆ្នេរពយជំទាវម៉ៅ ទីតាំងនៅសិលាចាំស្នេហ៍ និង ទីតាំង ពយអូរឈើទាល។

អ្វីដែលគួរឲ្យចាប់អារម្មណ៍ សិលាបណ្តាសា​ បានសម្រេចព្រមព្រៀងគ្នាជាឯកច្ឆ័ន្ទ ចាត់ទុកកន្លែងដ៏ស័ក្ខសិទ្ធ ទុកដាក់បណ្តាសាលេីបុគ្គលដែលបំពានរំលោភយកដីឆ្នេរធ្វេីជាកម្មសិទ្ធិឯកជនផ្ទាល់ខ្លួន​ ហេីយដីនេះសោតជាដីឆ្នេរសាធារណៈរបស់រដ្ឋបម្រេីដល់អ្នកទេសចរជាតិ​ និងអន្តរជាតិ​។ល៕

ប្រភព៖ Kheang Phearom

សូមទស្សនារូបភាពខាងក្រោម៖

រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
Roth Karona
R.N

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T